ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តឡើង​ជា​បន្តបន្ទាប់ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​តទៅ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តឡើង​ជា​បន្តបន្ទាប់ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​តទៅ​!

ក្រោម​ដំបូល​សន្តិភាព​និង​ការដឹកនាំ​ដ៏​ឈ្លៀស​វាងវៃ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រីកចម្រើន​ទៅ​មុខ​ឥតឈប់ឈរ លេចធ្លោរ​លើ​ឆាក​អន្តរជាតិ ស្មើមុខស្មើមាត់ នឹង​បណ្តា​ប្រទេស​ដ៏​ទៃៗ​លើ​ពិភពលោក ជាពិសេស​កម្ពុជា ទទួលបាន​កិត្តិយស ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ កិច្ចប្រជុំ​កំពូលៗ ទាំង​ថ្នាក់​តំបន់ និង អន្តរជាតិ ជា​បន្តបន្ទាប់​។ ព្រម​ជាមួយ​គ្នា​ផង​ដែរ នៅក្នុង​ព្រឹត្តិ​ការសំខាន់ៗ​ទាំងនេះ អាវុធហត្ថ រាជធានី​ភ្នំពេញ ក៏​មាន​កាតព្វកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរា​ជាតិ ប្រកបដោយ ស្មារតី​ម្ចាស់​ការទទួលខុសត្រូវ​ខ្ពស់បំផុត​។​

​ជាថ្មី​ម្តងទៀត នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ កម្ពុជា នឹងមាន ការរៀបចំ​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ​ជាច្រើន រួមមាន​៖ កិច្ចប្រជុំ កំពូល​អាស៊ាន​លើក​ទី​៤០~៤១ ដែល​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​អាស៊ាន​, មហាសន្និបាត​អន្តរ​សភា​អាស៊ាន​អាយ​ប៉ា​លើក​ទី​៤៣ ដែល​សភា​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​, ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​, ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​, ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចិន – នាយករដ្ឋមន្ត្រី​វៀតណាម​, ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ( ១៩-៣០/១១/២០២២ ) ជាដើម​។ ដើម្បី​ជា​ការ​ដាស់តឿន​ក្រើនរំលឹក​ពង្រឹងស្មារតី កុំ​ឲ្យ​បាត់ ម្ចាស់ការ​លើ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្ទៀងផ្ទាត់ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ នាពេលខាងមុខ ដោយ​ធ្វើ​ការណែនាំ​និង​ត្រួតពិនិត្យ ទាំង​មធ្យោបាយ សម្ភារៈ គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ មាន​ការចូលរួម​ពី លោក មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​-​នាយរង ការិយាល័យ ជំនាញ​ពាក់ព័ន្ធ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com