ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​អភិបាលខេត្ត​កំពង់ចាម ចូលរួម​ជាមួយ​ឯកឧត្តម ឌិ​ត ទីណា អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ និង​ពិនិត្យ​ស្ថានភាព​នៃ​ការដាំដុះ​ដំណាំ​ស្រូវ​របស់​បងប្អូន​កសិក​រ ចំនួន​៣​ឃុំ ក្នុង​ស្រុក​ស្ទឹងត្រង់​

​អភិបាលខេត្ត​កំពង់ចាម ចូលរួម​ជាមួយ​ឯកឧត្តម ឌិ​ត ទីណា អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ និង​ពិនិត្យ​ស្ថានភាព​នៃ​ការដាំដុះ​ដំណាំ​ស្រូវ​របស់​បងប្អូន​កសិក​រ ចំនួន​៣​ឃុំ ក្នុង​ស្រុក​ស្ទឹងត្រង់​

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត អមដំណើរ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ឡាំង ហេង​ហួត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​របស់​កសិករ​នៅ​ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ បន្ទាប់ពី​ទទួលបាន​ពូជស្រូវ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ស្តារឡើងវិញ​ក្រោយ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ដំណើរ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​កសិករ អំពី​ការប្រើប្រាស់​ជី​លើ​ដីស្រែ​ដែល​កំពុង​ស្ដារ ធ្វើយ៉ាងណា​ជៀសវាង​ការប្រើប្រាស់​ជី​លើស​តម្រូវការ ដែល​បណ្ដាល​ឱ្យ​ខាតបង់​ថវិកា និង​ប៉ះពាល់​ដល់​លូតលាស់​របស់​ដំណាំ​ស្រូវ​។​
​គួរ​បញ្ចាក់​ថា ផ្ទៃដី​ដែល​ត្រូវ​ស្ដារឡើងវិញ​ខ្លះ បងប្អូន​កសិករ​មិនទាន់​ស្ដារ​ស្រូវ​វិញ​បាន​នៅឡើយ​ទេ ដោយសារ​ផ្ទៃដី​ស្រែ នៅ​មាន​កំប្លោក​ច្រើនពេក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com