ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ស្នើរ​អោយ​អាជ្ញាធរ​អប្សរា​និង​អង្គភាព​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ស្តារ​ស្ទឹង​រលួស​របស់​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​សារ​ឡើងវិញ​

ស្នើរ​អោយ​អាជ្ញាធរ​អប្សរា​និង​អង្គភាព​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ស្តារ​ស្ទឹង​រលួស​របស់​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​សារ​ឡើងវិញ​

សៀមរាប​៖ ទីតាំង​ការដ្ឋាន​បូម​ខ្សាច់​ស្ដារ​ស្ទឹង​រលួស​មួយកន្លែង​ត្រូវបាន​ពល​រដ្ន​រឹះ​គន់​ថា​រំលោភ​លើ​ដី​អ្នក​ជិតខាង​និង កាយ​ដី​ព្រៃ​វាទ​ធ្វើជា​កន្លែង​បូម​ខ្សាច់​កំពុងតែ​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​បំផុត មិនទាន់​មាន​អាជ្ញាធរ​ឬ សមត្ថកិច្ច​ជំនាញ​ណា​ចុះ​ទប់ស្កាត់​បង្ក្រាប​និង​ពិនិត្យ​អោយ​ច្បាស់់លាស់​នោះ​ទេ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រាច ឃុំ​បល្ល័ង្គ​និង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​តាម​ប្រភព​ព័ត៏មាន​បាន​អោយ​ដឹងថា​ទីតាំង​បូម​ខ្សាច់​ខាងលើ​ហាក់ដូចជា​មាន​ភាព​មិន​ប្រក្រតី​នោះទេ ដោយសារ​សុំច្បាប់​ស្តារ​ស្ទឹង តែ​ចំនុច​ខាងលើ ពុំ​មាន​ស្ទឹង​នោះទេ ហើយ​មួយ​ថ្ងៃៗ​គេ​ឃើញ​រថយន្ដ​ពី​១៥​ទៅ​២០​គ្រឿង​ចូល​ដឹក​ខ្សាច់​យ៉ាង​គគ្រឹកគគ្រេង​និង​បើកបរ​លឿន ហុយ​ដី និង​បង្ក​ហា​នី​ភ័យ​ផ្សេងៗ​ដល់​អ្នករួមដំណើរ​។​

​យោងតាម​លិខិត​បាន​បញ្ជាក់​ទីតាំង​បូម​ខ្សាច់​នេះ គឺ​អាជ្ញា​បណ្ណ​ចេញ​ដោយ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​អនុញាត​ឲ្យ​ក្រុមហ៊ុន​យុវ​ពាណិជ្ជ ដែល​មាន​អាសយដ្ឋាន​នៅ​ភ្នំពេញ ធ្វើ​អាជីវកម្ម​ខ្សាច់​សំណង់​នៅ​តំបន់​ស្ទឹង​រលួស ភូមិ​ត្រាច ឃុំ​បល្ល័ង្ក​និង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ចុះហត្ថលេខា​ដោយ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល នៅ​ថ្ងៃ​ទី​០២​ខែ​មេសា​ឆ្នាំ​២០១៩​ដល់​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២១ ដោយ​មាន​សុពលភាព​២​ឆ្នាំ​។​

​លោក​ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឆ្លើយតប​តាម ប្រព័ន្ធ​តេ​លេក្រា​មនៅ​ថ្ងៃទិ​១៧
​ខែ​ឧសភា ឆ្នាំ​២០២០​នេះ​ថា​អោយ​សួរ​នាំ​ទៅ​មន្ទីរ​និង​ខេត្ត ព្រោះ​គេ​មាន​ច្បាប់​ពី​ក្រសួង​រ៉ែ​ថាមពល និង​បាន​ទទួលស្គាល់ថា​ជា​ការត្រឹមត្រូវ ព្រោះ​ក្រុមហ៊ុន​យុវ​ពាណិជ្ជ ធ្វើ​អាជីវកម្ម​តំបន់​ខាងលើ​ដោយ​បាន​ចុះហត្ថលេខា​ដោយ​លោក​ស៊ុ ម៉ាប់ អតីត​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​ទៀតផង​។​

​លោក​ង៉ាន ភិរុណ អភិបាលរង​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា​ករណី​នេះ ក្រុមហ៊ុន​មាន​ច្បាប់​តាំងពី​ជំនាន់​លោក​ឃឹម ប៊ុន​សុង អតីត​អភិបាលខេត្ត​សៀមរាប​។​

ម្ចាស់​អាជីវកម្ម​មិនបាន​ឆ្លើយតប​តាម​ប្រព័ន្ធ​ទូ​ស័ព្ទ​នៅ​ថ្ងៃទី​១៧​ខែ ឧសភា ឆ្នាំ​២០២០​ទេ ដោយ​និយាយថា កំពុង​ជាប់រវល់​។​

​ទោះបី​យ៉ាងណា​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ខាងលើ​សំណូមពរ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​ខាងលើ​អោយបាន​ជាក់លាក់ ៕ ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com