ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​

ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​បើក​ដំណើរការ ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ដែល​មាន​ប្រវែង​១,០០០​ម៉ែត្រ ស្រប​តាម​ផ្លូវ​បេតុង (​ផ្លូវ​បឹង​រំ​ចង់​) ពី​ផ្លូវជាតិ​លេខ​២ ឆ្ពោះ​មក ភូមិ​ព្រែក​កំពឹស ដោយ​ឯកឧត្តម រ័ត្ន ស្រ៊ាង និង​ក្រុមការងារ រួមជាមួយ ក្រុមហ៊ុន​បុរី ប៊ែល​វីឡា រួម​គ្នា​ចំណាយ​ថវិកា ក្នុង​គម្រោង​ទឹកប្រាក់ សរុប​ប្រមាណ​ជា ៥០,០០០$ (​ប្រាំ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​

​ប្រព័ន្ធ​លូ​រំដោះ​ទឹក​មួយ​ខ្សែ​នេះ​មាន​សារប្រយោជន៍​សំខាន់​ណាស់ ដែល​អាច​ធានា រំដោះ​ទឹក​ពី​ក្នុង​សង្កាត់​ចំនួន​០៤ គឺ​ទឹក​ដែល​ហូរ​ជន់​ធ្លាក់​មក​ពី​សង្កាត់​ស្ពានថ្ម សង្កាត់​រលួស សង្កាត់​ទៀន​ចូល​មក​ភូមិសាស្ត្រ សង្កាត់​ព្រែក​កំពឹស​តាម​មុខ​ច្រក បុរី​វី​អាយ​ភី ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​លិចលង់​ដល់​ភូមិ​ព្រែកកំពឹស​ទាំងមូល និង​មួយ​ផ្នែក​នៃ ភូមិ​ក្រាំងស្វាយ ។

​ប្រព័ន្ធ​លូ​មួយ​ខ្សែ​នេះ​គឺ​មាន​គុណសម្បត្តិ​ទទួល​រំដោះ​ទឹក​ដែល​ហូរ​កាត់​សង្កាត់​ទាំង​៤​ក្នុង​ខណ្ឌ​ដង្កោ​ខាងលើ បង្ហូរ​ចូល​ប្រឡាយ​លេខ​៦៦ ចាក់​ឆ្ពោះ​ចុះ​ទៅ​ដល់​ស្ទឹង​តា​ហោ តាម​ប្រព័ន្ធ​លូ​ធំ​ដែល​ឯកឧត្តម រ័ត្ន ស្រ៊ាង ធ្លាប់បាន​ជួយ​កសាង និង​បាន​ជួលជុល​កែលម្អ​ឡើង​វិញ​កាលពី​ឆ្នាំកន្លងមក​។​

​ដូច​ទម្លាប់​រាល់ដង​ផងដែរ រាល់​ពេល​មាន​កម្មវិធី​ចុះ​មូលដ្ឋាន ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​នាំយក​នូវ អាហារសម្រន់ ភេសជ្ជៈ និង​ទឹក​សុទ្ធ ចែក​ជូន​សមាជិក​ចូលរួម​ទាំងអស់ បរិភោគ​រួមគ្នា ប្រកបដោយ​មនោសញ្ចេតនា​ស្និទ្ធស្នាល​។ តែ​សម្រាប់​កម្មវិធី លើក​នេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ចែក​បន្ថែម នូវ​ភេសជ្ជៈ​ផ្លែឈើ​ជូន​ដល់​បណ្តា​ភូមិ​ទាំងអស់ ក្នុង​សង្កាត់​ព្រែកកំពឹស ព្រមទាំង សាលាសង្កាត់ និង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​សមាជិក​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស ក៏​ដូច​ជា​កម្លាំង​រក្សា​សន្តិសុខ សណ្តាប់​ដែល​បាន​ចួលរួម​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com