ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ជួប​សំណេះសំណាល​ក្រុម​គ្រូពេទ្យ​ដែល​បានរួម​គ្នា​លើ​ការងារ​ព្យាបាល និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​_១៩

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ជួប​សំណេះសំណាល​ក្រុម​គ្រូពេទ្យ​ដែល​បានរួម​គ្នា​លើ​ការងារ​ព្យាបាល និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​_១៩

កំពង់ចាម​៖ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២០​កន្លងទៅនេះ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​កោតសរសើរ និង​សំដែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ដែល​បាន​រួម​សហកា​រណ៍​លើ​ការងារ ព្យាបាល និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូវី​ដ​១៩ រហូតមក​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​រំលឹកថា កន្លង​មក​អ្នកជំងឺ​កូវី​ដ​១៩ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សរុប​ចំនួន​១៦​នាក់ ស្រី​៤​នាក់ ប្រុស​១២​នាក់ ក្នុងនោះ​មាន ជនជាតិ អង់គ្លេស​ចំនួន​០៥​នាក់ អាមេរិកាំង​០២​នាក់ ម៉ាឡេស៊ី​០៨​នាក់ និង​ខ្មែរ​០១​នាក់ ។ អ្នកជំងឺ​កូវី​ដ​១៩ ដែល​មាន​នៅក្នុង​ខេត្ត​កំពង់ចាម គឺជា​ករណី​ឆ្លង​នៅ​បរទេស ហើយ​នាំ​ចូល​មក​មាន​ចំនួន​១៥​នាក់ និង​មាន​ជនជាតិខ្មែរ​០១​នាក់ បាន​ឆ្លង​នៅក្នុង​ប្រទេស​គឺ​ជា​អ្នកធ្វើការ​ផ្ទាល់ និង​ស្នាក់នៅ​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​ដែល​មាន​ជំងឺ​កូវី​ដ​១៩​។​

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា មកដល់​ពេល​នេះ​អ្នកជំងឺ​កូវី​ដ​១៩ ទាំងអស់​បាន​ព្យាបាល​ជាសះស្បើយ និង​ចេញពី​មន្ទីរពេទ្យ​អស់ ពុំ​មាន​អ្នកជំងឺ​កូវី​ដ​១៩ សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ឡើយ​។ ម្យ៉ាង​ទៀត​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង នឹង​ការ​រាតត្បាត នៃ​ជម្ងឺ​កូវី​ដ​១៩ គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ បាន​ផ្ដល់​ខិតប័ណ្ណ​ផ្សព្វផ្សាយ​អំពី​អនាម័យ​ចំនួន ៤៥,៩៣៨​សន្លឹក សាប៊ូ​ចំនួន ៣,០០០​ដុំ​ដល់​មូលដ្ឋាន​។​

​ទន្ទឹមនឹងនេះ រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​- សង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​មណ្ឌល​សុខភាព​ឃុំ​-​សង្កាត់ នៅតែ​បន្ត​ធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ចេះ​រក្សា អនាម័យ សម្អាត​ខ្លួនប្រាណ លាងដៃ​ជាប់​ជាប្រចាំ និង​ចេះ​ប្រើប្រាស់​ម៉ាស់ ឬ​ក្រ​ម៉ា នៅពេល​ក្អក ឬ​កណ្ដាស់ តាមរយៈ​ឃោសន​សព្ទ​ចល័ត តាម​ទីប្រជុំជន​ក្នុង​ក្រុង​-​ស្រុក និង​អចល័ត​តាម​សាលាឃុំ​សង្កាត់ ទី​វត្ត​អារាម វិហារ​សាសនា និង​មាន​ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ និង​ធ្វើ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​។​

​ដោយឡែក​ចំពោះ​ពលករ ពល​ការិនី ដែល​បាន​អនុវត្ត​ចត្តា​ឡី​ស័ក ដោយ​ស្នាក់នៅ​ដាច់ដោយឡែក រយៈពេល ១៤​ថ្ងៃ មកទល់​នឹង​ថ្ងៃ​នេះ​មាន​ចំនួន ២,៩២៦​នាក់ បាន​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍ និង​គ្រួសារ​វិញ​នៅសល់​ចំនួន ១១០​នាក់ កំពុង​បន្ត​អនុវត្តន៍​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com