ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​៖ មនុស្ស​៣៦​នាក់ ដែល​ទាក់ទង​ជាមួយ​អ្នក​ឆ្លង COVID-19 ៣​នាក់ នៅ​សង្កាត់​ច្រាំង​ចំរេះ ត្រូវ​បាន​ណែនាំ​ឲ្យនៅ​ដាច់ពីគេ ១៤​ថ្ងៃ ក្រោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​ទាំងអស់​

​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​៖ មនុស្ស​៣៦​នាក់ ដែល​ទាក់ទង​ជាមួយ​អ្នក​ឆ្លង COVID-19 ៣​នាក់ នៅ​សង្កាត់​ច្រាំង​ចំរេះ ត្រូវ​បាន​ណែនាំ​ឲ្យនៅ​ដាច់ពីគេ ១៤​ថ្ងៃ ក្រោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​ទាំងអស់​

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នា​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២០​នេះ​ថា ប្រជាជន​ខ្មែរ​ចំនួន ៣៦​នាក់ ដែល​មាន​ទំនាក់ ទំនង​ជាមួយ​អ្នក​ឆ្លង COVID-19 ចំនួន ៣​នាក់ នៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ត្រូវបាន​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល ណែនាំ​ឲ្យនៅ​ដាច់ដោយឡែក​ពី​គេ រហូត​ដល់​រយៈពេល ១៤​ថ្ងៃ ព្រមទាំង​បាន​យក​សំណាករ​បស់​ពួកគេ​ទៅ​ធ្វើ​តេស្ត នៅ​វិទ្យាស្ថាន​ប៉ាស្ព័រ​កម្ពុជា ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។​

​ការណែនាំ​ឲ្យ​រស់នៅ​ដោយ​ឡែក និង​កុំឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង​ទៀត ក្នុង​រយៈពេល ១៤​ថ្ងៃ របស់​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​បងប្អូន​ខ្មែរ​ចំនួន ៣​នាក់ (២​នាក់ ក្នុង​ចំណោម​អ្នក​ទាំង ៧៩​នាក់ មក​ពី​ម៉ាឡេស៊ី​) ត្រូវបាន​ក្រសួង​សុខាភិបាល អះអាងថា មាន​ផ្ទុក COVID-19 កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​

​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News លោក ជា ពិសី បានបញ្ជាក់​ថា «​ក្រោយ​ការស្រាវជ្រាវ និង​សួរនាំ​រួចមក ក្រុមគ្រូពេទ្យ​ចាត្តា​ឡី​ស័ក បាន​ចុះ​ពិនិត្យ និង​យក​សំណាក​រក​មេរោគ Covid-19 លើ​ជនជាតិខ្មែរ​ចំនួន ៣៦​នាក់ ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ឆ្លង​មេរោគ​មួយ​នេះ ដើម្បី​យក​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ប៉ុន្តែ​លទ្ធផល​បានបង្ហាញ​ជា​បន្តបន្ទាប់​ថា គ្មាន​មេរោគ​នេះ​ទេ​»​។​

​លោក​អភិបាលខណ្ឌ បាន​បញ្ជាក់​ជូន​ថា នៅ​ពេល​រក​ឃើញ​លើ​បុរស ២​នាក់ ដែល​ឆ្លង COVID-19 នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ភ្លាមៗ​នោះអាជ្ញាធរ និង​មន្ត្រី​ចាត្តា​ឡី​ស័ក បាន​ទៅយក​សំណាក មនុស្ស​ចំនួន ៣០​នាក់ ទៅ​ធ្វើ​តេស្ត​រក​មេរោគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​។ បន្ទាប់មក ក្រោយ​រកឃើញ​មាន​មេរោគ​នេះ កើត​លើ​បុរស​ម្នាក់​ទៀត​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ភ្លាមៗ​នោះ អាជ្ញាធរ និង​មន្ត្រី​ចាត្តា​ឡី​ស័ក ទៅ​យក​សំណាក​ពី​មនុស្ស​ចំនួន​៦​នាក់ ដែល​ជា​ម្តាយក្មេក ប្រពន្ធ និង​កូនៗ ដើម្បី​យក​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​លទ្ធផល​ក៏​បាន​បង្ហាញថា អវិជ្ជមាន​ទាំងអស់​។​

​តែ​ជាមួយ​គ្នា​នេះ បើ​តាម​លោក​អភិបាលខណ្ឌ សម្រាប់​បងប្អូន​ខ្មែរ​ទាំង ៣៦​នាក់ ត្រូវ​បាន​ណែនាំ​ឲ្យ​ពួកគេ​រស់នៅ​ដាច់ឡែក និង​ចៀសវាង​មាន​ការប៉ះពាល់​ដល់​អ្នក​ដទៃ​ផ្សេង​ទៀត ដោយ​រង់ចាំ​រហូត ១៤​ថ្ងៃ​។​

​សូម​បញ្ជាក់​នៅ​យប់​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល បាន​ប្រកាស​ឱ្យ​ដឹងថា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ (COVID-19) ថ្មី​ចំនួន ២​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើន​ដល់ ៥៣​នាក់​ហើយ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បានឱ្យដឹងថា ករណី​ថ្មី​នេះ មាន​ជនជាតិ​បារាំង​២​នាក់ នៅ​ខេត្ត​ព្រះសីហនុ បាន​ឆ្លង​វីរុស​នេះ​។​

​ជាមួយគ្នានេះ ក្រសួង​សុខាភិបាល ក៏​បាន​បញ្ជាក់​ផង​ដែរ ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៥​ឆ្នាំ ដែលជា​អ្នកដំណើរ​មក​ពី​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម ត្រូវបាន​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​២​ដង ហើយ​នឹង​ឲ្យចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃស្អែក​នេះ​ផង​ដែរ​។​

​បុរស​ជនជាតិ​បារាំង ដែល​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទាំង​២​នាក់​នេះ ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com