ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​លោក លោក ស៊ិន វណ្ណ​វុឌ្ឍ ជា​អភិបាល​ស្រុក​សណ្ដាន់​

អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​លោក លោក ស៊ិន វណ្ណ​វុឌ្ឍ ជា​អភិបាល​ស្រុក​សណ្ដាន់​

(​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​លោក ស៊ិន វណ្ណ​វុឌ្ឍ ជា​អភិបាល​ស្រុក​សណ្ដាន់ ជំនួស​លោក អ៊ុត វណ្ណ​រ៉ា ដែល​ផ្ទេរ​តំណែង​ទៅ​កាន់​ស្រុក​កំពង់ស្វាយ​ថ្នីៗ​នេះ​។ ដើម្បី​បន្ត​គាំទ្រ​លោក​អភិបាលស្រុក​ថ្មី ដូច​អ្វី​ដែល​យើង​ធ្លាប់បាន គាំទ្រ​អភិបាលស្រុក​ចាស់ ដើម្បី​សម្រេច​គោលដៅ​តែ​មួយ ចំពោះ​ការងារ​រដ្ឋបាល ការដោះស្រាយ​បញ្ហា​ប្រឈម សំណូមពរ ការផ្ដល់សេវា​សាធារណៈ ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ នៅក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ​ជា​បន្តបន្ទាប់​តទៅទៀត ។

​ថ្លែង​នៅក្នុង​កម្មវិធី លោក​អភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា​៖ ក្នុងនាម​ជា​មន្ត្រីរាជការ​បម្រើ​ប្រជាពលរដ្ឋ ត្រូវ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់ មាន​ភាពជឿជាក់ និង ទុកចិត្ត ការគ្រប់គ្រង​បុគ្គលិក​នេះ​បាន​ល្អ ជាមួយ​វិន័យ​ឱ្យមាន​ប្រសិទ្ធ​ផល​ការងារ នៅតាម​អង្គភាព និង តាម​មូលដ្ឋាន​របស់​បងប្អូន​។ ការ​ដាស់តឿន​ជំរុញ​បន្ថែម នូវ​កិច្ចការ​ប្រចាំ​ថ្ងៃ​ទាក់ទង​នឹង​ការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ស្ថេរភាព​នយោបាយ ដើម្បី​និរន្តរភាព​រដ្ឋបាល​ក្នុង​ការផ្ទេរ​ភារកិច្ច លោក​អភិបាល​នៅទីនេះ ។​

​ឯកឧត្តម ងួន រតនៈ ក៏​បាន​លើកទឹកចិត្ត​ដល់ លោក ស៊ិន វណ្ណ​វុឌ្ឍ អភិបាលស្រុក​ដែល​ត្រូវ​ចូលកាន់​មុខតំណែង​ថ្មី​នាពេលនេះ ត្រូវ​យកចិត្តទុកដាក់​នូវ​ការងារ​
​គ្រប់គ្រង​មួយ​ចំនួន អំពី​ការផ្តល់​សេវា​សាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន ត្រូវ​បន្ត​ខិតខំ​លើកកម្ពស់​ក្នុង​ការផ្តល់​សេវា​ចាំបាច់​នានា​ដូចជា សេវា សុខាភិបាល អប់រំ សង្គមកិច្ច និង សេវា​សាធារណៈ​ដទៃ​ទៀត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន តម្លាភាព និង គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​។

​អំពី​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ត្រូវ​ដឹកនាំ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​បង្កើន​ការថែរក្សា​ការពារ​សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្របខ័ណ្ឌ​ស្រុក​ទាំងមូល ចូលរួម​អនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ​មាន​សុវត្ថិភាព​” ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ។ ពង្រឹង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ក្នុង​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បន្ថែម​ទៀត ។​

​ជា​ចុងក្រោយ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​អ្នកចូលរួម​ទាំងអស់ ដើម្បី​រួមគ្នា​សម្រេច​គោលដៅ​ជាច្រើន ត្រូវខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​។

​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោរព​គោលការណ៍​នានា របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ និង ភាពជា​ម្ចាស់​របស់​មន្ត្រី​នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន និង ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។
​សូម​លោក​អភិបាលស្រុក​ថ្មី​ខិតខំ​រៀនសូត្រ​នៅក្នុង​ភូមិសាស្ត្រ​រដ្ឋបាល​នៅទីនេះ ទោះបី​ធ្លាប់ធ្វើ​អភិបាល​ស្រុក​នៅ​កន្លែង​ផ្សេង​ធ្លាប់ធ្វើ​ជា​នាយករង​នៅ​សាលាខេត្ត តែ នៅ​ភូមិសាស្ត្រ​មួយ ដែល​មាន​បញ្ហា​មួយ​ផ្សេង​ទៀត​ត្រូវ​រៀនសូត្រ​ពី​អ្នក​នៅ​ទី​នេះ​ឱ្យ​មាន​លក្ខណ​ល្អប្រសើរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com