ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនា​ការប្រណាំង​ទូកង នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនា​ការប្រណាំង​ទូកង នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទស្សនា​កម្មវិធី​ប្រណាំង​ទូកង ដែល​រៀបចំ​នៅ​ទន្លេបាសាក់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។

​ឆ្នាំ​នេះ​ខេត្ត​កណ្តាល​បានរៀបចំ ប្រណាំងទូក​នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ រយៈពេល ០២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បង្ក​បរិយាកាស​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត សប្បាយរីករាយ ដើម្បី​អបអរសាទរ ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ប្រព្រឹត្តិ​ទៅ នាពេល​ខាងមុខ​នេះ​។​

​ជាមួយ​និង​ពិធី​ប្រណាំងទូក​នេះ ខេត្ត​បាន​រៀបចំ​ដាក់​តាំងពិព័រណ៍ លក់​ផលិតផល​ក្នុងស្រុក​ជា​ច្រើន​ប្រភេទ ដោយឡែក នៅ​ពេល​រាត្រី និង​មាន​រៀបចំ បណ្តែត​គោម​លើ​ផ្ទៃ​ទឹក បាញ់​កាំជ្រួច និង​មាន​កម្មវិធី ប្រគុំ​តន្ត្រី​សម័យ​ដែល​មាន​តារា​ចំរៀង​ល្បីៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ សំ​រាប់ការ​ប្រណាំងទូក​នេះ​មាន​ទូក​ទាំងអស់​ចំនួន​៩២​ទូក ក្នុងនោះ​៖ ទូក​អុំ ចំនួន ៤៦​ទូក ទូក​ចែវ ចំនួន ០៦​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ចំនួន ៣៦​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន ០៤​ទូក សរុប​ចំណុះ​ទូក ចំនួន ៤.៥០៦​នាក់ និង​មាន​កម្លាំង​ត្រៀម​ការពារ​សន្តិសុខ សុ​វត្តិភាព ចំនួន ៧៨៤​នាក់​។​

​ភាពសប្បាយ​រីករាយ​ទាំងនេះ​កើតមានឡើង​ដោយសារ កម្ពុជា​មាន​សុខសន្តិភាព និង​រីកចម្រើន​គ្រប់​វិស័យ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com