ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​កុមារី​/​យុវតី រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ទុំ​ឌី​

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​កុមារី​/​យុវតី រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ទុំ​ឌី​

​នៅ​ព្រឹក ថ្ងៃអាទិត្យ ១០​កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​កុមារី​/​យុវតី រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ទុំ​ឌី ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នៅថ្ងៃនេះ ក្រៅតែពី​ការសួរសុខទុក្ខ​ដោយ​ផ្ទាល់​នោះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​មួយ​ខ្នង កម្ពស់​៣​ជាន់ ស្មើនឹង​៤០​បន្ទប់ ដែល​ជា​អំណោយ​ដល់​ថ្លៃថ្លា​របស់​សម្តេច​ទាំង​ទ្វេ​នៅក្នុង​អង្គការ​នេះ​ផង​ដែរ​។

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​កុមារី និង​យុវតី ប្រកបដោយ​ក្តី​ក្តុកក្តួល ចំពោះ​បញ្ហា​ដែល​ពួកគេ​ជួបប្រទះ ពេលកន្លងមក​។ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​មោទនភាព​ចំពោះ​ការជួយ​ជ្រោមជ្រែង ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កុមារី និង​យុវតី​រងគ្រោះ​នៅ​អង្គការ​អាហ្វេស៊ីប​។​

​សម្តេច​តេជោ​ក៏​បាន​អំពាវនាវ​ដល់​បុរសៗ​ទាំងឡាយ​ត្រូវ​បញ្ឈប់​ការធ្វើសកម្មភាព​ដែល​មិន​មាន​សីលធម៌​របស់​មនុស្ស​នៅក្នុង​សង្គម​។​សម្តេច​តេជោ​ក៏បានអំពាវនាវ​ឱ្យ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ការរំលោភបំពាន និង​ការជួញដូរ​ផ្លូវភេទ​សម្រាប់​ក្មេងស្រី​តទៅទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​នានា ដែល​បាន​ផ្តល់​ការឧបត្ថម្ភ​នៅ​អង្គការ​អាហ្វេស៊ីប ព្រោះ​ការឧបត្ថម្ភ​នេះ គឺជា​ការឧបត្ថម្ភ​ចំ​កន្លែង​ដែល​គួរ​ឧបត្ថម្ភ សម្រាប់​ជួយ​កុមារ​ដែល​រងគ្រោះ​ទាំងអស់នេះ​។

​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ដាក់​ចេញ​គោលការណ៍​ឱ្យ​កុមារី​នៅ​អង្គការ​អាហ្វេស៊ីប ត្រូវតែ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា ហើយ​សម្តេច​ក៏​បាន​ប្រកាស​ធានា​ដល់​ការសិក្សា​របស់​ក្មេងស្រី​រងគ្រោះ​នៅ​អង្គការ​អាហ្វេស៊ីប​នេះ ដោយ​ផ្ដល់​ជា​អាហារូបករណ៍​សិក្សា​រហូត​ថ្នាក់​ឧត្តមសិក្សា​។ សម្តេច​ក៏​រីករាយ​ផងដែរ ចំពោះ​កុមារី​រងគ្រោះ​នៅ​អង្គការ​អាហ្វេស៊ីប ដែល​បាន​ប្រលង​ជាប់​ចូល​ក្របខណ្ឌ​នគរបាល និង​យោធា​នា​ពេល​កន្លង​ទៅ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​បង្កើន​ការឧបត្ថម្ភ​ថវិកា​ដល់​អង្គការ​អាហ្វេស៊ីប​ពី ១០​លាន​រៀល ទៅ ២០​លាន​រៀល សម្រាប់​ចំណាយ​លើ​ការហូបចុក​។ ការដំឡើង​នេះ​ចាប់ផ្តើម​ពី​ខែ​មករា ឆ្នាំ​២០២៣​តទៅ និង​បន្ត​ផ្តល់ប្រាក់​១០​ម៉ឺន​រៀល​ដល់​ក្មេង​ស្រី​នៅ​អង្គការ​អាហ្វេស៊ីប​។​សម្តេច​ក៏​បាន​សម្រេច​ឧបត្ថម្ភ​ដល់​អង្គការ​អាហ្វេស៊ីប ចំនួន​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​ផ្សេងៗ​ទៀតផង​។​
​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ឯកភាព​ទទួល​សំណើរ កុំ​ឱ្យ​នាំ​យ​កុមារី​រងគ្រោះ​ដោយ​ការរំលោភបំពាន​អាយុ​ក្រោម​៥​ឆ្នាំ​ឡើង​តុលាការ ប្រឈម​ជា​មួយ​ជនល្មើស​នោះ​ទេ​។​សំណើ​នេះ ធ្វើឡើង​តាម​ការស្នើ​របស់​លោកស្រី ម៉ម សុ​ម៉ាលី នាយក​អង្គការ​អាហ្វេស៊ីប​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជូនពរ​ដល់​ចៅៗ ក្មួយៗ​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​សំណាងល្អ​ក្នុង​ជីវិត​នៅពេល​អនាគត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com