ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ លោក Joo-Ok Lee ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក WEF ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ លោក Joo-Ok Lee ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក WEF ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

នា​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក ជូ​អុក លី (Joo-Ok Lee) ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក ជូ​អុក លី បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក​នៃ WEF ជូន​ចំពោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ដោយ​បាន​បញ្ជាក់​ផងដែរ​ថា លោក​សាស្ត្រាចារ្យ​តែង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ហើយ​តែង​បានលើកឡើង​អំពី​សក្តានុពល​របស់​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​សកលលោក ។ ជាមួយគ្នានេះ លោក ជូ​អុក លី ក៏​បាន​ជម្រាបជូន សម្តេច​ធិបតី អំពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ ដែល​នឹង​គ្រោង​រៀបចំ​នៅ​ទីក្រុង Davos ប្រទេស​ស្វីស ក្រោម​ប្រធានបទ «​ការកសាង​ទំនុកចិត្ត​ទ្បើង​វិញ​» ដោយ​បែង​ចែង​ជា ៤ សសរ​ស្តម្ភ រួមមាន​៖
(១) ការរក្សា​សនិ្ត​សុខ និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ពិភពលោក​ដែល​បាក់បែក
(២) ការអភិវឌ្ឍ​រីកចម្រើន និង​ការបង្កើត​ការងារ​សម្រាប់​យុគសម័យ​ថ្មី
(៣) ការប្រើប្រាស់​បញ្ញា​សិប្ប​និមិត្ត ជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច និង​សង្គម
(៤) ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​អាកាសធាតុ ធម្មជាតិ និង​ថាមពល ដោយ​នឹង​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​របស់​ស្ថាប័ន​ជាង​ពីរ​ពាន់ មក​ពី​ទូទាំង​ពិភពលោក ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) និង​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង WEF ក្នុង​រយៈកាល​កន្លងមក​នេះ រួមទាំង​ការសហការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ The World Economic Forum (WEF) on ASEAN ក្នុង​ឆ្នាំ​២០១៧ នៅ​កម្ពុជា ។ ទន្ទឹមគ្នានេះ សម្តេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់ WEF ដែល​ជា​វេទិកា​មួយ​ដ៏​សកម្ម​សម្រាប់​កិច្ច​ទំនាក់ទំនង​ទាំង​ក្នុង​កម្រិត​រដ្ឋាភិបាល និង​វិស័យ​ឯកជន តាមរយៈ​ការដាក់​បង្ហាញ​នូវ​គោលនយោបាយ និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​វិស័យ​ធុរកិច្ច និង​វិនិយោគ ជាដើម ។ ក្នុងន័យនេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ធិបតី បាន​គូសបញ្ជាក់​អំពី​ការ​បន្ត​គាំទ្រ​ចំពោះ​កិច្ចប្រជុំ​នានា​របស់ WEF ដូច​រដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​មុនៗ​ផងដែរ ។

​ជា​ចុងក្រោយ សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​រូប​សម្តេច ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៥៤ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង Davos ប្រទេស​ស្វីស ក្នុង​ខែ​មករា ឆ្នាំ​២០២៤ ខាងមុខនេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com