ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

បែកការណ៍​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ប្រើ​ស្តាយ​ចាស់​គំនិត​ថ្មី​បន្លំ​ដឹកឈើ​ផ្ទះ​ចាស់​បង្កប់​ឈើ​ថ្មី​ជាប់អន្ទាក់​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​

បែកការណ៍​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ប្រើ​ស្តាយ​ចាស់​គំនិត​ថ្មី​បន្លំ​ដឹកឈើ​ផ្ទះ​ចាស់​បង្កប់​ឈើ​ថ្មី​ជាប់អន្ទាក់​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​

កំពង់ធំ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​ចុះបង្ក្រាប់​រថយន្ដ​ដឹកឈើ​ផ្ទះ​ចាស់​បង្កប់​ឈើ​ថ្មី​ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ហង្ស​ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ឲ្យ​ចុះបង្ក្រាប​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដែល​ឆ្លងកាត់​ខេត្ត​កំពង់ធំ​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី ២៦ ខែ​ឧសភា​ឆ្នាំ​២០២០ ដោយ​ឈ្មួញ​ដឹកឈើ​ចេញពី​ខេត្តសៀមរាប​ឆ្លងកាត់​ខេត្ត​កំពង់ធំ​ទៅ​លក់​នៅ​ឯ​ខេត្ត​ស្វាយរៀង​។​

​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​នៅ​ស្រុក​ជាំ​ក្សាន្ត​បានឲ្យដឹងថា ស្តាយ​ដឹក​ផ្ទះ​ចាស់​របស់​ឈ្មួញ​គឺ​សុទ្ធតែ​ឈើ​ត្រាំ​ទឹក​រួចហើយ​លើកយក​មក​វ៉ៃ​ដែកគោល​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ដែល​មិន​ធ្លាប់​ដឹង តែ​ថ្ងៃ​នេះ​បាន​បែកការណ៍​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បង្ក្រាប​បាន​តែ​ម្ដង​។​

​ម្ចាស់​ឈើ​បាន​ប្រាប់ឲ្យដឹង​ថា ខ្លួន​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​រដ្ន​បាល​ព្រៃឈើ​គ្រប់​អស់ហើយ ក្នុងនោះ​មាន​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ផងដែរ​។​

​ក្រោយ​ពី​បង្ក្រាប​រួច​កំលាំង​កងរាជអាវុធហត្ថ​បាន​បញ្ជូន​រថយន្ត​ដឹក​បទ​ល្មើស​នឹង​វត្ថុតាង​ទាំងអស់​ប្រគល់ជូន​មន្ដ្រី​ជំនាញ​ផ្នែក​រដ្ធបាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើការ​វាស់វែង​ទាំង​ឈើ​ថ្មី​នឹង​ឈើ​ចាស់ បាន​ចំនួន​ជាង​៦​ម៉ែត្រគូប បច្ចុប្បន្ន​វត្ថុ​តាំង​ទាំង​ឈើ​ទាំង​រថយន្ដ​រក្សាទុក​ផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្ទោង​៕
​ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com