ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រារព្ធ «​វេទិកា​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​លើក​ទី​៦»

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រារព្ធ «​វេទិកា​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​លើក​ទី​៦»

នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ក្នុង «​វេទិកា​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​លើក​ទី​៦» ក្រោម​ប្រធានបទ ” សូម​កុំ​យក​កម្ពុជា​ធ្វើ​ជា​គោលដៅ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​”​។ ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័ណ​ជ្រោយចង្វារ (OCIC)​។

​តាម​របាយការណ៍ របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអោយដឹងថា កម្មវិធី​នេះ គឺជា​ការបង្ហាញ​នូវ​ភាពសុខដុមរមនា នៃ​សាសនា​នៅ​កម្ពុជា ដែល​តែងតែ​ឯកភាព សហការ គាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ភាពទន់ភ្លន់ មិន​មាន​ទំនាស់ មិន​ប្រទូស្ត​រាយ​គ្នា មិន​បង្ក​ឱ្យ​មាន​ការបែកបាក់ និង​គ្រោះមហន្តរាយ​ក្នុងសង្គម​។​ភាព​សុខុ​ដុម នៃ​សាសនា បាន​ដើរតួ​ជា​គន្លឹះ​ក្នុង​ការកសាង​នូវ​សន្តិភាព​ផ្លូវចិត្ត របស់​បុគ្គល និង​សន្តិសុខ​សង្គម ព្រមទាំង​ជួយ​ពង្រឹង​ស្មារតី មនុស្ស​គ្រប់​រូប​ឲ្យ​រឹងប៉ឹង រួម​គ្នា​តស៊ូ ជម្នះ​នឹង​ការ​ញុះញង់ អូសទាញ ដែល​ជា​ល្បិចកល​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​។​

​កម្មវិធី​វេទិកា​អន្តរ​សាសនា តែងតែ​ត្រូវបាន​រៀបចំ​ជា​របៀប​មិ​ទ្ទិញ​ទ្រង់ទ្រាយ​ធំ ដោយ​មាន​អ្នកដឹកនាំ​និកាយ​សាសនា​ទាំងឡាយ ចូលរួម​ប្រារព្ធ​ពិធី​តាម​បែប​សាសនា​នី​មួយៗ ក្នុងពេល​តែមួយ ទីកន្លែង​តែ​មួយ គោលដៅ​តែ​មួយ ដោយ​ឯកភាព​គ្នា និង​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើន​កុះករ​។ នៅ​ឆ្នាំ​២០២០-២០២១ គឺជា​ពេលវេលា​ដ៏​លំបាក ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជា​ប្រជាពលរដ្ឋ បាននិងកំពុង​តស៊ូ ទប់ទល់​នឹង​បញ្ហា​ប្រឈម ដែល​បង្កឡើង​ដោយ​ការ​រាតត្បាត នៃ​ជំងឺ​កូវី​ដ​-១៩ និង​មេរោគ​បំប្លែង​ថ្មី ដែល​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មិន​បាន​រៀបចំ​កម្មវិធី​ទ្រង់ទ្រាយ​ធំ​ឡើយ​។

​វេទិកា​អន្តរ​សាសនា​លើក​ទី​៦ ឆ្នាំ​២០២២ នឹង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទ​បំណងល្អ ប្រូតេ​ស្តង់ និង​អ្នក​ជំនឿ​ផ្សេងៗ​ទៀត ព្រមទាំង​តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ​មួយ​ចំនួន ដែល​កំពុង​បំពេញ​ការងារ​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ប្រមាណ ១,៥០០​អង្គ​/​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ជាតិ​អន្តរ​ស​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​លើក​ទី​០៦ នេះ​។ សម្ដេច​តេជោ​ក៏បានវាយតម្លៃ​ខ្ពស់ និង​បាន​កោតសរសើរ​ចំពោះ​សាសនា​ទាំង​បី​ដែល​បាន​ចូលរួម​នៅក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃ​នេះ​ផង​ដែរ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បានប្រកាសយក​ថ្ងៃទី ២០​ខែ​សីហា ជា​រៀងរាល់ឆ្នាំ​ប្រារព្ធ​នៅ​ទិវា​ជាតិ​អន្តរ​ស​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ទិវា​នេះ​មិន​ធ្វើ​តែ​មួយ​ថ្ងៃ​២០​សីហា​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ជា​រៀងរាល់ថ្ងៃ​តែម្ដង ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ទោះ បី បច្ចុប្បន្ន ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់ ក្នុង ចំណោម​ប្រទេស គួរ ព្រួយបារម្ភ ហើយបាននិងកំពុងរួមគ្នាប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ប៉ុន្តែ​សម្តេចក៏បាន​លើកឡើង​ដែរ​ថា ការជួញដូរមនុស្ស គឺមិនមែនមានតែ​ប្រទេស​កម្ពុជា​ទេ​។​ សម្តេចបាន​មានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាល ក៏ ត្រូវការចូលរួមពីគ្រប់សាសនា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹង​ការជួញដូរ​មនុស្ស​។ ប៉ុន្តែ​ទោះជា​យ៉ាងណា សម្តេច​បាន​វាយតម្លៃ​ថា ប្រសិន បើ គ្មាន ការបកស្រាយ​ច្បាស់លាស់​ទេ ប្រទេស​របស់ យើង គេ អាច បក ស្រាយ អាក្រក់ បំផុត នៅ លើ ពិភពលោក​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​ផ្តាំផ្ញើ​ឱ្យ​គ្រប់​តួអង្គ​ទាំងអស់​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ទៅលើ​ការបង្ក្រាប​គ្រឿងញៀន ល្បែង ស៊ីសង​ខុស​ច្បាស់ និង​ជន​ប្រព្រឹត្តិ​បទល្មើស​ដែល​នាំ​ទៅដល់​ការជួញដូរ​មនុស្ស ហើយ ត្រូវ ស្រាវ ជ្រាវ យក ជន​ប្រព្រឹត្តិ​បទល្មើស នៃ​ការជួញដូរ​មនុស្ស​មក​ផ្តន្ទាទោស​តាមច្បាប់ ជាពិសេស ត្រូវ មាន ការ ត្រៀម​បង្ការ ទប់ស្កាត់​នូវ​រឿង​អកុសល ទាំងអស់នេះ តាមរយៈ​វិធានការ​អប់រំ វិធានការ ច្បាប់ ជាពិសេស កុំ ឱ្យ​កូ ន ចៅ របស់ យើង ក្លាយ ជា អ្នក រង គ្រោះ ដោយ សារ តែ​អំ ពើ ខុស ច្បាប់ ទាំង អស់ នេះ និង​កុំឱ្យ​ប្រទេស​របស់​យើង​ក្លាយ​ជា​ជំរក នៃ​អំពើវេរកម្ម និង​ធ្វើ​ការគ្រប់គ្រង​អាវុធ​ឱ្យ​ត្រឹមត្រូវ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា​រឿងរ៉ាវ​ការបង្ក្រាប​ល្បែងស៊ីសង​កុំ​ចាំបាច់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ស្រែក ឬ​នាយករដ្ឋមន្ត្រី​ស្រែក​បាន​ធ្វើ​នោះ​ទេ គឺ​អាជ្ញាធរ​ដូចជា​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​ត្រូវតែ​ចុះ​ធ្វើ​ហើយ​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម​។
​សម្តេច​តេជោ​បាន​ថ្លែងថា បើទោះបី​កម្ពុជា​មិនមែន​ជា​គោលដៅ​វាយប្រហារ​ភេរវកម្ម តែ​ត្រូវ​រួម​គ្នា​ទប់ស្កាត់​កុំឱ្យ​កម្ពុជា​ទៅ​ជា​ជម្រក​របស់​ភេរវកម្ម​។​

​សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញ​ការជឿជាក់​ថា ការបង្ក្រាប​ល្បែង នឹង​រួមចំណែក​កាត់បន្ថយ​ការជួញដូរ​មនុស្ស និង​បង្កើន​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ពលរដ្ឋ​បន្ត​ទៅ​ទទួល​យក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ កូ​វីដ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នោះ​ទេ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com