ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊​ន ចាន់​ដា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ស្តីពី​ការឆ្លង​របាយការណ៍​បូកសរុប​ការងារ​គណបក្ស និង​ក្រុមការងារ​ចុះ​ជួយ​ខេត្ត កំពង់ចាម ប្រចាំខែ និង​ទិសដៅ​ភារកិច្ច​បន្ត​

ឯកឧត្តម អ៊​ន ចាន់​ដា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ស្តីពី​ការឆ្លង​របាយការណ៍​បូកសរុប​ការងារ​គណបក្ស និង​ក្រុមការងារ​ចុះ​ជួយ​ខេត្ត កំពង់ចាម ប្រចាំខែ និង​ទិសដៅ​ភារកិច្ច​បន្ត​

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៤ ខែ​មីនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ចាម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ស្តីពី​ការឆ្លង​របាយការណ៍​បូកសរុប​ការងារ​គណបក្ស និង​ក្រុមការងារ​ចុះ​ជួយ​ខេត្ត កំពង់ចាម ប្រចាំខែ និង​ទិសដៅ​ភារកិច្ច​បន្ត និង​ពិធី​ប្រកាស​បំពេញបន្ថែម​សមាសភាព​សមាជិក​អចិន្ត្រៃយ៍​បក្ស​ខេត្ត ចំនួន ៣​រូប​។ កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ខ្លូត ផន អនុប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ខេត្ត ឯកឧត្តម កៅ សុខ​អាន អនុប្រធាន​បក្ស​ខេត្ត ឯកឧត្តម លោកជំទាវ លោក​លោកស្រី សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិកា​រ​បក្ស​ខេត្ត និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ​មួយចំនួន នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​។​

​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​: គណៈកម្មាធិការ​គណបក្ស​ប្រជា​កម្ពុជា ខេត្ត​កំពង់ចាម ការពារ​ដាច់ខាត សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ ដែល​នៅតែ​មាន​ការគំរាមកំហែង​ដោយ​ទង្វើ​អាក្រក់​របស់​ក្រុមប្រឆាំង និង​មជ្ឈដ្ឋាន​អ​មិត្ត​។ លើកកម្ពស់​ការអនុវត្ត​សណ្ដាប់ធ្នាប់​សាធារណៈ រក្សា​សមិទ្ធផល​សង្គម​ជាតិ​ឲ្យបាន​គត់មត់ ដើម្បី​ធានា​ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន និង​ការបន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។
​ត្រូវ​ខិតខំ​ធ្វើ​សកម្មភាព​ឆ្ពោះទៅកាន់​មូលដ្ឋាន ការបន្ត​បម្រើសេវា​សាធារណៈ​ឲ្យបាន​ល្អ​ប្រសើ​រ បន្ត​យន្តការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ការពង្រឹង​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម និង​ការភ្ជាប់​គ្រុប​តេ​ឡេ​ក្រាមរ​បស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តេ​ឡេ​ក្រាមរ​បស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ឲ្យបាន​ផុលផុស ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់លាក់​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សកម្មភាព​ការងារ​របស់​ខេត្ត​កំពង់ចាម​។ ជំរុញ​ការកសាង​កម្លាំង​គាំទ្រ​ថ្មី ជាពិសេស​ក្នុង​ស្រទាប់​យុវជន​ដែល​គ្រប់​អាយុ​បោះឆ្នោត ដើម្បី​ឈាន​ទៅ​ពង្រីក​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាង​មុខ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com