ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ប្រកាស អនុវត្ត​ជា​ផ្លូវការ “​កម្មវិធី​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត​” និង “​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​”

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ប្រកាស អនុវត្ត​ជា​ផ្លូវការ “​កម្មវិធី​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត​” និង “​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​”

ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​អង្គារ ២​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​កម្មវិធី​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត​” និង “​កម្មវិធី​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​” ។​

​កម្មវិធី​នេះ​ផងដែរ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី តំណាង​ក្រសួង ស្ថាប័ន អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត​/​រដ្ឋទូត ដៃគូ​អភិឌ្ឍន៍ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ អញ្ចឹង​ក៏​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្រុមគ្រួសារ សិស្ស និស្សិត ផ្នែក​វិជ្ជាជីវៈ​និង​បច្ចេកទេស សរុប​ប្រមាណ​ជាង ២​ពាន់​នាក់​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ចាត់ទុក​ការប្រកាស​ដាក់​ឱ្យ​អនុវត្ត​ន៍​កម្មវិធី​របប​សន្តិ​សុខ​សង្គម និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​នា​ព្រឹក​ថ្ងៃ​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយទៀត​របស់​កម្ពុជា​។ សម្តេច​ធិបតី​បាន​បាន​មានប្រសាសន៍ថា និយាយ​ដល់​មូលធន​មនុស្ស គឺ​ត្រូវ​គិត​ដល់​សុខភាព និង​សមត្ថភាព​។ ដូច្នេះ​កម្មវិធី​ដាក់​ឱ្យ​អនុវត្តន៍​នៅ​ព្រឹក​ថ្ងៃ​នេះ ជា​ការគាំទ្រ​ខ្ពស់​ដល់​នយោបាយ​មូលធន​មនុស្ស​។ សម្តេច​ធិបតី​បន្តទៀតថា ការដាក់​ឱ្យ​អនុវត្តន៍​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​នា​ព្រឹក​ថ្ងៃនេះ គឺ​ឆ្លើយតប​នឹង​ការចង់បាន​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា ប្រជាពលរដ្ឋ​ត្រូវ​ចំណាយ​ជា​មធ្យម​ក្នុង​មួយ​ខែ​ចន្លោះ​ពី ១៥​ដុល្លារ ទៅ​២០​ដុល្លារ ឬ​ស្មើ​២៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៅ​លើ​បញ្ហា​សុខភាព​។ តាមរយៈ​កម្មវិធី​សមធម៌​សុខាភិបាល និង​ការដាក់​ឱ្យ​អនុវត្ត​ន៍​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព នឹង​ពង្រីក​វិសាលភាព​អ្នក​ទទួល​បាន​ការ​គាំពារ​ផ្នែក​សុខភាព​រហូតដល់​ទៅ​ប្រមាណ ៩​លាន​នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ទៅលើ​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​តាំងពី​មុន​ពេល​កើត រហូតដល់​ពេល​កើត​។ រាជរដ្ឋាភិបាល​គ្រប់​ជំនាន់ គឺ​មាន​ការគិតគូរ​ខ្ពស់​ចំពោះ​ការលើកកម្ពស់​សុខុមាល​ភាព និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​ធិបតី​បាន​ថ្លែង​ប្រដូច​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ ជាការ​បង្រៀន​ឱ្យ​ពួកគេ​ជា​ស្ទួចត្រី ដើម្បី​ម្ចាស់ការ​លើ​ជីវិត ដោយ​មាន​ជំនាញ​ច្បាស់លាស់​។ សម្តេច​បាន​ណែនាំ​ក្រសួង​ការងារ និង​ក្រសួង​ពាក់ព័ន្ធ ប្រឹងប្រែង​រួមគ្នា​អនុវត្តន៍​កម្មវិធី​ទាំងពីរ​នេះ ឱ្យ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​។ សម្តេច​ធិបតី​បាន​ថ្លែង​ទៀតថា កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​មិន​មាន​ការបង្ខិតបង្ខំ​នោះឡើយ​។​សម្តេច​បាន​ណែនាំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ឱ្យ​ជាប់​ជា​ប្រចាំ​លើ​កម្មវិធី​ជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​។​

​សម្តេច​ធិបតី​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កម្មវិធី​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ជំរុញ​កូន​ឱ្យ​មក​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​វិជ្ជាជីវៈ និង​បច្ចេកទេស​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​តាមដាន​ឱ្យ​ជាប់​ប្រចាំ​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស ចៀសវាង​ការបោះឆ្នោត​ការសិក្សា និង​បាន​ជូនពរ​ឱ្យ កម្មវិធី​ទាំងពីរ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន និង​ប្រកបដោយ​ភាពជោគជ័យ​៕

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com