ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រដ្ឋបាល​ខេត្ត​កំពង់ចាម ផ្ដល់​ឥណទាន​សម្រាប់​ប្រជាកសិករ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​…

រដ្ឋបាល​ខេត្ត​កំពង់ចាម ផ្ដល់​ឥណទាន​សម្រាប់​ប្រជាកសិករ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​…

កំពង់ចាម​÷ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​, ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម រួម​ជាមួយ​ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការ​ផ្តល់​ឥណទាន​សម្រាប់​ប្រជាកសិករ​ចិញ្ចឹមសត្វ ច​ញ្ចឹម​ត្រី និង​ដាំ​បន្លែ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត បងប្អូន​ប្រជា​កសិករ​ដែល​ប្រកប​រប​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ ប្រមាណ​២៥០​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​រំលេច​នូវ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខេត្ត​កំពង់ចាម​បាន​នឹង​កំពុង​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និង​សមិទ្ធផល​រូបវ័ន្ត​ជាច្រើន ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​លើកកម្ពស់ ដោយ​រក្សាបាន​នូវ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ​។​

​ទន្ទឹម​នោះ​ដែរ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​កំពង់ចាម ក៏​កំពុង​មាន​វឌ្ឍនភាព​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ តាមរយៈ​ការ​ធ្វើ​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផង និង​សម្រាប់​បម្រើ​ការនាំចេញ​ផង​។ ប្រជាកសិករ យល់ដឹង​អំពី​បច្ចេកទេស​កសិកម្ម​។ ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ពី​សំណាក់​វិស័យ​ឯកជន ពិសេស​ដំណាំ​ស្រូវ កៅស៊ូ ចេក​ជាដើម ។​ល​។ នៅ​ឆ្នាំ​២០១៩-២០២០​នេះ ខេត្ត​កំពង់ចាម សល់​ស្រូវ​សម្រាប់​នាំចេញ​ចំនួន ១៧០ ៥៧៣​តោន​។ ដំណាំ​រួមផ្សំ បន្លែ​បាន​ចំនួន ១៦៥,៨៦២​តោន ការចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ មាន​ចំនួន ៦,២០៣,៦៦០​ក្បាល និង​ក្រោយ​ការហូប យើង​នៅ​សល់​សាច់ ៣១,៩៦២​តោន​។ ការងារ​ចិញ្ចឹម​ត្រី បាន​ចំនួន ៣៩,០៤០​តោន និង​ក្រោយ​ការហូបចុក យើង​នៅ​ខ្វះ​ត្រី​ហូប​ចំនួន ២៤,០៨៨​តោន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com