ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុ​យក្រែន ចូលជួប​សម្តែង​ការគួរសម​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុ​យក្រែន ចូលជួប​សម្តែង​ការគួរសម​

(​ភ្នំពេញ​) :​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ដឹ​មីត្រូ គូ​លេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ឯកឧត្តម ដឹ​មីត្រូ គូ​លេបា (Dmytro Kuleba) បាន​ផ្ដាំផ្ញើ​នៅ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី​អ៊ុយ​ក្រែន​ជូន​ចំពោះ​សម្ដេច​តេ​ជោ និង​បាន​សំដែង​នូវ​ការអបអរសាទរ​ខួប​ទី ៦៩ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន ក៏​បាន​អគុណ​សម្តេច​តេជោ​ផងដែរ ដែល​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​តាមរយ​:​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ការគាំទ្រ​បង្ហាញ​ពី​កង្វល់​ចំពោះ​ស្ថានការណ៍​នៅ​អ៊ុ​យក្រែន​។ ដែល​បង្ហាញ​អំពី​កង្វល់​ចំពោះ​ស្ថានការណ៍​ដែល​បាន និង​កំពុង​កើតឡើង​នៅ​ប្រទេស​អ៊ុ​យក្រែន ដោយ​បាន​ទាមទា​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ជាបន្ទាន់ និង​ងាក​មក​រក​ការចរចា​ដោយ​សន្តិវិធី​វិញ និង​ធ្វើ​ជា​សហ​ស្ថាបនិក​គាំទ្រ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​មកលើ​អ៊ុ​យក្រែន​។ ឯកឧត្តម​បាន​បន្តទៀតថា ឯកឧត្តម​ពិត​ជា​មាន​ក្តីរំភើប និង​អបអរសាទរ​កម្ពុជា​ដែល​កម្ពុជា​កន្លង​ទៅ​បាន​ឆ្លងកាត់​សង្គ្រាម​ដ​រាំ​រៃ​ជាច្រើន តែ​មកដល់​ពេលនេះ កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ដែល​ទាំង​ទាំងអស់នេះ ជា​សេចក្តីប្រាថ្នា​របស់​ប្រជាជន​អ៊ុយ​ក្រែន​ចង់បាន​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន ដែល​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​អំពី​ឯកឧត្តម​ប្រធានាធិបតី និង​ការ​សាទរ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​។​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ថែម​ថា កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ធ្លាប់​ទទួលរង​ការឈ្លានពាន​។ ដូច្នេះ​កម្ពុជា​យល់​ពី​អារម្មណ៍​របស់​ប្រជាជន​អ៊ុ​យក្រែន​។ សម្តេច​បន្តថា ជំហរ​របស់​កម្ពុជា​ចំពោះ​សង្គ្រាម​នៅ​អ៊ុ​យក្រែន គឺ​ការប្រកាន់​ភ្ជាប់ និង​គោរព​គោលការណ៍​ដែល​បាន​ចែក​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ​។ កម្ពុជា​ប្រឆាំងនឹង​ការឈ្លានពាន ប្រឆាំង​ការគំរាមកំហែង ឬ​ការប្រើប្រាស់​ហិង្សា​មក​លើ​អធិបតេយ្យ និង​មរណភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ​និង​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ឬ​ការទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ​។​

​ឆ្លៀត​ឱកាស​នោះ សម្ដេច​បាន​ផ្ដាំផ្ញើ​នូវ​ការសួរសុខទុក្ខ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែន​ទាំងអស់ និង​ជូនពរ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែន​ទាំងអស់​បាន​ទទួល​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​កុំបី​ខាន​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com