ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​ធិបតី ស្នើ ឯកឧត្តម​ប្រធានាធិបតី​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ពន្លឿន​ការចរចា​នៃ​ការតភ្ជាប់​ផ្លូវ​ល្បឿន​ភ្នំពេញ​-​បាវិត និង​បាវិត​-​ហូជីមិញ ដើម្បី​ជា​ការសម្រួល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​

សម្តេច​ធិបតី ស្នើ ឯកឧត្តម​ប្រធានាធិបតី​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ពន្លឿន​ការចរចា​នៃ​ការតភ្ជាប់​ផ្លូវ​ល្បឿន​ភ្នំពេញ​-​បាវិត និង​បាវិត​-​ហូជីមិញ ដើម្បី​ជា​ការសម្រួល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​

នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៣, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង (Vo Van Thuong) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង “​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣” នៅ​រដ្ឋធានី​ប៉េកាំង​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម វ៉ វ៉ាន់​ធឿង បាន​អបអរសាទរ​ចំពោះ សម្តេច​ធិបតី ក្នុង​ការ​ចូល​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា រួមជាមួយ​នឹង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំង​ជូន​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។ ឯកឧត្តម​ប្រធានាធិបតី​វៀតណាម បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​, ប្រទេស​កម្ពុជា​នឹង​អាច​អនុវត្ត​ដោយ​ជោគជ័យ​នូវ​រាល់​គោលនយោបាយ​នានា ដែល​បាន​ដាក់ចេញ​គ្រប់​កម្រិត ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​។ ឯកឧត្តម វ៉ វ៉ាន់​ធឿង ក៏​បាន​បញ្ជាក់បន្ថែម​ថា ប្រទេស​វៀតណាម​នៅ​តែ​រក្សា​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ជាតិ និង​ប្រជាជន​ទាំងពីរ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួប​នេះ និង​បាន​រំឭក​អំពី​ជំនួប​ជាមួយ ឯកឧត្តម​ប្រធានាធិបតី​វៀតណាម កាល​ពី​បួន​ឆ្នាំមុន ដែល​ទាំងនេះ គឺ​សុទ្ធសឹង​ជា​ឱកាស​នៃ​ការពិភាក្សា​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។ ក្នុងន័យនេះ សម្តេច​ធិបតី បានកត់សម្គាល់​ដោយ​ក្តី​រីករាយ​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ដោយ​ក្នុងនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ចំនួន​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង​ពីរ ក៏​មាន​ការកើនឡើង​ជា​លំដាប់ ហើយ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក៏​មាន​ភាព​សកម្ម​ជិតស្និទ្ធ​ផងដែរ​។ ក្នុងឱកាស​នោះ សម្តេច​ធិបតី ក៏​បាន​ស្នើ ឯកឧត្តម ប្រធានាធិបតី​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ពន្លឿន​ការចរចា​នៃ​ការតភ្ជាប់​ផ្លូវ​ល្បឿន​ភ្នំពេញ​-​បាវិត និង​បាវិត​-​ហូជីមិញ ដែល​ការតភ្ជាប់​នេះ នឹង​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​។​

​ជារួម ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ជាពិសេស វិស័យ​ការពារ​ជាតិ​, សន្តិសុខ​, ពាណិជ្ជកម្ម​, វិនិយោគ​, អប់រំ​, ទេសចរណ៍ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ប្រធានាធិបតី​វៀតណាម ក៏​បាន​ស្នើ​បង្កើន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដោយ​បាន​បង្ហាញ​បំណង​ក្នុង​ការយាង​ព្រះមហាក្សត្រ ក៏ដូចជា​អញ្ជើញ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ធិបតី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​។ សម្តេច​ធិបតី បាន​ឆ្លើយតប​ទទួលយក​ការអញ្ជើញ​នេះ ដោយ​នឹង​កំណត់​កាលបរិច្ឆេទ​សមស្រប នា​ពេល​ឆាប់ៗ​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com