ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឯកឧត្ដម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​ចុះ​ចែក​ឧបករណ៍​អគ្គីសនី ជូន​សម្បទា​និក​ចំនួន ៥៥៩​គ្រួសារ នៅ​ឃុំ​ដូង​ស្រុក​ប្រាសាទ​បល្ល័ង្គ​

​ឯកឧត្ដម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​ចុះ​ចែក​ឧបករណ៍​អគ្គីសនី ជូន​សម្បទា​និក​ចំនួន ៥៥៩​គ្រួសារ នៅ​ឃុំ​ដូង​ស្រុក​ប្រាសាទ​បល្ល័ង្គ​

កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២០ ឯ​.​ឧ សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ក្រុម​ម​ការងារ​ថ្នាក់​ខេត្ត ស្រុក ឃុំ ភូមិ និង​មន្ទីរ​គ្រប់​វិស័យ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ចែក​ឧបករណ៍​អគ្គីសនី ដើរ​ដោយ​ព្រះអាទិត្យ (​សូ​ឡា​) ជូន​សម្បទា​និក​ចំនួន ៥៥៩ គ្រួសារ​របស់​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​២ (LASED II) នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​ប​ល័​ង្ក ខេត្ត​កំពង់ធំ ។

​នៅក្នុង​ឱកាស​នោះ ឯ​.​ឧ សុខ លូ បាន​ផ្តាំផ្ញើ​ដល់​សម្បទា​និក ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ជា​ពិសេស​ត្រូវ​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩​។ ដោយសារ​រដូវវស្សា​ឈាន​ចូល​មក​ដល់​បណ្តើៗ​ហើយ​។ ឯ​.​ឧ សុខ លូ ក៏​បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​សម្បទា​និក របស់​គម្រោង​ត្រៀមលក្ខណៈ​ចូល​បង្កបង្កើនផល លើ​ដី​កសិកម្ម​ដែល​រាជរដ្ឋាភិបាល​បាន​ចែក​ជូន និង​ចូលទៅ​រស់នៅ​ឱ្យបាន​គ្រប់ៗ​គ្រួសារ ដើម្បី​ផលប្រយោជន៍​បងប្អូន​ទៅ​ថ្ងៃ​អនាគត​។​

​បន្ទាប់ពី​នោះ​ទៀត ឯ​.​ឧ សុខ លូ និង​ក្រុមការងារ​ក៏​បាន​បន្ត​ចុះ​ពិនិត្យមើល​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរស់នៅ​របស់​សម្បទា​និក​នៅលើ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ផ្ទាល់​ផងដែរ​។​

​គួររំលឹកថា ដើម្បី​គាំទ្រ​ដល់​កិច្ចដំណើរការ​ចូល​សង់​ជម្រក​ស្នាក់នៅ និង​បង្កបង្កើនផល គម្រោង បាន​ផ្តល់​ជូន​សម្បទានិ​ក​ក្នុង​មួយ​គ្រួសា​រនូវ :
១-​កញ្ចប់​សាងសង់​ជម្រក​រួម​មាន​ស័ង្កសី​ចំនួន ៤០ សន្លឹក

២-​កញ្ចប់​គាំទ្រ​កសិកម្ម​រួមមាន​កូន​ស្វាយចន្ទី​ចំនួន ១៣០ ដើម ដំណាំ​គម្រប​ដី (​គ្រាប់​សណ្តែកខៀវ​) ចំនួន ២០ គីឡូក្រាម កូនឈើ​ហូប​ផ្លែ​ចំនួន ៥ មុខ ស្មើនឹង ៥០ ដើម គ្រាប់ពូជ​បន្លែ​ចំនួន ៦ មុខ និង​សម្ភារៈ​កសិកម្ម​ចំនួន ៨ ប្រភេទ

៣-​កញ្ចប់​លំនៅឋាន រួមមាន​អង្ករ​ចំនួន ២០០ គីឡូក្រាម មុង​ចំនួន ១ កន្ទេល​ចំនួន ១ តង់​ប្លា​ស្ទិក​ចំនួន ១ ធុង​ចម្រោះ​ទឹក​ចំនួន ១ និង​ធុង​ស្តុក​ទឹក ចំណុះ​២០០​លីត្រ ចំនួន​១ រួចមកហើយ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com