ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​សាសនា​គ្រិស្ត​នៅ​កម្ពុជា ដែល​ពិធី​នេះ បាន​រៀបចំ​ធ្វើឡើង​នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​ហៅ​ព្រឹត្តិការណ៍​នោះ​ថា «​មរតក​ដំណឹង​ល្អ ១០០​ឆ្នាំ​(១៩២៣-២០២៣)»​។​

​ជា​ការចាប់ផ្ដើម​ថ្លែង​នូវ​សុន្ទរកថា​សម្ដេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​។ សម្តេច​តេជោ​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ សល់​តែ​៩៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​ស៊ី​ហ្គេម​ហើយ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​នេះ គឺជា​ជំនួប​លើក​ទី​៥​ហើយ រវាង​សម្តេច និង​គ្រិស្តបរិស័ទ ដែល​កន្លងមក​តែងតែ​មាន​ការជួប​ជា​ប្រចាំ​ឆ្នាំ ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​រយៈពេល​៣​ឆ្នាំ​កន្លងមក​នេះ​ដោយសារកូ​វីដ​១៩ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​វត្តមាន​គ្រិស្តសាសនា​នៅ​កម្ពុជា គឺជា​ការ​អរគុណ​ដល់​ព្រះ​យេស៊ូ​។ ការជួបជុំ​អបអរសាទរ​នេះ​១០០​ឆ្នាំនេះ ក៏​ជា​ការបង្ហាញ​ឱ្យ​ពី​ការរីកចម្រើន​លើ​ផ្នែក​ជំនឿ​សាសនា​នៅ​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា គ្រិស្តបរិស័ទ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​លើ​កិច្ចការ​សង្គម​នៅ​កម្ពុជា ដូចជា​បញ្ហា​សង្គម​ការអភិវឌ្ឍន៍​ធនធានមនុស្ស​វិស័យ​មនុស្សធម៌ និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន រាជរដ្ឋាភិបាល បាន​គាំពារ​គ្រប់​សាសនា​ទាំងអស់​នៅ​កម្ពុជា ហើយ​បាន​ផ្តល់​សិទ្ធិសេរីភាព​យ៉ាង​ទូលំ​ទូលាយ​ដល់​គ្រប់​សាសនា ទាំងអស់​ដែល​បាន​នឹង​កំពុង​មាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​។​កម្ពុជា​មាន​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ ទោះបី​មាន​ជំនឿ​សាសនា​ខុសគ្នា តែ​បាន​រួមរស់​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត​មិនមាន​ជម្លោះសាសនា​អ្វី​ឡើយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានថ្លែងអំណរគុណ​ដល់​គ្រិស្តបរិស័ទ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ នា​ពេល​កន្លងមក​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ថ្ងៃ​ជ័យជម្នះ​៧​មករា មិន​ត្រឹមតែ​ជួយ​ឱ្យ​ជីវិត​ពលរដ្ឋ​ខ្មែរ​បាន​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​ឱ្យ​សាសនា​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​រស់​ឡើង​វិញ​ផងដែរ​។​

​សម្តេច​តេ​ជោបាន​សង្កត់​ធ្ងន់​ថា ជម្លោះ​សាសនា គឺជា​មហន្តរាយ​មួយ​ដ៏​ធំធេង ដែល​មិន​អាច​ឱ្យ​កើត​មាន​ឡើយ​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេជោក៏បាន​ថ្លែង​នូវ​ការ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​គ្រិស្ត​ត្រូវ​សាមគ្គី​គ្នា​ទាំង​ផ្ទៃក្នុង និង​ជាមួយ​សាសនា​ដទៃ ដោយ​ឈរ​លើ​គោលការណ៍​សុខដុម​នីយកម្ម ហើយ​សង្ឃឹមថា ថ្នាក់ដឹកនាំ​គ្រិស្ត​នៅ​កម្ពុជា នឹង​ជ្រើស​តំណាង​មួយ ដើម្បី​ជជែក​ជាមួយ​សាសនា​ដទៃ ក៏ដូចជា​អាជ្ញាធរ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរឲ្យ​បងប្អូន​គ្រិស្តសាសនា​ទាំងអស់ជួ​បតែ​សេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com