ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន​៖ ប្តេជ្ញា​ដាច់ខាត​ការពារ​សន្តិភាព​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​ជានិច្ច មិន​ឲ្យ​ជន​ណា​ឬ​អនុភាព​ណា​មក​បំផ្លាញ​បានឡើយ​

សម្តេច​តេជោ ហ៊ុន សែន​៖ ប្តេជ្ញា​ដាច់ខាត​ការពារ​សន្តិភាព​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​ជានិច្ច មិន​ឲ្យ​ជន​ណា​ឬ​អនុភាព​ណា​មក​បំផ្លាញ​បានឡើយ​

(​ភ្នំពេញ​) ៖​នៅក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ​៧​មករា លើក​ទី​៤៤​ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រជាជាតិ​មួយ​ដែល​មាន​ឯកភាព​ជាតិ ប្ដូរផ្តាច់​ការពា​រឯក​រាជ្យ សេរីភាព​របស់​ខ្លួន មិន​អាច​ត្រូវ​អនុភាព​ខាងក្រៅ​ណា​ធ្វើឲ្យ​បរាជ័យ​ឡើយ​។ ដូច្នេះ ត្រូវ​រួមគ្នា​ថែរក្សា​ពូន​ជ្រុំ​រាល់​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នៃ​សង្គម​ជាតិ​ឲ្យបាន​គង់វង្ស និង​រឹងមាំ​ឡើង​នៅ​គ្រប់​កាលៈទេសៈ​។ ក្នុង​ស្មារតី​នេះ យើងទាំងអស់គ្នា​ប្តេជ្ញា​ដាច់ខាត​ការពារ​សន្តិភាព និង​ឯកភាព​ជាតិ​ដែល​យើង​សម្រេច​បាន​មក​ដោយ​លំបាក​បំផុត​នេះ ឲ្យ​ស្ថិតស្ថេរ គង់វង្ស​ជានិច្ច មិន​ឲ្យ​ជន​ណា​ឬ​អនុភាព​ណា​មក​បំផ្លាញ​បានឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ៤៤​ឆ្នាំ​កន្លងទៅនេះ គឺជា ៤៤​ឆ្នាំ នៃ​សាមគ្គីភាព ជា​៤៤​ឆ្នាំ​នៃ​ការតស៊ូ​អនុវត្ត​គ្រប់​កិច្ចការ​ប្រកបដោយ វីរភាព និង​ជា​៤៤​ឆ្នាំ​នៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​។ ការតស៊ូ​ពុះពារ​របស់​យើង បាន​កែប្រែ​មាតុភូមិ​ពី ទឹកដី​មរណៈ មក​ជា​ទឹកដី​លូតលាស់​ដ៏​ស្រស់បំព្រង​ប្រកបដោយ​មោទនភាព​បំផុត ដែល​បាន​បង្កើន​ជំនឿ និង​ពង្រឹង​ការតាំង​ចិត្ត​របស់​យើង​ដើម្បី​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​ទៀត​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ការកសាង​អនាគត​ដ៏​រុងរឿង​សម្រាប់​កូនចៅ​យើង​គ្រប់​ជំនាន់​ត​ទៅ​មុខ​ទៀត ដោយ​គ្មាន​ការកើតមាន​ជាថ្មី​នូវ​សង្គ្រាម​ការបែកបាក់​ជាតិ និង​អំពើ​ប្រល័យពូជសាសន៍​ដូច​ពី​អតីតកាល​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា ពិតណាស់​ថា​ផ្លូវ​ទៅ​មុខ​នៅ​តែ​មាន​ឧបសគ្គ និង​ការលំបាក​ធំៗ​យ៉ាងច្រើន​បន្តទៀត ប៉ុន្តែ​គ្មាន​អ្វី​អាច​មក​រារាំង​យើង​បានឡើយ ឲ្យតែ​យើង​មាន​ការរូបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បន្ត​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ កម្លាំង​ទៅ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ដូចដែល​យើង​ធ្លាប់​បាន​ឆ្លងកាត់​រួចមកហើយ​។ យើង​គប្បី​ចងចាំ​ថា កត្តា​ផ្ទៃក្នុង​របស់​ជាតិ​យើង ជា​កត្តា​កំណត់​នូវ​ជ័យជម្នះ រីឯ​កត្តា​ខាងក្រៅ​គ្រាន់តែ​ជះឥទ្ធិពល​ប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com