ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​អញ្ជើញ​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្ត​តាកែវ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​អញ្ជើញ​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្ត​តាកែវ​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​កើត ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៨,១០៤​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស​នានា ក្នុង​ស្រុក​បាទី ខេត្តតាកែវ​។

​តាម​ការ​អោយ​ដឹង​ពី​ឯកឧត្តម​បណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឱ្យ​ដង​ថា កម្មករ និយោជិត​ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នេះ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៨​។ រោងចក្រ សហគ្រាស​ទាំង​១៨​នេះ មាន​រោងចក្រ​កាត់ដេរ​ចំនួន​១៣, ផលិតផល​ធ្វើដំណើរ និង​កាបូប​ចំនួន​២, ដេរ​ស្បែកជើង​ចំនួន​២ និង​រោងចក្រ​បោកគក់​សម្លៀកបំពាក់​ចំនួន​១​។​ក្នុងចំណោម​កម្មករ និយោជិត ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នោះ មាន​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន ៦៩៤​នាក់​ផង​ដែរ​។​

​សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​រីករាយ​ដែល​បាន​ជួប​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​នៅ​ខេត្តតាកែវ​នា​ថ្ងៃនេះ​។​សម្ដេច​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ជូន​ចំពោះ​បងប្អូន​កម្មករ​កម្មការិនី​នា​ថ្ងៃនេះ​ផងដែរ​។ សម្ត​ច​ធិបតី​ក៏បាន​អរគុណ​អ្នក​ខេត្តតាកែវ ដែល​ចេញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អត្រា​ខ្ពស់​រហូត​៨៦.៦%​។ អត្រា​បោះឆ្នោត​នេះ បានបង្ហាញ​ថា ប្រជាពលរដ្ឋ​គាំទ្រ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​ប្រាសាទ​កោះ​កេរ​ដែល​ដូនតា​ខ្មែរ​សាងសង់​កាលពី​ជាង​១​ពាន់​ឆ្នាំ​មុន ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​សម្តេច​ធិ​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពី​ធី​អបអរសាទរ​ចំពោះ​ព្រឹត្តិការណ៍ ដាក់បញ្ចូល​ប្រាសាទ​កោះ​កេរ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដើម្បី​លើក​តម្កើង​ស្មារតី​ជាតិនិយម​។​សម្តេច​ធិបតី ក៏​បាន​អំពាវនាវ​នៅតាម​បណ្តា​ខេត្ត​នានា ដាក់​បញ្ចាំង​ស្លាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​ពិធី​អបអរសាទរ​នៃ​ការដាក់​ប្រាសាទ​កោះ​កេរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ល្ងាច​ថ្ងៃទី​២០ ខែ​កញ្ញា ស្អែក​នេះ ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សង្គ្រាម​មិន​ត្រឹមតែ​នាំឱ្យ​ប្រជាពលរដ្ឋ​បែកបាក់​គ្នា​នោះ​ទេ សូម្បី​សម្បត្តិ​ដូនតា​ខ្មែរ ក៏​ត្រូវ​បាន​ប្រាត់​ប្រាស់​ឆ្ងាយ​ពី​ប្រទេស​ជាតិ​ដែរ​។ តែ​សន្តិភាព បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រួបរួមគ្នា ហើយ​ព្រលឹង​ដូន​ក៏បាន​ត្រឡប់​មក​កាន់​ប្រទេស​វិញ​ដែរ​។​សុខ​សន្តិភាព​មាន​សារៈសំខាន់​លើស​អ្វី​ទាំងអស់ គ្មាន​សន្តិភាព​គ្មាន​ការងារ​នោះ​ឡើយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សម្តេច​បាន​ណែនាំ​ឱ្យ​មាន​ការអនុគ្រោះ​តម្លៃ​អគ្គិសនី​ជូន​ទៅ​រោងចក្រ សហគ្រាស​ផ្នែក​ឧស្សាហកម្ម និង​កសិកម្ម​ជាង ២​ម៉ឺន​រោងចក្រ សហគ្រាស​ចុងឆ្នាំ​២០២៣​នេះ​។​

​សម្តេច​ធិបតី​បន្តទៀតថា សម្តេច​បាន​ប្រឹងប្រែង​ទៅ​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅ​ប្រទេស​មក​ហើយ ដូច្នេះ​ថ្នាក់ដឹកនាំ​ខេត្ត​នីមួយៗ​ត្រូវ​ប្រឹងប្រែង​ទាក់ទាញ​បន្ត​ទៅ​តាម​ខេត្ត​របស់​ខ្លួន​។ នយោបាយ​របស់​កម្ពុជា​ឈរ​លើ​និរន្ត​ភាព និង​សង្គតិភាព ផ្អែក​លើ​គោលនយោបាយ​មូលដ្ឋាន​អធិបតីភាព ឯករាជ្យ ផ្អែកលើ​ច្បាប់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ ១៨១​ប្រទេស ប្រកាន់​នយោបាយ​ចិន​តែមួយ មិនមែន​តែ​កម្ពុជា​នោះ​ទេ​។ សម្តេច​ធិបតី​បាន​ថ្លែងថា មិនមែន​តែ​កម្ពុជា​នោះ​ទេ ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ មាន​ប្រទេស​ច្រើនណាស់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន បើ​អាក្រក់​គេ​មិន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នោះឡើយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ហ្វ​លី​ពី​ន ក៏​ដូច​ជា​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត ដោយ​សម្តេច​បាន​បញ្ជាក់​ដូចគ្នា គឺ​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ដែល​ធ្លាប់​មាន​ជាមួយគ្នា​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ជឿ​ទុកចិត្ត​ចុះ​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​មិន​ធ្វើឱ្យ​បាត់បង់​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ធិបតេយ្យ​ជាតិ​នោះ​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com