ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​, លោក​បណ្ឌិត យ៉ង សាំង​កុមារ និង​លោក ឡឹ​ក សុធា លើ​ការងារ​កសិកម្ម​ដែល​លោក​ទាំង​ពីរ​នាក់ ទើប​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​, លោក​បណ្ឌិត យ៉ង សាំង​កុមារ និង​លោក ឡឹ​ក សុធា លើ​ការងារ​កសិកម្ម​ដែល​លោក​ទាំង​ពីរ​នាក់ ទើប​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបង្ហាញ​រូបភាព​នៃ​ការជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​, លោក​បណ្ឌិត យ៉ង សាំង​កុមារ និង​លោក ឡឹ​ក សុធា លើ​ការងារ​កសិកម្ម​ដែល​លោក​ទាំង​ពីរ​នាក់ ទើប​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​៖ «​ទើប​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម ឌិ​ត ទីណា និង​បណ្ឌិត យ៉ង់ សាំង​កុមារ ព្រម លោក ឡឹ​ក សុធា លើ​ការងារ​កសិកម្ម ដែល​លោក​ទាំង​ពីរ​នាក់ ទើប​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​»​។​

​លោក​បណ្ឌិត យ៉ង សាំង កុមារ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នៅក្នុង​លិខិត​ស្នើ​សុំ​ចូលរួម​ជីវភាព​នយោបាយ​នេះ លោក​បណ្ឌិត យ៉ង សាំង កុមារ បាន​គូសបញ្ជាក់​ពី​មូលហេតុ​ដែលនាំឱ្យ​លោក​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ពេញចិត្ត​នឹង​គោលនយោបាយ​លើ​វិស័យ​កសិកម្ម ដែល​សម្តេច​តេជោ បាន​គូសបញ្ជាក់​នាពេល​ថ្មីៗ​នេះ​។ ក្នុងនោះ​មាន​គោលនយោបាយ​លើកកម្ពស់​ជីវភាព​កសិក​រ​ប្រកប​ដោយ​វិធានការ​ជាក់ស្តែង ដូច​ជា​គោលនយោបាយ​ផលិត​ពូជស្រូវ​សម្រាប់​លក់​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ គោលនយោបាយ​បាយ​កាត់បន្ថយ​ថ្លៃដើម​ផលិត គោលនយោបាយ​បង្កើន​ទុន​ដល់​ធានា​គារ​អភិវឌ្ឍ​កសិកម្ម និង​ជនបទ ព្រមទាំង​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល​ជាដើម​។​

​លោក ឡឹ​ក សុធា ដែល​ជា​មនុស្ស​ជំនិត​មួយ​រូប​របស់​លោក​បណ្ឌិត យ៉ង សាំង​កុមារ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​បាន​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com