ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ល្បី​យូរហើយ​លោក​ខ្លា​ហៅ​E12​មេខ្លោង​បើក​ល្បែងស៊ីសង​ឡូតូ​និង​ជល់​មាន់​ខុស​តាម​ទូរទស្សន៍​អន​ឡាញ​ក្នុង​ក្រុង​សៀមរាប សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​

ល្បី​យូរហើយ​លោក​ខ្លា​ហៅ​E12​មេខ្លោង​បើក​ល្បែងស៊ីសង​ឡូតូ​និង​ជល់​មាន់​ខុស​តាម​ទូរទស្សន៍​អន​ឡាញ​ក្នុង​ក្រុង​សៀមរាប សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​

សៀមរាប​៖ តើ​លោក ដា ចំរើន អធិការ​ក្រុង និង​លោក​ឧត្ដមសេនីយ៍ទោ តេង ចន្ទ័​ណាត ស្នងការ​ខេត្ត​សៀមរាប​ខ្លាច​អំណាច លោក​ខ្លា​ហៅ​E12​មែន​ទេ​?​ទើប​មិន​ហ៊ាន​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ឡូតូ​និង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​ខុសច្បាប់​ពេញ​ក្រុង​សៀមរាប​។​

​បើ​យោង​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​ណែនាំ​អោយ​អជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់ មូលដ្ឋាន ភូមិ​ឃុំ​ស្រុក​ខេត្ត​ក្រុង បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​អោយ​ខាន​តែ​បាន ដោយ​មាន​ទំនួល​ខុស​ត្រូវ​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៨ ខែ មេសា ឆ្នាំ​២០២៣​គេ​សង្កេតឃើញ​មាន​ក្រុម​អ្នកញៀន​ល្បែង​ជាច្រើន​សម្រុកចូល​ទៅ​ចាក់​ភ្នាល់​ល្បែង​ដាក់​លុយ​តាម​កញ្ចាក់​ទូរទស្សន៍​មាន​ឡូតូ​និង​ជល់មាន់​តាម​ទូរទស្ស​ន៍​អន​ឡាញ​ខុសច្បាប់​ព្រោងព្រាត​យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​ញញើត​ច្បាប់​នៅ​តាម​ហាង​កាហ្វេ​និង​តារា​បាល់ទះ​មួយចំនួន​។​
​ទី​តាំងទី​១/​ជល់​មាន់​ខុស​ច្បាប់​តាម​ទូរទស្សន៍​អន​ឡាញ​ជ្រក​ក្រោម​ដំបូល​តារា​បាល់ទះ​ភូមិ​សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប​។​
​ទី​តាំងទី​២/​បង្កប់​ក្នុង​ហាង​លក់​ការ​ហ្វេ ស្រី មុំ ស្ទឹង​សៀមរាប​មាន​តូ​ឡូ​និង​ជល់​មាន់​ខុស​ច្បាប់​តាម​ទូរទស្សន៍​អន​ឡាញ​ស្ថិត ភូមិ បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ទី​តាំងទី​៣/ បង្កប់​នៅ​ហាង​លក់​ការ​ហ្វេ​ក្រោយ​ផ្សារ​សាមគ្គី មាន​ឡូតូ​និង​ជល់​មាន់​ខុសច្បាប់​ទូរទស្សន៍​អន​ឡាញ​ស្ថិតក្នុង ភូមិ​បន្ទាយ​ចាស សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
​ទី​តាំងទី​៤/​ក្នុង​ផ្សារ​បុរី សៀង​ណាំ ស្ថិតនៅ​ភូមិ ខ្នា សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប​ដែល​គេ​ដឹងថា​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​ជា​របស់​លោក ខ្លា​ហៅ​E12​តែម្ដង​។​
​ចាំ​មើល​ថា​លោក ដា ចំរើន​អធិការ​ក្រុង​សៀមរាប​និង​លោក​ឧត្ដមសេនីយ៍ទោ តេង ចន្ទ័ណា​ត​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​ហ៊ាន​បង្ក្រាប​ទីតាំង​បន​ល្បែង​ឡូតូ​និង​ជល់​មាន់​ខុសច្បាប់​តាម​ទូរទស្សន៍​អន​ឡាញ​ជ្រក​ក្រោម​ហាង​កាហ្វេ តារាង​បាល់ទះ​ក្នុង​បុរី​សៀង​ណាំ របស់លោក ខ្លា​ហៅ​E12​បាន​ឬ​យ៉ាងណា​?​បើ​គេ​ល្បី​ថា​បុគ្គល​រូបនេះ​មាន​ឥទ្ធិពល​និង​អំណាច​ខ្លាំង​ជាង​រន្ទះបាញ​ទៀត​។​

​នៅ​ថ្ងៃ​ទី​២៨ ខែ មេសា ឆ្នាំ​២០២៣​ក្រុម​ការងារ​យើង​បាន​រាយការណ៍​ជូន​លោក ដា ចំរើន អធិការ​ក្រុង​សៀមរាប​លោក​បាន​បញ្ជាក់​ថា​ចាំ​លោក​ទៅ​មើល​។ លោក ឧត្ដមសេនីយ៍ទោ តេង ចន្ទ័​ណាត ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ថា​ចំ​អោយ​ប៉ុស្តិ៍​ចុះ​ពិនិត្យមើល​ផងដែរ ។​

ពលរដ្ឋ​ទទូច​ស្នើរ​សុំ​អោយ​ឯកឧត្ដម សន្តិ​បណ្ឌិត នេត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​មេត្តា​ពិនិត្យមើល​ល្បែងស៊ីសង​ក្នុង​ក្រុង​សៀមរាប​ផង​ទាន​!​ល្បី​ថា​មានការ​អភិវិឌ្ឍន៍​ជឿនលឿន​ជាង​កាំជ្រួច​ផ្លោង​ទៅទៀត ហេតុផល​ទាំងនេះហើយ​ដែល​ពល​រដ្ន​មាន​ការព្រួយបារម្ភ ភ័យខ្លាច នូវ​ភាពអសន្តិសុខ អ​សុវត្ថិភាព មាន​ចោរលួច ឆក់ ប្លន់​ជាដើម​៕​ភាគ​១

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com