ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​ផ្សិត​ប៉​ក់មាន​ហាងឆេង​ខ្ពស់​នៅតាម​ទីផ្សារ​ច្រក​ព្រំដែន​ខ្មែរ ថៃ​

​ផ្សិត​ប៉​ក់មាន​ហាងឆេង​ខ្ពស់​នៅតាម​ទីផ្សារ​ច្រក​ព្រំដែន​ខ្មែរ ថៃ​

ព្រះវិហារ ៖ ប្រជា​ពល​រដ្ន​នៅជាប់​ជាយ​ដែន​ក្នុង​ស្រុក​ជាំ​ក្សាន្ដ ខេត្តព្រះវិហារ​បច្ចុប្បន្ន​កំពុងតែ​សប្បាយ​និង​ការរុករក​ប្រមូល​ផល​ផ្សិត​ប៉ក់ ដើម្បី​លក់​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ជាប់​ព្រំដែន ដូច ជា​ច្រក​អូរ​ស្មាច់ ច្រករបៀង និង​ច្រក​ជាច្រើន​ទៀត សំរាប់​លក់​ផ្សិត​ទាំងនេះ​អោយ​ជនជាតិ​ថៃ ដែល​ពេញនិយម​ក្នុង​ការបរិភោគ​មាន​រស់ជាតិ​ឆ្ងាញ់ សំបូរ​ទៅ​ដោយ​វិតាមីន ។​

​តាម​សម្ដី​ពល​រដ្ន​ដែល​រុករក​ផ្សិត​បានអោយដឹងថា ផ្សិត​ប៉ក់​ដុះ​តាម​ជំរៀល​ដី​និង​ដី​ចំការ​ដែល​ពុំ​សូវ​មាន​ស្មៅ​ដុះ ឯ​ការរុករក​វិញ​ពី​ព្រឹក​ព្រលឹម​មកដល់​ល្ងាច​ម្នាក់​អាច​រកបាន​ផ្សិត​តែ​២​គីឡូក្រាម​ទៅ​ទី​២​គី​ឡូ​៣​ខាំ​តែប៉ុណ្ណោះ​! ផ្សិត​នេះ​វា​ចាប់ផ្ដើម​ដុះ​ជា​លក្ខណះ​ធម្មជាតិ​នៅ​ចុងខែ ៣ រហូត​ដល់​ចុង​៧​ទើប​អស់​គឺ​ពេល​ដែល​ភ្លៀង​ធ្លាក់​ម្ដង ចំណែក​តំលៃ​ហាងឆេង​លក់​វិញ​ពេល​ផ្សិត​មិនទាន់​សំបូរ​លក់បាន​១​គីឡូក្រាម​៤​ម៉ឺន​រៀល តែ​បច្ចុប្បន្ន​ផ្សិត​សំបូ​រលក់​អោយ​ឈ្មួញកណ្ដាល​១​គីឡូក្រាម​ត្រឹមតែ ២​ម៉ឺន​៣០០០​រៀល តែប៉ុណ្ណោះ​។​

​ចំណែក​ឈ្មួញកណ្ដាល​វិញ​ថា ការប្រមូលទិញ​ពី​អ្នក​រុករក​ក្នុង​តំលៃ​២​ម៉ឺន​១០០០​រៀល​ឬ​២​ម៉ឺន​៣០០០​រៀល ហើយ​លក់​ទៅ​វិញ​ក្នុង​តំលៃ​២​ម៉ឺន​៥០០០​រៀល​ទៅ​២​ម៉ឺន​៧០០០​រៀល គឺ​ចំណេញ​តិចតួច​ទៅ​តាម​ហាងឆេង​។​

​ចំណែក​ជនជាតិ ថៃ​វិញ​បាន​ប្រាប់ថា ខ្ញុំ​ទិញ​ផ្សិត​ប៉ក​នេះ​ក្នុង​១​គីឡូក្រាម​តំលៃ​២៥០​បាត ទៅ​៣០០​បាត​និង​ពេលខ្លះ​៣៥០​បាត​ក្នុង​១​គីឡូក្រាម​! លុះ​សួរថា​តើ​ហេតុ​អី​ចូលចិត្ត​ផ្សិត​នេះ ចំលើយ​ថា​នេះ​ជា​ចំណី​អាហារ​ដែល​ជនជាតិ​ថៃ​ចូលចិត្ត ហើយ​ថា​ថែ​មាន​អាហារ​ច្រើនបែប​ច្រើនយ៉ាង​ណាស់​តែ​ខ្លួន​ហាក់ដូចជា​ញាំ​ស៊ាំ ដូច្នេះ​អ្វី​ដែល​ជា​តំរូវ​ប្លែក​នោះ​ផ្សិត​ប៉ក​នេះឯង វា​អាច​ធ្វើ​គ្រឿង​ខ្លែម និង​ជា​ម្ហូបអាហារ​បាន​ច្រើន​មុខ​ដែល​មាន​រស់ជាតិ​ឆ្ងាញ ៕
​ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ, សេដ្ឋកិច្ច

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com