ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី

នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ ២០២៣​នេះ បន្ទាប់ពី​ជួប​ជាមួយ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​រួច​ហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បន្ត​ជួបពិភាក្សា​ការងារ​ជា​បន្ត​ទៀត​ជាមួយ​ឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ដែល​ទើប​ត្រូវបាន​តែងតាំង​ថ្មី​។

​ក្នុងជំនួប​នោះ​ឯកឧត្តម Park Jung Wook គោរព​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង ជូន​ចំពោះ​សម្តេច​តេជោ និង​បាន​គោរព​ជម្រាប​សម្តេច​តេ​ជោថា ឯកឧត្តម​បាន​សិក្សា​ស្វែងយល់​ពី​សកម្មភាព​របស់​សម្តេច​តេ​ជោ ក្នុង​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ការរីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​។​

​ក្នុងន័យនេះ ឯកឧត្តម​បាន​សម្តែង​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។ ឯកឧត្តម Park Jung Wook បាន​បន្តថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង មាន​ការរីកចម្រើន​ជា​លំដាប់ ទោះបី​មាន​ការ​រាតត្បាត​នូវ​ជំងឺ​កូវី​ដ​១៩​យ៉ាងណាក្តី​។ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង បាន​កើនឡើង​ដល់ ១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២២​។ បន្ថែម​ពីលើ​នោះ កូរ៉េខាងត្បូង ជា​ប្រទេស​ឈរ​ចំណាត់ថ្នាក់​លេខ​២ សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។

​ជាពិសេស ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា​ជាដើម នឹង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​កូរ៉េខាងត្បូង មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។​

​ឯកឧត្តម Park Jung Wook បាន​បន្ថែមថា រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​បន្ថែម​ជំនួយ​សម្រាប់​ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយ​ជំនួយ​សម្រាប់​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប ឆ្ពោះទៅ​កាន់​តំបន់​ជ្រោយចង្វារ និង​កាត់​ទន្លេមេគង្គ ឆ្ពោះ​ទៅ​អរិយ​ក្សត្រ នឹង​ជួយ​កម្ពុជា​ក្នុងការ​ធ្វើ​ដំណើរ ក៏ដូចជា​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​។

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​សម្តេច​តេជោ ដោយ​បង្ហាញ​ក្តីបារម្ភ​ជុំវិញ​ការបាញ់​កាំជ្រួច​របស់​កូរ៉េខាងជើង ដែល​ជា​ការគំរាមកំហែង​ដល់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ផង និង​ពិភពលោក​ផង​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម Park Jung Wook ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​។ សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ដែល​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ជូន​សម្តេច ក៏ដូចជា​ការប្តេជ្ញាចិត្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​កូរ៉េខាងត្បូង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​កូរ៉េ​អំពី​ដំណើរ និង​សាវតារ​នៃ​ការចាប់ផ្តើម​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​។ សម្តេច​តេជោ បាន​យល់ស្រប​ចំពោះ​ការវាយតម្លៃ​លើ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំ​ពីរ ពី​សំណាក់​លោក​ឯកអគ្គរដ្ឋទូត​។

​ក្នុងឱកាស​នោះ សម្តេច​តេជោ ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េខាងត្បូង ដែល​បាន​ជួយ​កម្ពុជា ទោះបី​កំពុង​ស្ថិត​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩​យ៉ាងណាក៏ដោយ ក៏​កូរ៉េខាងត្បូង មិន​បិទ​ការហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​ឡើយ​។ នេះ​ជា​ការបង្ហាញ​ឱ្យឃើញ​ថា ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​កូរ៉េខាងត្បូង មិន​ប្តូរ​ឥរិយាបថ​ចំពោះ​កម្ពុជា​នោះ​ឡើយ​។

​សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បាន​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា ធ្វើការ​នៅ​កូរ៉េ ទទួលបាន​ប្រាក់​ឈ្នួល និង​ជំនាញ​ត្រឡប់​មក​កម្ពុជា​វិញ ក៏ដូចជា​ការផ្តល់​ជំនួយ​សម្រាប់​សង់ស្ពាន​ឆ្លងកាត់​ទន្លេ​នៅក្នុង​រាជធានី​ភ្នំពេញ​។

​ចំពោះ​បញ្ហា​បាញ់​កាំជ្រួច​របស់​កូរ៉េខាងជើង​វិញ សម្តេច​តេជោ បាន​ជម្រាបជូន​ឯកឧត្តម Park Jung Wook ថា កម្ពុជា​បាន​ថ្កោលទោស​ចំពោះ​កូរ៉េខាងជើង ដែល​បាន​បាញ់​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត រួម​ទាំង​ការបាញ់​មី​ស៊ី​ល​ព្រឹក​មិញ​ផងដែរ​។

​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា ការបាញ់​មី​ស៊ី​ល​នេះ គឺជា​រំលោភ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បង្កើន​ភាព​តានតឹង ព្រមទាំង​បាន​គំរាមកំហែង​សន្តិសុខ សន្តិភាព​ទាំង​នៅ​ឧបទ្វីប​កូរ៉េ និង​នៅលើ​ពិភពលោក​ទាំងមូល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com