ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ទីប្រឹក្សា​សម្ដេច ហេង សំរិន ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុមគ្រូពេទ្យ​នៅ​ខេត្ត​កំពង់ចាម ដែល​កំពុង​បំពេញ​ភារកិច្ច​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19

​ទីប្រឹក្សា​សម្ដេច ហេង សំរិន ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុមគ្រូពេទ្យ​នៅ​ខេត្ត​កំពង់ចាម ដែល​កំពុង​បំពេញ​ភារកិច្ច​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19

(​កំពង់ចាម​)៖ លោក មួន វាសនា ទីប្រឹក្សា​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ UME សាខា​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​សម្ដែង​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ ដែល​កំពុង​បើក​ប្រតិបត្តិ​ការប្រយុទ្ធប្រឆាំង​ទៅ​នឹង​ជំងឺ COVID-19 នៅ​កម្ពុជា និង​ជា​ពិសេស​នៅ​ខេត្ត​កំពង់ចាម​។​

​លោក មួន វាសនា បាន​ថ្លែងថា ក្នុងនាម​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​សាខា​ខេត្ត​កំពង់ចាម គណៈ​គ្រប់គ្រង​សាស្ត្រាចារ្យ​បុគ្គលិក និង​និស្សិត​ទាំងអស់ សូម​លើក​ទឹកចិត្ត​ផ្តល់​កម្លាំងចិត្ត និង​មាន​មោទនភាព​ជា​មួយ​លោកគ្រូ​ពេទ្យ អ្នក​គ្រូពេទ្យ​ដែល​កំពុង​បំពេញបេសកកម្ម ដ៏​ឧត្តុងឧត្តម​នេះ និង​តួនាទី​ជា​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ​ទាំង​យប់​ទាំង​ថ្ងៃ សូម​គាំទ្រ ចំណាត់ការ និង​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​។​

​លោក មួន វាសនា បាន​បន្តថា ជាមួយគ្នានេះ បុគ្គលិក​ទាំងអស់ សូម​ចូលរួម​ធ្វើ​អនាម័យ អនុវត្តន៍​ក្នុ​ការទប់ស្កាត់​បង្ការ និង​ព្យាបាល​ប្រឆាំង​នឹង​ជំងឺ COVID-19 ឱ្យបាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ​ដោយ ចាប់ផ្តើម​អនុវត្តន៍​ទាំ​អស់​គ្នា ដើម្បី​សម្រេច​គោលដៅ​សកម្មភាព​ការពារ​ពី​បុគ្គល​ខ្លួន​យើង​ម្នាក់ៗ ការពារ​មនុស្ស ជា​ទី​ស្រឡាញ់​តាម​ក្រុមគ្រួសារ​នីមួយៗ ការពារ​សហគមន៍រ​បស់​យើង ក្នុង​សង្គម​ជាតិ​ខ្មែរ​យើង និង​ពិភពលោក​ទាំងមូល​ផងដែរ​។​

​ទន្ទឹមនឹងនេះ​ដែរ​លោក មួន វាសនា ក៏​បាន​បួងសួង​សូមឲ្យ​មាន​សុវត្ថិភាព និង​ចៀសវាង​ផុត​ពី​ជំងឺ COVID-19 និង​ឱ្យ​សូម​ប្រជាជន​ខ្មែរ រួម​គ្នា​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​តស៊ូ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19 រហូតដល់​បាន​ជោគជ័យ សម្រាប់​មនុស្ស​ជាតិ​លើ​ភពផែនដី​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com