ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​ចុះ​បង្ក្រាប​បទល្មើស​ដឹក​ជញ្ចូន​ឈើប្រណិត​ធ្នង់​បាន​ចំនួន​១០៦១​គីឡូក្រាម​និង​រថយន្ដ​២​គ្រឿង មនុស្ស​១​នាក់​

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​ចុះ​បង្ក្រាប​បទល្មើស​ដឹក​ជញ្ចូន​ឈើប្រណិត​ធ្នង់​បាន​ចំនួន​១០៦១​គីឡូក្រាម​និង​រថយន្ដ​២​គ្រឿង មនុស្ស​១​នាក់​

កំពង់ធំ ៖ លោក​វរសេនីយ៍ទោ ឃុន ប៊ុន​ហូ មេបញ្ជាការរង​ទទួល ការងារ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ កាលពី​វេលា​ម៉ោង ០១​និង​១៥ នាទី ថ្ងៃទី ២១ ខែ​ឧសភា​ឆ្នាំ ២០២០​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន ០៦​នាក់ រថយន្ដ​០៣ គ្រឿង ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​ពី​លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ បានចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ប្រមូល​និង​ដឹកជញ្ជូន​ផល​ព្រៃឈើ​គ្មាន​ច្បាប់ នៅ​ចំណុច​ភូមិ​ប៉ូ​តា​អ៊ុន សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។ លទ្ធផល​បង្ក្រាបបានរ​ថយ​ន្ត​០២​គ្រឿង​=

១/​រ​ថយ​ន្ក​ម៉ាក​Hilander (​ហាយ​ឡិនឌ័​រ​)​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ ភ្នំពេញ​2y-7325 បើកបរ​ដោយ​ឈ្មោះ ជុំ តុលា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ភូមិ​ប្រនាគ ឃុំ​ចើងដើង ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ មាន ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន 11​ដុំ ស្មើ​និង 565kg​។

២/ រថយន្ត​ម៉ាក Hilender (​ហាយ​ឡិនឌ័​រ​) ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6913 មាន ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​១០​ដុំ ស្មើ​និង 496kg​។ ជនសង្ស័យ​និង​វត្ថុតាង​ទាំងអស់ ឈើ​សរុប​ចំនួន​1061kg កងរាជអាវុធហត្ថ​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​លោក​ឈឿង គុណ នាយ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្ទោង​បានអោយ​ដឹង​នៅ​ថ្ងៃទី​២២ ខែ ឧសភា ឆ្នាំ​២០២០​នេះ​ថា ឈើ​រក្សាទុក​នៅ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្ទោង រថយន្ដ​រក្សាទុក​នៅក្នុង​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត ចំណែក ជនសង្ស័យ មា្ន​ក់​បាន​បញ្ចូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
​ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com