ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ក្នុងស្រុក​ព្រៃឈរ​

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ក្នុងស្រុក​ព្រៃឈរ​

(​កំពង់ចាម​) ៖​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ចំនួន ៥៨​គ្រួសារ រស់​នៅក្នុង​ស្រុក​ព្រៃឈរ មកពី​ឃុំ​ចំនួន​៥ ” ព្រៃឈរ ស្រ​ង៉ែ សូរ​សែន្យ ល្វា និង សំរោង ត្រូវបាន ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់ជូន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ២៥ គីឡូក្រាម​, មី​១​កេស​, ត្រីខ ១០ កំប៉ុង , ទឹកស៊ីអ៊ីវ ១​យួរ​, ទឹកត្រី ១​យួរ​, ឃី​ត (​សារុង មុង ភួយ ក្រមា ) ១​កញ្ចប់ សាប៊ូ​លុច្ស ៤​ដុំ​, អាវយឺត ៤, ម៉ាស់ ១០​បន្ទះ និង ថវិកា​ចំនួន ៥០,០០០​រៀល​។ ពិធី​នេះ ធ្វើឡើង​នៅក្នុង​បរិវេណ វត្ត​ថ្មី ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ​សាខា អនុសាខា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ដោយ​ក្តី​នឹករលឹក​បំផុ​ត ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួង​ម៉ែ នរោត្តម មុនិនាថ សីហនុ ជា​ព្រះ​ប្រធានកិត្តិយស ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល ជានិច្ចកាល សម្ដេច លោក តែង​ខ្វល់ខ្វាយ គិតគូរ​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ជាប្រចាំ ហើយ​តែង​បាន​ចាត់​តំណាង ចុះ​អន្តរាគមន៍ នាំយក​នូវ​អំណោយ​សង្គ្រោះបន្ទាន់ ផ្ដល់ជូន​ទាន់ពេលវេលា ដោយ​មិន​រើសអើង មិន​ប្រកាន់​វណ្ណ​: តាម​ទិស​ស្លោក ” ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​” និង ” មិន​ទុក​នរណាម្នាក់​ចោល ” ។​

​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ទាំងអស់ សូម​លើក​កំពស់​ការថែទាំ​សុខភាព រស់នៅ​ក្នុង​បរិស្ថាន​ល្អ មាន​អនាម័យ ជាពិសេស ក្នុងស្ថានភាព​ដែល​អាកាសធាតុ​មាន​ការប្រែប្រួល ពី​ក្តៅ ទៅ ត្រជាក់ នេះ វា​អាច​នឹង​បង្ក​ឱ្យ​កើត​មាន​ជម្ងឺ​ផ្តាសាយ ឬ គ្រុ​នក្តៅ ។ ទន្ទឹមនេះ សូម​បន្ត​យកចិត្តទុកដាក់ អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន វិធាន​សុខាភិបាល ” ៣ ការពារ ៣​កុំ​” និង អញ្ជើញ​ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង ដូស​ជំរុញ​ទី ៥ ឬ ទី ៦ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ វីរុស បំលែង​ថ្មី កូវី​ដ​-19​។ ម្យ៉ាងវិញទៀត ក៏ សូមអោយ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ផងដែរ ចំពោះ​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​អាច​កើតមាន ដូចជា គ្រោះរាំងស្ងួត ខ្យល់​កន្ត្រាក់ គ្រោះ​អគ្គីភ័យ ជាដើម អាច​បណ្តាលឱ្យ​មាន​ការ​ខូចខាត ទ្រព្យសម្បត្តិ និង អាយុជីវិត ជាយថាហេតុ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា និង សហការី ក៏​បាន​អញ្ជើញ ប្រគេន​ទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្ត​ថ្មី នូវ អង្ករ ១០០ គីឡូក្រាម , ទឹក​សុទ្ធ ២​កេស​, មី ៤​កេស​, ត្រីខ ៤០​កំប៉ុង និង​បច្ច័យ ២០ ម៉ឺន​រៀល ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com