ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម​

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម​

(​កំពង់ចាម​) : ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ៨០០​គ្រួសារ ក្នុង​ស្រុក​កំពង់សៀម និង​ក្រុង​កំពង់ចាម ដែល​ពិធី​នេះ​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​នគ​របា​ជ័យ​ក្រៅ ស្រុក​កំពង់សៀម ដោយ​មាន​ការអញ្ជើញ​ជាមួយ​ឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធ​រមូល​មូលដ្ឋាន មន្ត្រី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍​បញ្ជាក់​ថា ជាក់ស្ដែង ដូចជា​ក្នុង​បរិបទ​ជម្ងឺ​កូវី​ដ ១៩ អស់​រយៈពេល ២​ឆ្នាំ ដែល​យើង​ពិតជា​មាន​ការលំបាក​ខ្លាំងណាស់ ទាំង​អាជ្ញាធរ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន គឺ​យើង​បានរួម​គ្នា ដើម្បី ចូលរួម​ទប់ស្កាត់​កុំឲ្យ​ជំងឺ​នោះ ឆ្លង​រីក​រាលដាល ចូល​ក្នុង​សហគមន៍ ហើយ​ពេលនោះ ក្រុម​អាជ្ញាធរ​ក៏​បាន​ខិតខំ​ដោះស្រាយ​ស្បៀងអាហារ​នានា ដើម្បី ចែកជូន​ដល់​បងប្អូន នៅពេលដែល​មាន​ការបិទ​ខ្ទប់ ឬ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នោះ ផងដែរ ។ ប៉ុន្តែ ជា​គ្រោះ​អកុសល បន្ទាប់​ពី​ប្រជាពលរដ្ឋ​យើង បាន​ធូរស្រាល​ពី​ជំងឺ​កូវី​ដ ១៩ ក៏​មក​ជួប​ប្រទះ​នឹង​គ្រោះ​ទឹកជំនន់ ។ ដូច្នេះហើយ ទើប​អាជ្ញាធរ នៅតែ​បន្ត​ធ្វើ​ការដោះស្រាយ​នូវ​បញ្ហា​នេះ ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ដោយ​មិន​ទុក​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​នោះ​ឡើយ ។​

​ឯកឧត្ដម អ៊ុន ចាន់​ដា បាន​បន្តថា ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ប្រភេទ ក្រ​១ ក្រ​២ ត្រូវបាន​ទទួល​ការឧបត្ថម្ភ ជា​ថវិកា​ពី​រាជរដ្ឋាភិបាល ជា​ប្រចាំ​ខែ ផងដែរ ដោយ​កិច្ចការ​នេះ រដ្ឋាភិបាល​មិន​ទាន់​បញ្ចប់ នៅឡើយ​ទេ បើទោះបីជា​បច្ចុប្បន្ននេះ ជំងឺ​កូវី​ដ ១៩ បានធូ​ស្រាល​ទៅ​ហើយ​ក្តី ។ ក្រៅពីនោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​បន្ត​លើ​កម្មវិធី​គាំពារ​សង្គម ដោយ​ថ្មីៗ​នេះ មាន​កម្មវិធី​ថ្មី ២ បន្ថែមទៀត នៃ​ផ្នែក​សង្គមកិច្ច និង​ផែនការ គឺ ៖ ទី​១.​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ ក្រ​១ ក្រ​២ ដោយ​ទឹកជំនន់ ។ និង​ទី​២.​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​អតិផរណា ដោយសារ​មាន​សង្គ្រាម នៅ​ក្រៅប្រទេស ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ការប៉ះពាល់​ដល់​ជីវភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com