ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្មេងប្រុស​ម្នាក់​ទៅ​ឆ្កឹះ​ដីឥដ្ឋ​នៅ​មាត់​ស្រះ​ធ្វើ​គ្រាប់​សូន្យ​មិន​បាន​ប្រយ័ត្ន​បណ្ដាលឱ្យ​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ក្មេងប្រុស​ម្នាក់​ទៅ​ឆ្កឹះ​ដីឥដ្ឋ​នៅ​មាត់​ស្រះ​ធ្វើ​គ្រាប់​សូន្យ​មិន​បាន​ប្រយ័ត្ន​បណ្ដាលឱ្យ​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

(​កំពង់ធំ​)៖ ក្មេងប្រុស​ម្នាក់​ទៅ​ឆ្កឹះ​ដីឥដ្ឋ​នៅ​មាត់​ស្រះ​យក​មក​លុញ​ធ្វើ​គ្រាប់​សូន្យ​មិនបាន​ប្រយ័ត្ន​បណ្ដាលឱ្យ​ធ្លាក់​ចូល​ទឹកស្រះ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧ និង ៣០​នាទី​ថ្ងៃ​ទី ០៧ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ស្ពាន​គ្រង ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្ត​ពង់​ធំ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​សព​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ រី យ៉ាង អាយុ ០៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស រស់​នៅក្នុង​បន្ទុក​ឪពុកម្ដាយ ភូមិ​ស្ពាន​គ្រង ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្ត​ពង់​ធំ​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ បៀ​ន ភា អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ម្តាយ​កុមារ​រងគ្រោះ​បាន រៀបរាប់ថា​៖ មុនពេល​កើតហេតុ ម៉ោង​ប្រហែល ១៦ និង ០០​នាទី កូនប្រុស​គាត់​បាន​ដើរ​ទៅ​ក្រោយ​ផ្ទះ​កើប​ដី​នៅ​មាត់​ស្រះ​យក​មក​លុញ​ជា​គ្រាប់សូន្យ តែ​គាត់​ពុំ​បាន​ឃើញ​ត្រឡប់មកផ្ទះ​វិញ​ទេ គាត់​មាន​ការសង្ស័យ ថា​កូន​លង់ទឹក​ស្រះ គាត់​ក៏​មក​ហៅ​អ្នកភូមិឲ្យ​ជួយ​មុជទឹក​រាវរក ក៏​ប្រទះឃើញ​កូន​របស់​គាត់​ស្លាប់​ក្នុង​ស្រះ​ទឹក​តែម្តង​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​យើង​បាន ចុះ​ដល់​ទី​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​សព​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរអោយ​សង្ស័យ​ឡើយ ទើប​សន្និដ្ឋានថា កុមារ​រងគ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ក្នុង​ស្រះ​។​

​មូលហេតុ​: ដោយ​សារ​ទៅ​ឆ្កឹះ​ដីឥដ្ឋ​មាត់​ស្រះ យក​មក​លុញ​គ្រាប់សូន មិន​បាន​ប្រយ័ត្ន​បណ្ដាលឱ្យ​ធ្លាក់​ចូល​ទឹកស្រះ​លង់​ស្លាប់​តែ​ម្ដង​។​បន្ទាប់ពី​បាន​ពិនិត្យ​ចប់សព្វគ្រប់​រួចហើយ​សមត្ថកិច្ច​យើង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ជូន​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ប៊ុន​រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com