ទាន់ហេតុការណ៍
កម្ពុជា​-​កាណាដា ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង
0

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សម្រាប់​កូនក្មេង​ចំនួន ២៨៣,០០០​ដូស​

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សម្រាប់​កូនក្មេង​ចំនួន ២៨៣,០០០​ដូស​

​ជំនួយ​របស់​អូស្ត្រាលី​បាន​ដឹក​មកដល់​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ចំនួន ២៨៣,០០០​ដូស​បន្ថែមទៀត ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី បាន​ដឹក​មកដល់​កម្ពុជា​ហើយ​។ វ៉ាក់សាំង ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី​នេះ ប្រភេទ Pfizer សម្រាប់​ចាក់​ជូន​កូន​ក្មេង​។​

​អូស្ត្រាលី ជា​ប្រទេស​មួយ​ដែល​បាន​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ និង​បរិក្ខារ​ផ្សេង សម្រាប់​រួមចំណែក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។ កាលពី​ខែ​កក្កដា ឆ្នាំ​២០២២​កន្លងទៅនេះ កម្ពុជា​ក៏​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​១៩ ប្រភេទ Pfizer ជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ចំនួន​១៩៦,៨០០​ដូស សម្រាប់​ចាក់​ជូន​កុមារ​។ ចំណែក​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១​កន្លងទៅ រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ប្រភេទ Pfizer ចំនួន​ជាង ២.៣​លាន​ដូស​រួច​ម្តង​ហើយ​។ ការផ្តល់​ជំនួយ​វ៉ាក់សាំង និង​បរិក្ខារ​ផ្សេងៗ​នេះ បានបង្ហាញ​ឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​មួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​-​ដ​១៩ ក៏ដូចជា​ជួយ​ការពារ​អាយុជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ពី​ជំងឺ​កូវី​ដ​-១៩​។​

​វ៉ាក់សាំង គឺជា​បង្អែក​ដ៏​សំខាន់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ក៏ដូចជា​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ពី​ជំងឺឆ្លង​សាកល​មួយ​នេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​តាម​យុទ្ធសាស្ត្រ​ផ្កា​រីក​។ តាមរយ​គោលនយោបាយ​ចាក់​ស្រោច​វ៉ាក់សាំង​នេះ បាន​ធ្វើឱ្យ​កម្ពុជា​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com