ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​លោក គួច ចំរើន​៖ ខ្មែរ​និង​បារាំង​៣៧​នាក់ ដែល​ទាក់ទង​ជាមួយ​បុរស​បារាំង​ឆ្លង COVID-19 ពីរ​នាក់ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​យក​ទៅ​ទុក​ដាច់ដោយឡែក និង​រង់ចាំ​លទ្ធផល​ការ​ធ្វើ​តេស្ត​

​លោក គួច ចំរើន​៖ ខ្មែរ​និង​បារាំង​៣៧​នាក់ ដែល​ទាក់ទង​ជាមួយ​បុរស​បារាំង​ឆ្លង COVID-19 ពីរ​នាក់ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​យក​ទៅ​ទុក​ដាច់ដោយឡែក និង​រង់ចាំ​លទ្ធផល​ការ​ធ្វើ​តេស្ត​

(​ព្រះសីហនុ​)៖ បុរស​ជនជាតិ​ខ្មែរ​៣​នាក់ និង​ជនជាតិ​បារាំង ៣៤​នាក់ ដែលមាន​ទំនាក់ទំនង​ជាមួយ​បុរស​វ័យ​ចំណាស់ ជនជាតិ​បារាំង​២​នាក់ ឆ្លង COVID-19 នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល យក​ពួកគេ​ទៅ​ទុកដាក់​ដាច់ដោយឡែក​ក្នុង​សណ្ឋាគារ​មួយ រហូត​ដល់​រយៈពេល​១៤​ថ្ងៃ ព្រមទាំង​បាន​យក​សំណាករ​បស់​ពួកគេ​ទៅ​ធ្វើ​តេស្ត នៅ​វិទ្យាស្ថាន​ប៉ាស្ព័រ​កម្ពុជា ហើយ​កំពុង​រង់ចាំ​លទ្ធផល នៃ​មេរោគ​មួយ​នេះ​។​

​ចំណាត់ការ​យក​មនុស្ស​ទាំង ៣៧​នាក់ ទៅ​ទុក​ដាច់ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ របស់​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​បុរស​ជនជាតិ​បារាំង ម្នាក់​អាយុ​៦៧​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៨០​ឆ្នាំ ជា​អ្នក​ទេសចរណ៍​ទៅលេង​នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រសួង​សុខាភិបាល អះអាងថា មាន​ផ្ទុក COVID-19 នៅ​យប់​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២០​។​

​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២០​នេះ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះ​សី​ហុន បានបញ្ជាក់​ថា ក្រោយ​ការស្រាវជ្រាវ និង​សួរនាំ​រួចមក ជនជាតិ​បារាំង ចំនួន​៣៦​នាក់ បាន​ធ្វើដំណើរ​មក​ដល់​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០​។ បន្ទាប់មក​ពួកគេ​បាន​ធ្វើ​ដំណើរ​កម្សាន្ត តាម​រថយន្ត ជាមួយ​មគ្គុទេសក៍​ទេសចរណ៍ ២​នាក់ និង​អ្នក​បើក រថយន្ត​ម្នាក់ទៀត ជា​ជនជាតិ​ខ្មែរ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០​។​

​លោក គួច ចំរើន បាន​បញ្ជាក់ទៀតថា ក្រោយ​បុរស​ជនជាតិ​បារាំង​២​នាក់ ដែល​រកឃើញ​ផ្ទុក​មេរោគ COVID-19 នោះ អាជ្ញាធរ និង​មន្ត្រី​ចត្តា​ឡី​ស័ក បានចាប់ផ្តើម​នាំ​មនុស្ស​ទាំង ៣៧​នាក់ ជនជាតិ បារាំង ៣៤​នាក់ និង​ជនជាតិខ្មែរ ៣​នាក់ យក​ទៅ​ទុក​ដាច់ដោយឡែក​ក្នុង​សណ្ឋាគារ​មួយ ដើម្បី​តាមដាន​សុខភាព និង​រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស COVID-19 បន្តទៀត​។​

​សូម​បញ្ជាក់​នៅ​យប់​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល បាន​ប្រកាស​ឱ្យ​ដឹងថា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ (COVID-19) ថ្មី​ចំនួន ២​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើន​ដល់ ៥៣​នាក់​ហើយ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បានឱ្យដឹងថា ករណី​ថ្មី​នេះ មាន​ជនជាតិ​បារាំង​២​នាក់ នៅ​ខេត្ត​ព្រះសីហនុ បាន​ឆ្លង​វីរុស​នេះ​។​

​ជាមួយគ្នានេះ ក្រសួង​សុខាភិបាល ក៏​បាន​បញ្ជាក់​ផង​ដែរ ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៥​ឆ្នាំ ដែលជា​អ្នកដំណើរ​មក​ពី​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម ត្រូវបានធ្វេី​តេស្ត​អវិជ្ជ​មាន​ចំនួន​២​ដង ហេ​ី​យ​នឹង​ឲ្យចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃស្អែក​នេះ​ផងដែរ​។​

​បុរស​ជនជាតិ​បារាំង ដែល​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទាំង​២​នាក់​នេះ ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​គិត​ត្រឹម​ម៉ោង​៨៖០០​យប់ ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​ករណី​កូវី​ដ​១៩ សរុប​ចំនួន​៥៣​ករណី (​ស្ត្រី​៤​នាក់ ប្រុស​៤៩​នាក់​) ក្នុងនោះ​មាន​ជនជាតិខ្មែរ​២៩​នាក់ និង​ជនបរទេស​២៤​នាក់​។ អ្នក​ដែល​ត្រូវបាន​រកឃើញ​ថា ឆ្លង​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា​នេះ រួមមាន​៖

​ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជា​សះស្បើយ​ហើយ​)
​ទី​២៖ បុរស​ជនជាតិ​ខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្ត​សៀមរាប​
​ទី​៣៖ ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម (​ជា​សះស្បើយ​ហើយ​)
​ទី​៤៖ បុរស​ជនជាតិ​អង់គ្លេស វ័យ​៧៣​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម​
​ទី​៥៖ ស្រី​ជនជាតិ​អង់គ្លេស វ័យ​៦៩​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម​
​ទី​៦៖ បុរស​ជនជាតិ​កាណាដា អាយុ​៤៩​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៧៖ បុរស​ជនជាតិ​ប៊ែលហ្សិក អាយុ​៣៣​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៨៖ បុរស​ជនជាតិ​បារាំង អាយុ​៣៥​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៩៖ ទារក​ជនជាតិ​បារាំង អាយុ​៤​ខែ នៅ​រាជធានី​ភ្នំពេញ​
​ទី​១០៖ បុរស​ជនជាតិ​ខ្មែរ នៅ​រាជធានី​ភ្នំពេញ​
​ទី​១១៖ បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្ត​ព្រះវិហារ អាយុ​៣៥​ឆ្នាំ នៅ​ខេត្ត​ព្រះវិហារ​
​ទី​១២៖ បុរស​ជនជាតិ​ខ្មែរ អាយុ​៣៩​ឆ្នាំ នៅ​ខេត្ត​ព្រះវិហារ​។​
​ទី​១៣៖ បុរស​ជនជាតិ​ខ្មែរ នៅ​ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ​
​ទី​១៤៖ បុរស​ជនជាតិ​ខ្មែរ មកពី​ប្រទេស​ថៃ នៅ​ភូមិ​ព្រៃ​ឫស្សី ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ​
​ទី​១៥, ទី​១៦៖ បុរស​ជនជាតិ​ខ្មែរ ២​នាក់ (​អាយុ ៦៣​ឆ្នាំ និង​៦៤​ឆ្នាំ​) នៅ​ព្រែកប្រា​
​ទី​១៧, ១៨, ១៩, ២០៖ បុរស​ជនជាតិ​ខ្មែរ (​អាយុ​ចន្លោះ​ពី ៣៨​ឆ្នាំ ដល់ ៤៥​ឆ្នាំ​) នៅក្នុង​ខេត្ត​បាត់ដំបង​
​ទី​២១៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៣០​ឆ្នាំ នៅក្នុង​ខេត្ត​កំពត បច្ចុប្បន្ន​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប​
​ទី​២២៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៦១​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ដាក់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នៅ​ពញាក្រែក​
​ទី​២៣៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៧៥​ឆ្នាំ នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​។​
​ទី​២៤៖ បុរស​ជនជាតិ​ខ្មែរ អាយុ ២៨​ឆ្នាំ នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​។​
​ទី​២៥៖ បុរស​ជនជាតិ​ខ្មែរ អាយុ​៤០​ឆ្នាំ នៅ​ខេត្ត​សៀមរាប​
​ទី​២៦ និង​២៧៖ បុរស​ជនជាតិ​ខ្មែរ ២​នាក់​នៅ​រាជធានី​ភ្នំពេញ​
​ទី​២៨៖ បុរស​ជនជាតិ​ខ្មែរ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង អាយុ​៣៦​ឆ្នាំ​
​ទី​២៩, ៣០ និង​៣១៖ ជនជាតិ​ម៉ាឡេស៊ី​៣​នាក់ នៅ​ខេត្ត​កែប​
​ទី​៣២៖ បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្ត​កោះកុង​
​ទី​៣៣៖ បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្ត​ត្បូងឃ្មុំ អាយុ​៥៣​ឆ្នាំ​។​
​ទី​៣៤៖ ជនជាតិ​ម៉ាឡេស៊ី នៅ​ខេត្ត​កំពត​
​ទី​៣៥៖ ជនជាតិ​ម៉ាឡេស៊ី នៅ​ខេត្ត​កំពត​
​ទី​៣៦៖ ជនជាតិខ្មែរ អាយុ​៧១​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ​
​ទី​៣៧៖ ជនជាតិខ្មែរ អាយុ​៥២​ឆ្នាំ​នៅ​ខេត្ត​ត្បូងឃ្មុំ​។​
​ទី​៣៨៖ ស្ត្រី​អាយុ​៣៥​ឆ្នាំ ដែល​ឆ្លង​ពី​ប្តី​របស់​គាត់ នៅ​ខេត្ត​បាត់ដំបង​
​ទី​៣៩៖ ស្ត្រី​អាយុ​៤១ ដែល​ឆ្លង​ពី​ប្តី​របស់​គាត់ នៅ​ខេត្ត​បាត់ដំបង​
​ទី​៤០៖ បុរស​អាយុ​៦០​ឆ្នាំ នៅ​ខេត្ត​កណ្តាល​
​ទី​៤១៖ បុរស​អាយុ​៣៤​ឆ្នាំ នៅ​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ​
​ទី​៤២៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​២៦​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​
​ទី​៤៣៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​
​ទី​៤៤៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​
​ទី​៤៥៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៥១​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​
​ទី​៤៦៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​
​ទី​៤៧៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៦២​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​
​ទី​៤៨៖ ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៩​ឆ្នាំ ធ្វើ​ការងារ​ផ្សព្វផ្សាយ​សាសនា នោ​ខេត្ត​កំពង់ចាម​
​ទី​៤៩៖ ជនជាតិខ្មែរ អាយុ​៣៣​ឆ្នាំ ដែល​បាន​ឆ្លង​បន្ត​ពី​បុរស​ម្នាក់​ដែល​មាន​វិជ្ជ​មានកូ​វីដ​១៩ ពេល​វិលត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី ចូលមក​កម្ពុជា​
​ទី​៥០៖ បុរស​ខ្មែរ​អាយុ​៤៨​ឆ្នាំ នៅ​ក្រុង​បាង់​ដំបង ខេត្ត​បាត់ដំបង ដែល​ត្រឡប់​ពី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​
​ទី​៥១៖ បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ដែល​ត្រឡប់​ពី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​
​ទី​៥២៖ អ្នកទេសចរ​ជនជាតិ​បារាំង អាយុ​៦៧​ឆ្នាំ ដែល​ចូល​ទៅ​ខេត្ត​ព្រះសីហនុ​
​ទី​៥៣៖ អ្នកទេសចរ​ជនជាតិ​បារាំង អាយុ​៨០​ឆ្នាំ ដែល​ចូល​ទៅ​នៅ​ខេត្ត​ព្រះសីហនុ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com