ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ពិធី បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្ត កំពង់ធំ

ពិធី បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្ត កំពង់ធំ

ខេត្ត​កំពង់ធំ​៖ ឯកឧត្តម មាស​.​សាវឿន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ឯកឧត្តម ខាន់ វណ្ណះ អគ្គាធិការ ព្រមទាំង ប្រតិភូ អមដំណើរ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង ពិធី បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្ត​កំពង់ធំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លាង​.​សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ធំ និង លោក ស៊ិន វិរ​: ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ពិធី​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​២៦ ខែ​ឧសភា ឆ្នាំ​២០២០ នៅក្នុង​សាលប្រជុំ​សាលាដំបូង​ខេត្តកំពង់ធំ​។​

​ឯកឧត្តម​.​មាស​.​សាវឿន ទទួលបន្ទុក​ការអនុវត្ត​យុទ្ធនាការ​នៅ​សាលាដំបូង​ខេត្តកំពង់ធំ តំណាង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​.​បាន​ប្រកាស​បើ​កនូវ​កិច្ចប្រជុំ ក្នុង​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​” នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្ត​កំពង់ធំ​។

​លោក ស៊ិន​.​វិរ​: ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​សម្តែង​នូវ​កិច្ច ស្វា​មគ​ន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ ក្រសួង​យុត្តិធម៌ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដែល​បាន យកចិត្តទុកដាក់​បង្កើត​គណៈកម្មការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង ក្នុង​គោលបំណង​ពន្លឿ​សេវា យុត្តិធម៌​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់រហ័ស និង​បញ្ជៀ​ស​ការរាំងស្ទះ​សំណុំរឿង ដែល​មិន​បាន​ចាត់ការ និង​ដោះស្រាយ មួយ​រយះ​កាល​កន្លង​មក ធ្វើឲ្យ​សំណុំរឿង​កកស្ទះ នៅតាម​បណ្តា​សាលាដំបូង និង​តាម អង្គភាព មន្ត្រីនគរបាល​យុត្តិធម៌ ។​

​លោក លាង សួគ៌ ប្រធាន​សាលា ដំបូង​ខេត្តកំពង់ធំ បាន​សម្តែង​នូវ​ក្តី​សោម​មន​ស្សរី​ករាយ និង​ជា​កិត្តិយស់ ដែល​ឯកឧត្តម និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ក្នុង​ពិធី​បើក​ប្រកាស​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង​ខេត្ត​កំពង់ធំ ដើម្បី​ផ្តល់​និង​ចែករំលែក​នូវ​ចំណេះដឹង ដល់​មន្ត្រី​អនុវត្ត​ការងារ និតិ​វិធី​ច្បាប់ ដើម្បី​ជា​យុទ្ធសាស្ត្រ​ក្នុង​ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង និង​បាន​ផ្តាំផ្ញើរ​ឲ្យ​មន្ត្រី​ទាំងអស់ យកចិត្តទុកដាក់ អនុវត្ត​ការងារ​។​

​ឯកឧត្ដម​.​ខាន់ វណ្ណៈ អនុប្រធាន ក្រុម ការងារ​.​បាន មាន ប្រសាសន៍ ថា ចៅក្រម ព្រះរាជ អាជ្ញា​.​ក្រឡាបញ្ជី និង​ក្រុម​លេខាធិការដ្ឋាន ទាំងអស់ ត្រូវ ដោះស្រាយ លឿន និង​យុត្តិធម៌ ហាម​ដាច់ខាត សកម្មភាព ត្រីងៀត ឆ្លៀត ពង ក្នុង យុទ្ធនាការ ដោះស្រាយ ការកកស្ទះ សំណុំរឿង ផ្តល់ ទំនុក ចិត្ត ដល់​បងប្អូន ប្រជា ពលរដ្ឋ ឲ្យបាន ឆាប់រហ័ស​។

​ឯកឧត្តម មាស សាវឿន បាន​កោត​សត​សើរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង សហការ ជា មួយ អង្គភាព និង ស្ថាប័ន ពាក់ព័ន្ធ ក្នុង ការ អនុវត្ត​ការងារ របស់ សាលាដំបូង ខេត្ត កំពង់ធំ​.​និង​បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នៅ​ថ្ងៃនេះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការជួយ​ដោះស្រាយ​ដល់​បញ្ហា​កកស្ទះ សំណុំរឿង​នៅ​តុលាការខេត្ត​កំពង់ធំ ក្រសួង​យុត្តិធម៌ និង​ជ្រោមជ្រែង គាំទ្រ​នូវ​សកម្មភាព​ការងារ ទាំង​កំលាំងចិត្ត កំលាំងកាយ និង ជួយ​ផ្នែក​បច្ចេកទេស សម្រាប់​លោក​ចៅក្រម ព្រះរាជអាជ្ញា ព្រមទាំង​ក្រឡាបញ្ជី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផងដែរ​។​
​ដោយ ប៊ុន រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com