ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ករណី បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ដោយ​ផ្ទុះ​អាវុធ​

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ករណី បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ដោយ​ផ្ទុះ​អាវុធ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២២ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​មួយ​ស្តីពី​ករណី បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ អស់​ជាង​១០​ម៉ឺន​ដុល្លារ ដោយ​មាន​ប្រើប្រាស់​អាវុធ​ចំនួន ០៤​ដើម នៅ​ចំណុច​ខុន​ដូ​មួយ​កន្លែង ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​អង្កេត​ស្រាវជ្រាវ ដល់​ទីតាំង​ជាក់ស្តែង​។

​នៅវេលា​ម៉ោង​ប្រមាណ ១២​និង​១០​នាទី សមត្ថកិច្ច​អាវុធហត្ថ បាន​ប្រើ​វិធានការ​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ី ផឹង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ទីតាំង​ខាងលើ និង​បាន​ជួយ​រំដោះ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ង្វៀង ឆី​មីង​ង៉ាង ភេទ​ស្រី អាយុ ៣៤​ឆ្នាំ​។ ខណៈពេល​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ អ៊ី ផឹង ស្រាប់តែ​បក្ខពួក​មួយចំនួន​ផ្សេងទៀត​បាន​ដឹងខ្លួន លួច​បើករថយន្ត គេចចេញ​ពី​ទីតាំង​ខាងលើ​បាត់អស់​។

​រហូតដល់​វេលា​ម៉ោង ១៤ និង ១០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ មូលដ្ឋាន​អាវុធហត្ថ ខណ្ឌមានជ័យ បាន​ចូល​ឆែកឆេរ​បន្ទប់​ក្រុម​ជនសង្ស័យ លេខ​B១៩០៩ ជាន់​ទី​១៩ ខុន​ដូរ Urban Villige ក៏​បាន​ឆែក​ឃើញ​មាន ក្រាម​ស​ថ្លា ០១​កញ្ចប់​ធំ​ល្មម​(​សង្ស័យ​សារធាតុ​ញៀន​), ថ្នាំ​ពណ៌​ក្រហម​ចំនួន ៣៦​គ្រាប់​(​សង្ស័យ​សារធាតុ​ញៀន​) និង​សម្ភារៈ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​បន្ទាប់មក​នៅ​វេលា​ម៉ោង​ប្រមាណ ១៨​និង​៣០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​និង​ទីតាំង បក្ខពួក​ជនសង្ស័យ​បាន នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ក៏​បាន​បន្ត​ទៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​ច្បារអំពៅ ឃាត់​រថយន្ត​០១​គ្រឿង ម៉ាក អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-1625 ព្រមទាំង​បក្ខពួក ជនសង្ស័យ​ចំនួន ០៤​នាក់ និង​បាន​ស្រាវជ្រាវ​បន្ត ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ បន្ថែមទៀត និង​ដកហូត​រថយន្ត Land Cruiser ០១​គ្រឿង ស្លាក​លេខ ភ្នំពេញ 2BP-1617​។​

​ក្នុងអំឡុងពេល​ប្រតិ​ប​ត្ត​ការ ជនសង្ស័យ​ទាំង​នេះ​បាន​ព្យាយាម​បើករថយន្ត​អូ​ឌី បំបុក​កម្លាំង​សមត្ថកិច្ច​ដើម្បីរ​ត់​គេចខ្លួន ធ្វើឲ្យ កងកម្លាំង​ម្នាក់​របួស​ជើង ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ឡើង​លើ​ដើម្បី​បង្អាក់​ជនសង្ស័យ ទើប​ជនសង្ស័យ​ព្រម​បញ្ឈប់​សកម្មភាព និង​ប្រគល់​ខ្លួន​តាម​សម្រួល​។ បច្ចុប្បន្ន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​ការស្រាវជ្រាវ និង​កសាង​សុំណុំរឿង​តាម​និតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com