ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ម្តាយ កំពុង​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​!

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ម្តាយ កំពុង​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​!

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី ១៤ ខែតុលា ឆ្នាំ​២០២២​នេះ បាន​ចាត់​ឱ្យ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា ព្រមទាំង​សហការី ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុម​គ្រួសារ​សព​កុមារ​រងគ្រោះ​ក្នុង​ឧប្បទ្ទវហេតុ (​លិច​ទូកដរ​ទទឹង​) កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល​។ សព​កុមារ​រងគ្រោះ​ទាំង ១០​នាក់ ដែល​បាន​រកឃើញ បាន​ធ្វើ​បុណ្យ និង​បូជា​នៅក្នុង​វត្ត​កំពង់​ភ្នំ​ក្នុង ស្ថិតក្នុង​ស្រុក​លើកដែក ខេត្ត​កណ្តាល​។ ដោយឡែក សព​កុមារ​ម្នាក់​ទៀត​ដែល​បាត់​ខ្លួន​ចុងក្រោយ កំពុង​បន្ត​រុករក​ដោយ​កម្លាំង​ចម្រុះ​នៅឡើយ​។

​ស្ថិត​ក្នុង​វេលា​ដ៏​សោកសង្រេង​នេះ លោកជំទាវ អគ្គលេខាធិការ បាន​ពាំនាំ​នូវ​ការរំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ផ្តាំផ្ញើ​ចូលរួម​សម្តែង​នូវ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកស្តាយ​យ៉ាង​ក្រៃលែង​បំផុត ប្រកប​ដោយ​សេចកី្តស​ង្វេ​គ​អាណិតអាសូរ​ជា​ពន់ពេក ជាមួយ​ក្រុម​គ្រួសារ​សព និង​សាច់ញាតិ​ទាំងអស់ ដែល​បាន​បាត់បង់​កូនៗ ក្មួយៗ និង​ចៅៗ​ជា​ទី​ស្រឡាញ់​នៅក្នុង​ហេតុការណ៍​ដ៏​សោកសៅ​នេះ និង​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទាំងអស់ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​សម្រាប់​ចូល​បុណ្យ​សព​ទាំង​១១ (​រួម​ទាំង​សព ១ ដែល​កំពុង​ស្វែងរក​) ដោយ​ក្នុង​គ្រួសារ​នីមួយៗ​រួមមាន ៖ អង្ករ ១០០​គីឡូក្រាម​, មី ៥​កេស​, ត្រីខ ៥០​កំប៉ុង​, ទឹកក្រូច ៥​កេស និង​ថវិកា ៥​លាន​រៀល​។

​បន្ទាប់ពី​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​ខាងលើ​រួច​មក លោកជំទាវ​អគ្គលេខាធិការ និង​ក្រុមការងារ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​យក​ផ្លែ​ឈើជូន​ដល់​កងកម្លាំង​ចម្រុះ​ទាំងអស់​ដែល​កំពុង​បំពេញ​ប្រតិបត្តិ​ការស្វែងរក​កុមារ​ដែល​បាត់​ខ្លួន​ចុងក្រោយ និង​សូម​ជូនពរ​កងកម្លាំង​ទាំងអស់​មាន​សុវត្ថិភាព ហើយ​រកឃើញ​កុមារ​នោះ​ក្នុងពេល​ឆាប់ៗ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com