ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ខេត្តសៀមរាប​​អបអរសាទរ​ប្រាសាទកោះកេរ្ដិ៍ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​ពិភពលោក​

ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ខេត្តសៀមរាប​​អបអរសាទរ​ប្រាសាទកោះកេរ្ដិ៍ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​ពិភពលោក​

នៅ​ព្រឹក​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ​២០២៣​នេះ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​នៅ​សាលាខេត្ត​សៀមរាប ក៏​ដូច​នៅតាម​មន្ទីរ អង្គភាព ទី​វត្ត​អារាម រដ្ឋបាល​ក្រុង ស្រុក និង គ្រឹះស្ថាន​សិក្សា​ទូទាំង​ខេត្តសៀមរាប បាន​រៀបចំ​ធ្វើការ​សាទរ អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដែល​ប្រាសាទ​កោះកែរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​ពិភពលោក ។

​និយាយ​ដោយឡែក នៅ​សាលាខេត្ត​សៀមរាប ក៏​បាន​រៀបចំ​ពិធី​ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ប្រាក់ សោ​ភណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ និង ថ្នាក់ដឹកនាំ​មន្ទីរ ក្នុងការ​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​សម្តែង​ការអបអរសាទរ និង មាន​មោទនភាព ដែល​បាន​ប្រាសាទ​កោះកែរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​ពិភពលោក ដើម្បីឲ្យ​ពិភពលោក​កាន់តែ​បាន​ស្គាល់​ពី​ស្នាដៃ ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ប្រាសាទ​យ៉ាង​ធំ ស្កឹមស្កៃ ដែល​បាន​បន្សល់​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ស្ថិតនៅ​ក្នុង​ភូមិស្រ​យ៉ង់​ជើង​ឃុំ​ស្រ​យ៉ង់​ស្រុក​គូ​លេន ខេត្ត​ព្រះវិហារ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិ​លោក​នៅ​ថ្ងៃទី​១៧ ខែ កញ្ញា ឆ្នាំ​២០២៣ នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត ។

​មានប្រសាសន៍​នោះ​ដែរ​ឯកឧត្តម ប្រាក់ សោ​ភណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​ដែល​ប្រាសាទ​កោះកែរ បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ព្រមទាំង​បាន​សម្តែង​ការ​អរគុណ​ដល់ រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​ការពារ​បេតិកភណ្ឌ​របស់​ប្រទេសជាតិ និង បានបង្ហាញ​ថា ប្រាសាទ​កោះកេ​រ្ត៍ជាសម្បត្តិ​ដូនតា​ខ្មែរ បាន បន្សល់​សម្បត្តិ​មានតម្លៃ​ដ៏​មហាសាល សម្រាប់​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់ ។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ក្រោយពី​បញ្ចប់​សង្គ្រាម​ស៊ីវិល និង ប្រទេស​ទទួល​នូវ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស នៅ​គ្រប់​ទី​ប្រាសាទ​ដែល​តែង​រង​ការយាយី​ដោយ​ភ្លើងសង្គ្រាម ត្រូវបាន​រាជ រដ្ឋាភិបាល​កម្ពុជា បានធ្វើការ​បោសសម្អាត​យុទ្ធភ័ណ្ឌ​មិន​ផ្ទុះ ដើម្បី​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​បម្រើ​វិស័យ​ទេសចរណ៍ ។

​ឯកឧត្តម​បាន​បញ្ជាក់ថា ក្នុងនាម​ប្រជាពលរដ្ឋ​ម្នាក់ និង ជា​អាជ្ញាធរខេត្ត សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​ការពារ​បេតិកភណ្ឌ​របស់​ប្រទេសជាតិ​យើង ក៏ដូចជា​បេតិកភណ្ឌ​របស់​ពិភពលោក​ទាំងមូល​និង​ការពារ កេរ្ត៍ដំណែល របស់​ដូនតា​យើង​បាន​គង់វង្ស ទោះបីជា​ឥឡូវ​ចាស់​ទ្រុឌទ្រោម រេចរឹល​មែនពិត ក៏​ប៉ុន្តែ​វា​ជា​សម្បត្តិ​ជាតិ​យើង​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។ ហើយ​ក៏​គ្មាន​ប្រទេស​ណា​លួច​ចម្លង​បាន​ដូចគ្នា ទោះបីជា​ថា​អាច​សង់​បាន​ចេញ​ជា​រូបរាង​ដូចគ្នា ក៏ប៉ុន្តែ​អាយុកាល​គឺ​ខុស​គ្នា​ផងដែរ ។ សម្បត្តិ​បេតិកភណ្ឌ​នេះ​គឺ​មាន​តម្លៃ​សម្រាប់​ប្រជាជន​និង​ប្រជាជាតិ​យើង​ទាំងមូល ។​

​ម្យ៉ាងទៀត យើង​គ្រប់​រូប​ក៏​ត្រូវ​ធ្វើ​ការស្វែងយល់ អំពី​សម្បត្តិ​វប្បធម៌​របស់​ជាតិ​ខ្លួន ក្នុង​ការចូលរួម​អភិរក្ស ថែរក្សា​កេរ្តិ៍មរតក​ដូនតា​យើង ដើម្បី​ឲ្យ​ក្មេងៗ ជំនាន់​ក្រោយ​បាន​ទៅ​ទស្សនា​កម្សាន្ត និង បាន​ស្គាល់​ថា អ្វី​ដែល​ជា​របស់​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។​

​ឯកឧត្តម ប្រាក់ សោ​ភណ្ឌ ក៏​បាន​គូសបញ្ជាក់ថា ថ្ងៃ ១៧ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​អង្គការ​យូណេស្កូ បាន​ចុះបញ្ជី​នូវ​ប្រាសាទ​កោះកែរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុងនាម​ជា​កូន​ខ្មែរ​ពិតជា​មាន​ក្ដី​រីករាយ ព្រោះ​ការ​ដែល​បាន​ចុះ​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក វា​ធ្វើឲ្យ​ពិភពលោក កាន់តែ​ស្គាល់​ប្រទេស​កម្ពុជា និង បាន​ស្គាល់​នូវ​ប្រាសាទ​កោះកែរ​ជា​របស់​ខ្មែរ ដែល​ជា​អតីត​រាជធានី​កាល​ជាង​១​ពាន់​ឆ្នាំ​មុន ។

​ក្នុងនោះដែរ​ឯកឧត្តម ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្ស និ​សិត្ស យុវជន​ខ្មែរ​យើង និង ភ្ញៀវទេសចរ ជាតិ អន្តរជាតិ សូម​អញ្ជើញ​ទៅ​ទស្សនា​តំបន់​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​ខ្មែរ​យើង សំខាន​ប្រាសាទ​កោះកែរ ដែល​ត្រូវបាន​ចុះបញ្ជី ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ ១៧ ខែ​កញ្ញា ដើម្បី​សិក្សា​ស្វែងយល់​អំពី អ​រី​យ្យ​ធម៌ វប្បធម៌ ទំនៀម​ទាប់​ដូនតា​ខ្មែរ​យើង​បាន​បន្សល់​ទុក​ជា​កេរ្តិ៍​តំណេ​ល​តរៀងមក ។

​យោង​តាម​ឯកសារ​ដែល​ផ្សព្វផ្សាយ​អាជ្ញាធរ​ព្រះវិហារ ប្រាសាទ​កោះកែរ​បាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​មួយអង្គ​ឈ្មោះ ត្រី​ភូ​វ​នេ​ស្វ​រៈ ដែល​សិលា​ចារិក ជា​ភាសា​ខ្មែរ​ថា “​កម្រ​តែង​រាជា​” ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com