ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្តេច​តេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល​នឹង​បន្ត​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍ​ប្រទេស​បន្ថែមទៀត ដោយសារ​ប្រទេស​មាន​សុខន្តិភាព​

​សម្តេច​តេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល​នឹង​បន្ត​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍ​ប្រទេស​បន្ថែមទៀត ដោយសារ​ប្រទេស​មាន​សុខន្តិភាព​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា នាពេល​ខាងមុខ​រាជរដ្ឋាភិបាល ត្រូវ​សាងសង់​ស្ពាន​ចំនួន ៣​បន្ថែមទៀត ដើម្បី​ពន្លឿន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ បងប្អូន​ខ្មែរ​ជាង​២​ពាន់​នាក់ នៅ​ទ្វីបអឺរ៉ុប នា​យប់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ស្ពាន​ទាំង​៣ ដែល​ត្រូវ​សាងសង់​បន្ថែម​នេះ​រួមមាន​៖
​ស្ពាន​ទី​១ នឹង​បើក​ការដ្ឋាន​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៣ ដែល​ឆ្លងកាត់​ទន្លេមេគង្គ ត្រង់​ខេត្ត​ក្រចេះ​។ ស្ពាន​នេះ​មាន​ការ​ចាំបាច់​សម្រាប់​ត​ភ្ជាប់​ពី​ខេត្ត​ក្រចេះ ឆ្ពោះទៅ​ខេត្ត​កំពង់ធំ ដោយ​កាត់បន្ថយ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​កន្លងមក​ត្រូវ​ធ្វើដំណើរ​ទៅ​ខេត្ត​កំពង់ធំ ត្រូវ​ឆ្លង​ចូល​ខេត្ត​ត្បូងឃ្មុំ និង​កំពុងចាម ប៉ុន្តែ​នៅពេល​ស្ពាន​ថ្មី​នេះ​សាងសង់​រួច គឺ​ធ្វើ​ដំណើរ​ពី​ក្រចេះ​ទៅ​កំពង់ធំ​ដែរ​ម្តង​។​

​ស្ពាន​ទី​២ នៅ​រាជធានី​ភ្នំពេញ គឺជា​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​ភ្ជាប់​ពី​ផ្សារ​រាត្រី​-​ជ្រោយចង្វារ និង​ពី​ជ្រោយចង្វារ​-​អរិយ​ក្សត្រ ដែល​បាន​ចុះហត្ថលេខា​ទទួល​ឥណទាន​ពី​កូរ៉េ នូវ​ទឹកប្រាក់​ប្រមាណ​ជិត ២៥០​លាន​ដុល្លារ​។ ស្ពាន​នេះ​ត្រូវ​សាងសង់​ស្ពាន​ចំនួន​២ ដែល​ទី​១ ឆ្លងកាត់​ទន្លេសាប (​ចាប់ផ្តើម​ពី​ចំណុចម្តុំ​សួន​ផ្សារ​រាត្រី (​ផ្សារ​ចាស់​) ឆ្លងកាត់​ទៅ​ត្រើយម្ខាង​ជ្រោយចង្វារ និង​ទី​២ ឆ្លងកាត់​ទន្លេមេគង្គ ចាប់ផ្តើម​ពី​ចំណុច​ត្រើយម្ខាង​ជ្រោយចង្វារ (​ក្បែរ​សណ្ឋាគារ​សុខា​) ឆ្ពោះ​ទៅ​ឃុំ​អរិយ​ក្សត្រ (​ស្រុក​ល្វាឯម​/​ខេត្ត​កណ្តាល​)​។​

​ស្ពាន​ទី​៣ នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ គឺ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ទៅ​កាន់​ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​។ ស្ពាន​នេះ​មាន​តួនាទី ក្នុងការ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​បាវិត ខេត្ត​ស្វាយរៀង​។ ការឆ្លងកាត់​ស្ពាន​នេះ មិន​តម្រូវ​ឲ្យ​គិត​ប្រាក់​នោះ​ទេ លើកលែង​តែ​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​ប៉ុណ្ណោះ ដែល​ត្រូវ​បង់ប្រាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា «​ទាំងអស់​នេះ​សុទ្ធសឹង​ជា​គម្រោង ត្រូវ​ជំរុញ​កំណើនសេដ្ឋកិច្ច មាន​ទឹក មាន​ផ្លូវ មាន​ភ្លើង មាន​ធនធានមនុស្ស​ទើប​យើង​អភិវឌ្ឍន៍​ប្រទេសជាតិ​បាន​»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com