ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ដូ​មីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី​។

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​សូម​ការអនុញ្ញាត​ពី​សម្តេច​តេជោ ប្រើប្រាស់ និង​និយាយ​ជា​សា​ខ្មែរ​។ ឯកឧត្តម​ដូ​មីនិក បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា ឯកឧត្តម​ធ្លាប់បាន​មក​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១០​។ បើ​ប្រៀបធៀប​ពី​ពេល​នោះ នឹង​ពេល​បច្ចុប្បន្ន​នេះ ឯកឧត្តម​បាន​ពិនិត្យឃើញថា កម្ពុជា​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។

​ជាមួយគ្នា​នោះ ឯកឧត្តម​ឯកអគ្គរាជទូត បាន​សម្ដែង​នូវ​ការគោរព​ភាពជា​អ្នក​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន លើ​កិច្ចការ​សំខាន់ៗ​មួយចំនួន​រួមមាន ការនាំ​នូវ​សុខសន្តិភាព និង​ស្ថេរភាព នយោបាយ​សម្រាប់​កម្ពុជា​, ទប់ស្កាត់​ការរីក​រាល​ដា​នៃ​ជំងឺ​កូវី​ដ​១៩ បើក​ប្រទេស និង​បើក​សេដ្ឋកិច្ច​ឡើងវិញ​បាន​យ៉ាង​ជោគជ័យ​, គ្រប់គ្រង​សេដ្ឋកិច្ច​កម្ពុជា​បាន​យ៉ាង​ល្អ​,​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង ការយកចិត្តទុកដាក់​របស់​សម្ដេច​តេជោ លើ​ការដោះមីន និង​នាំ​កម្ពុជា​ឈាន ទៅ​ជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម ដូ​មីនិក បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា មហិច្ឆតា​របស់​ឯកឧត្តម គឺ​នៅ​ពីក្រោយ​កម្ពុជា ជួយ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​កកើត​ឡើងវិញ បរិស្ថាន និង​វិស័យ​ដទៃទៀត ក្នុង​គោលដៅ​ពង្រីកពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​នឹង​ខ្លាំង​ឡើង ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម ដូ​មីនិក ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានថ្លែងអំណរគុណ​ឯកឧត្តម ដូ​មីនិក ចំពោះ​ការកោតសរសើរ​ពី​ភាព​រីកចម្រើន​នៅ​កម្ពុជា ក៏​ដូច​ជា​ការកត់សម្គាល់​លើ​ការដឹកនាំ​របស់​សម្តេច​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើ​រ​ឯកឧត្តម​ដូ​មីនិក ដែល​បាន​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អប្រសើរ​។ សម្ដេច​តេជោ ក៏​បាន​ថ្លៃ​អំណរគុណ​ចំពោះ​ចក្រភព​អង់គ្លេស ដែល​បាន​ជួយ​កម្ពុជា​លើ​ការដោះមីន​ផងដែរ​។

​សម្ដេច​តេជោ បាន​មានប្រសាសន៍ថា កម្ពុជា​បាន​រង​នូវ​សោកនាដកម្ម​ជាង ៤០ ឆ្នាំ​មក​ហើយ​ដោយសារ​គ្រាប់មីន​។ ពេល​នេះ​កម្ពុជា​កំពុង​ប្រើ​ធនធាន​យ៉ាងច្រើន​ជាមួយ​ធនធាន​សប្បុរសជន ក៏ដូចជា​ធនធាន​របស់​ដៃគូ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។​

​ក្នុងឱកាស​នោះ សម្តេច​តេជោ ក៏​បាន​បញ្ជាក់​ជូន​ឯកឧត្តម ដូ​មីនិក ពី​បំណង​ចង់ឱ្យ​មាន​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ ក៏បាន លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​អង់គ្លេស មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com