ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង

នៅ​ព្រឹក ថ្ងៃ​ពុធ ១០​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “ កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង ប្រវែង​សរុប ២៤៦,១៥ គ​.​ម និង បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​សិរី​សោភ័ណ្ឌ​ទៅដល់​ប៉ោយ​ប៉ែត ប្រវែង ៣៥,១៤ គ​.​ម ”​។​

​ឯកឧត្តម អ៊ូអិ​ណុ អា​ត់ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​មាន​ចំណាប់​អារម្មណ៍​ថា កម្ពុជា​ជា​ចំណុចកណ្ដាល​នៃ​ការតភ្ជាប់ របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ជាច្រើន ព្រមទាំង​ជា​ច្រករបៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​។ ឯកឧត្តម បន្តទៀតថា ជប៉ុន និង​កម្ពុជា​បាន​ក្លាយជា​ដៃគូ កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចាប់ពី​ឆ្នាំ​២០២៣ នេះ​តទៅ​។ តាមរយៈ​សមិទ្ធផល​ថ្ងៃនេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ជួយ​ដល់​កម្ពុជា ជា​ពិសេស​ការធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទំនិញ​ផលិតផល​របស់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អប្រសើរ​។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ​២០២៣ នេះ ជា​ថ្ងៃ​ពិសេស​មួយ​ដែល​បង្ហាញ​ពី​និម្មិត​រូប​នៃ​ការ​បន្ត​អភិវឌ្ឍន៍​, និម្មិត​រូប​នៃ​ការបន្ត​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​នានា​, និម្មិត​រូប​នៃ​ខួប​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​, និម្មិត​រូប​នៃ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន ដែល​កាន់តែ​រឹងមាំ​។ សម្ដេច​បន្តថា ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី សម្តេច​បាន​ប្រាប់​ភាគី​មិត្ត​នៅតាម បណ្ដា​ប្រទេស​នានា​ថា កម្ពុជា​ប្រកាន់​ជំហរ​នយោបាយ​ការបរទេស ដោយ​ឈរ​លើ​គោលការណ៍​និរន្តរភាព និង​ចីរភាព​។​

​ចំពោះ​សមិទ្ធផល​នៅថ្ងៃនេះ សម្តេច​ធិបតី​ថ្លែងថា កំណាត់​ផ្លូវជាតិ​លេខ​៥ គឺជា​សមិទ្ធផល​រួម​គ្នា​រវាង​រដ្ឋាភិបាល កម្ពុជា​-​ជប៉ុន ខណៈ​សមិទ្ធផល​នេះ គឺ​កើត​ចេញ​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​របស់​ប្រទេស​ទាំង​ពីរ​។ សម្ដេច​ធិបតី បានបញ្ជាក់​ថា ការ​ខ្ចីបុល​ថវិកា​ពី​ប្រទេស​នានា គឺ​ដើម្បី​ពន្លឿ​ន ការអភិវឌ្ឍ​នៅ​កម្ពុជា និង​បម្រើ​ដល់​ផលប្រយោជន៍​ពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី អត់​មាន​ប្រសាសន៍ថា រយៈពេល​៣​ខែ​ដំបូង នៃ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី​៧​នេះ រាជរដ្ឋាភិបាល​មិន​បាន​សម្រាក​ទេ ប៉ុន្ដែ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​រក្សា​សន្ដិភាព ស្ថិរភាព​នយោបាយ ទាក់ទាញ​វិនិយោគ​មក​កាន់​កម្ពុជា និង​បន្ត​កិច្ចការងារ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នៅ អាណត្តិ​ទី​៧ នេះ គឺ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​, បង្កើត​ការងារ​ប្រកបដោយ​គុណភាព សុខុមាលភាព ឱ្យបាន​កាន់តែ​ច្រើន​ដល់​ពលរដ្ឋ​, ផល​ដែល​ទទួលបាន​ទាំងអស់ ត្រូវ​ចែករំលែក​ទៅ​គ្រប់​ទីកន្លែង​, បង្កើន​ប្រសិទ្ធភាព​ការងារ​បម្រើសេវា​សាធារណៈ​ឱ្យ​កាន់តែ​ល្អ​ជូន​ពលរដ្ឋ​, បន្ត​និរន្តរភាព និង​ចីរភាព​។

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កំពង់​ផែ​ខេត្ត​ព្រះសីហនុ ដែល​ជា​ចំណុចកណ្ដាល​នៃ​ការ ឆ្លងកាត់​របស់​នាវា​ដឹក​ទំនិញ​នៃ​ប្រទេស​នានា​ក្នុង​តំបន់ នឹង​ក្លាយជា​កំពង់ផែ​ដ៏​មាន​សក្ដានុពល​មួយ​នៅ ពេលខាងមុខ ក្រោយ​ការសាងសង់​ពង្រីក​ជា​កំពង់ផែ​ទឹក​ជ្រៅ​។ សម្ដេច​ធិបតី​បន្តទៀតថា ផ្លូវជាតិ​លេខ ៥០C ត​ភ្ជាប់​រវាង​ខេត្ត​កំពង់ឆ្នាំង និង​កំពង់ធំ មាន​ការសិក្សា​ប្រើ​រយៈពេល​យូរ មុន​សម្រេច​ឱ្យ​សាងសង់ គឺ​ដោយសារ​រដ្ឋាភិបាល​បារម្ភ​ពី​ការប៉ះពាល់​ដល់​បរិស្ថាន ជាពិសេស​ត្រី​នៅ​ក្នុង​ទន្លេសាប​។ សម្ដេច​ធិបតី ក៏បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​អស់ សូម​ចូលរួម​រក្សា ថែ​ផ្លូវ​នៅ​កម្ពុជា ដែល​ជា​សម្បត្តិ​រួម ដើម្បី​ពលរដ្ឋ​ប្រើប្រាស់​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រសួង​សាធារណកា​រ និង​ដឹកជញ្ជូន ត្រូវ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ថែរក្សា ថែទាំ​សមិទ្ធផល ផ្លូវថ្នល់ និង​ស្ពាន​ដែល​បាន​សាងសង់​ឡើង​នូវ​ទូទាំង​ប្រទេស​ឱ្យ​បានល្អ ហើយ​ត្រូវ​ពិនិត្យមើល​លើ​ការដឹកជញ្ជូន​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់ ជា​ពិសេស​ត្រូវ​សហការ​ជាមួយ​វិស័យ​ឯកជន​លើ​វិស័យ​ដឹ​កញ្ជូន​ចំពោះ​ការអនុវត្ត​ការ​ងារ​នេះ​។ សម្ដេច​ក៏​បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​អស់ សូម​បញ្ឈប់​ការ ប្រើប្រាស់​យ័ន្ត​ការពារ (​ខ្នងបង្អែក​) ដើម្បី​បំពាន​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​ទៅ និង​ចូលរួម​គោរព​ច្បាប់​ចរាចរ និង​ដើម្បី​សេចក្តីសុខ សុវត្ថិភាព​លើ​ដងផ្លូវ​ទាំងអស់គ្នា​។

​ជាមួយនឹង​ការប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ព្រែក​ក្ដាម ទៅដល់​បាត់ដំបង​នា​ថ្ងៃនេះ សម្ដេច​មហា​បបរ​អធិបតី ហ៊ុន ម៉ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com