ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្រុម​កីឡាករ​ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​

ក្រុម​កីឡាករ​ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​

ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ ជា​ទូក​តំណាង​ឱ្យ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គឺ​ធ្លាប់​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ឆ្នាំ​២០១៧, ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ក្នុងការ​ប្រណាំងទូក នៅឯ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង តែ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​ធ្វើឲ្យ​មាន​ការអាកខាន​រយៈពេល​០២​ឆ្នាំ ទើបតែ​ឆ្នាំ​២០២២ នេះ នឹង​មាន​ការ​ប្រារព្ធ​ពិធី​ឡើង​វិញ​។​

​នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​តំណាង ដែល​មាន​លោក ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​កីឡាករ​ទូ​ក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ទៅ​ចូលរួម​ការប្រកួត ប្រណាំង​ទូក នៅឯ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​ការពារ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ របស់​ខ្លួន​ឡើងវិញ​។​

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ជូនពរ​ដល់​កីឡាករ ទូក ទាំងអស់ ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត សូមឲ្យ​ទទួលបានជ័យ​លាភី ក៏​ដូច​ជា​កិត្តិយស ជូន​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាមួយគ្នា​នោះ លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការ ក៏​បាន​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការចំណាយ​រួមមាន​ថវិកា​ចំនួន ២៥,៨០០,០០០ រៀល (​ស្មើនឹង ៦,៤៥០​ដុល្លារ​), សម្លៀក​បំពាក់​កីឡា​ចំនួន​៨០​កំប្លេ​, អង្ករ ចំនួន ១៥ ការុង ស្មើ ៣៥០ គីឡូក្រាម , មី ចំនួន ១៩​កេស​, ត្រីខ ចំនួន ០២​កេស​, ទឹក​សុទ្ធ និង​ភេ​ស​ជ្ជះ​ចម្រុះ ចំនួន​៧៤​កេស សម្រាប់​ជូន​ដល់​ក្រុម​កីឡាករ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com