ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឪពុកមា និង​ក្មួយ​ទំនាស់​គ្នា​រឿង​លក់​ដី ក្មួយ​ផ្ទុះ​កំហឹង​ទាញ​ដាវ​កាប់​ឪពុកមា​បណ្តាលអោយ​រងរបួស​ធ្ងន់​

ឪពុកមា និង​ក្មួយ​ទំនាស់​គ្នា​រឿង​លក់​ដី ក្មួយ​ផ្ទុះ​កំហឹង​ទាញ​ដាវ​កាប់​ឪពុកមា​បណ្តាលអោយ​រងរបួស​ធ្ងន់​

កំពង់ធំ​៖ ករណី​ហិង្សា​ដោយ​ចេតនា​មាន​អាវុធ​(​ដាវ​) រវាង​ឪពុកមា និង​ក្មួយ​ព្រោះ​តែ​ទំនាស់​គ្នា​រឿង​លក់​ដី ធ្វើ​អោយ​ក្មួយ​ផ្ទុះ​កំហឹង​ទាញ​ដាវ​កាប់​ឪពុកមា​បណ្តាលអោយ​របួសធ្ងន់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៣០​នាទី ថ្ងៃទី ២០ ខែ​មេសា ២០២០ នៅ​ចំណុច ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្ត​កំពង់ធំ ។​

​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ញ៉ែម បូរី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ នៅ​ភូមិ​ទ្រៀល ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្ត​កំពង់ធំ បាន​យក​ដាវ​ទៅ​កាប់​ទៅលើ​ជនរងគ្រោះ​ត្រូវជា​ឪពុកមា ។​
​ជនរងគ្រោះ​ឈ្មោះ ស៊ុ ញ៉ាម ភេទ​ប្រុស អាយុ ៦២​ឆ្នាំ នៅ​ភូមិ​គិរី​អណ្ដែត ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្ត​កំពង់ធំ បណ្តាល​ឲ្យ របួស ត្រូវ​ចំ​ដើមទ្រូង​ខាងឆ្វេង​១​ដាវ​របួស​ធ្ងន់​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​។​
​ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​C១០០​កូរ៉េ គេចខ្លួនបាត់​។​
​មូលហេតុ​: ទំនាស់​គ្នា​រឿង​លក់​ដី ។​

​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនបង្ករ និង​កំពង់​កសាង​សំណុំរឿង​តាម​នីតិវិធី ៕
​ប៊ុន​រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com