ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បញ្ចុះ​ខ័ណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត ឧត្តម​មណី​រង្សី​

ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បញ្ចុះ​ខ័ណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត ឧត្តម​មណី​រង្សី​

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈ​កម្ម​ធិ​ការកណ្តាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ចាម និង​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ព្រមទាំង​លោក​ជំទាវ តាំង សុគន្ធ មា​លា ប្រធាន​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​សំបូរ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខ័ណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត ឧត្តម​មណី​រង្សី ស្ថិតនៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។ ពិធី​នោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​កុះករ​។​

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ចាម និង​ជា​អភិបាលខេត្ត បាន​លើកឡើង​ថា កត្តា​ដែល​នាំឲ្យ វិស័យ​ព្រះពុទ្ធសាសនា​មាន​ការរីកចម្រើន​ទៅបាន គឺ​អាស្រ័យ​ទៅលើ​កត្តា ៥​យ៉ាង ទី​១– គឺ​កត្តា​សុ ខ​សន្តិភាព សណ្ដាប់ធ្នាប់​សាធារណៈ ពីព្រោះថា មាន​សន្តិភាព​ទើប​យើង​មាន​ឱកាស​ធ្វើបុណ្យ​ជួប ជុំ​គ្នា​ទៅ​បាន ។ ទី​២- កត្តា​ហេ​ដ្ឋា​រចនាសម្ពន្ធ័​គ្រប់គ្រាន់ ពីព្រោះថា មាន​ផ្លូវ​ល្អ​ស្រួល​ធ្វើដំណើរ សម្រាប់​ដឹក​ជញ្ជូន​កសិផល​ផ្សេងៗ ទៅ​កាន់​ទីផ្សារ ទើប​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​ធូរធារ ហើយ​មាន​ប្រាក់​កាក សម្រាប់​ចូលរួម​ធ្វើបុណ្យ​ដាក់​ទាន​តិច​ឬ​ច្រើន​តាម​សុធា​ជ្រះថ្លា ។ ទី​៣-​កត្តា​ជុំនឿ ពីព្រោះថា មាន​ជុំនឿ​ទុកចិត្ត​ទៅលើ​គណៈកម្មការ​អាចារ្យ​វត្ត និង​គណៈសង្ឃ ទើប​ប្រជាពលរដ្ឋ យើង ចូល​បុណ្យ ដើម្បី​កសាង​សមិទ្ធផល​ផ្សេងៗ ។ ទី​៤ -​កត្តា​ការគ្រប់គ្រង​ជំងឺ​កូរី​ដ ១៩ ពីព្រោះថា ដោយសារ​យុទ្ធសាស្ត្រ​គន្លឹះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ន កម្ពុជា ក្នុង​ការបញ្ជា​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ទើប​យើង​មានឱកាស មក​ធ្វើបុណ្យ​រួមគ្នា​នៅ​ពេល​នេះ ។ ទី​៥-​កត្តា​អាជ្ញាធរ ពីព្រោះថា ដោយសារ​មាន​ការយកចិត្តទុកដាក់​ពី ថ្នាក់ដឹកនាំ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ទើបយេ​ី​ង​មានឱ​កាសរួម​គ្នា​ធ្វើបុណ្យ ដើម្បី​សន្សំ​កុសល ។​

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ក្រើន​រំ​ឮ​ក​ដល់ គណៈកម្មការ​អាចារ្យវត្ត និង​គណៈ ស់ង្ឃ ត្រូវ​រួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​ឲ្យ​បងប្អូន​ប្រជា ពលរដ្ឋ មាន​ជុំនឿ​ជឿទុកចិត្ត ហើយ​ចូលរួម អភិវឌ្ឍន៍​កសាង​សមិទ្ធផល់​ថ្មីៗ បន្តទៀត ដោយឡែក ប្អូនៗ​ក្មួយៗ ដែល​គ្រប់​អាយុ សូម​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ហើយ​ក៏​ត្រូវ​ខិតខំ​ប្រឹង ប្រែង​សិក្សា​រៀនសូត្រ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com