ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​សាលាខេត្ត និវត្ត​ជន និង​អតីតយុទ្ធជន​កម្ពុជា ក្នុងឱកាស​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​

រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​សាលាខេត្ត និវត្ត​ជន និង​អតីតយុទ្ធជន​កម្ពុជា ក្នុងឱកាស​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃ​១២​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀប​ចំ​ពី​ធី​ប្រកាស​តែងតាំង នាយករង រដ្ឋបាល នាយក​ទីចាត់ការ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត និង​ពិធី​ជួប​សំណេះសំណាល​ជាមួយ មន្ត្រីរាជការ សាលាខេត្ត និវត្ត​ជន និង​អតីតយុទ្ធជន​កម្ពុជា ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែ​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលសន្និសីទ​សាលាខេត្ត​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ក្នុង សូម​ផ្ដាំផ្ញើ​ការ​សួ​សុខទុក្ខ​ដល់​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និវត្ត​ជន អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ ទាំងអស់​ក្នុង​ខេត្ត​កំពង់ចាម ក្នុង​នាម​រដ្ឋបាល​ខេត្ត​កំពង់ចាម ខ្ញុំ​សូម​ជូនពរ ពូ​មីង បងប្អូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ ជន អតីតយុទ្ធជន អ្នកសារព័ត៌មាន​ក្នុង​ខេត្ត សូម​ទទួលបាន​សេចក្តីសុខ សេចក្តីចម្រើន ជោគជ័យ​គ្រប់​ភារកិច្ច និង​ការធ្វើដំណើរ​ទៅកាន់ ទីជិត ឆ្ងាយ ប្រកប​ដោយ​សុខ​សុវត្ថិភាព​។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​មន្ដ្រីរាជការ ព្រមទាំង អតីតយុទ្ធជន ព្រម​អតីត​មន្ដ្រីរាជការ និង​និវត្តជន របស់​សាលាខេត្ត​ទាំងអស់​ដែល​បានរួម​គ្នា សហការ​គាំទ្រ​ក្នុង​ការបំពេញ​ការងារ​ធ្វើឱ្យ​ខេត្ត​កំពង់ចាម មាន​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់ វិស័យ​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស បាន​ធ្វើឱ្យ​ប្រទេស​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​អំពាវ​នា​ដល់​មន្ដ្រីរាជកា​រ​ដល់​មន្ដ្រីរាជការ និង​និវត្តន៍​ជន ទាំងអស់​បន្ដ គាំទ្រ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ របស់​គណបក្ស ប្រជាជន​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី ដែល បាន​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ដល់​ជីវភាព​រស់នៅ​របស់​មន្ដ្រីរាជការ មន្ដ្រី​ចូលនិវត្តន៍ ក៏ដូចជា អតីតយុទ្ធជន និង​ប្រជាជន​ទាំងអស់ ដែល​ធ្វើឱ្យ​ជីវភាព​រស់នៅ​ប្រកប​ដោយ​ភាពសុខដុមរមនា ប្រទេសជាតិ​មាន​សុខសន្ដិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ហើយ​យើង​ត្រូវ​រួម​គ្នា​បន្ត​ចូលរួម គាំទ្រ​នូវ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​បោះឆ្នោត​ជូន​គណបក្ស ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​គាំទ្រ​បេក្ខភាព​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី ដែល​នឹង​ដឹកនាំ​ប្រទេសជាតិ​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

​ស្ថិតនៅ​ក្នុង​ឱ​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម ក៏បាន​ផ្តល់​នូវ​អំណោយ​ជា​ថវិកា និង​គ្រឿង​បរិភោគ​មួយចំនួន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សាលាខេត្ត និវត្តន៍​ជន អតីតយុទ្ធជន និង​ក្រុម​អ្នកសារព័ត៌មាន សម្រាប់​យក​ទៅ ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ក្រុម​គ្រួសារ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com