ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាលខេត្ត​កំពង់ចាម ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន លើ​ចំណេះដឹង​បច្ចេកវិទ្យា​

អភិបាលខេត្ត​កំពង់ចាម ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន លើ​ចំណេះដឹង​បច្ចេកវិទ្យា​

(​កំពង់ចាម​)៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៣៩ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ ២០២២​នេះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន លើ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ងាយស្រួល​ក្នុង​ការទទួល​ព័ត៌មាន នឹង​បម្រើ​សេវា​បាន​ឆាប់រហ័ស ជូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​បន្ត​ថា មកដល់​ពេល​បច្ចុប្បន្ន​នេះ បច្ចេកទេស​ឧស្សាហកម្ម កំពុងតែ​វិវឌ្ឍន៍​ទៅមុខ ប៉ុន្តែ​នៅ​មាន​មន្ត្រី​យើង​ខ្លះ សូម្បី​តែ​ហ្វេ​សប៊ុក​មិនទាន់​ចេះ​លេង​ផង ឬ​មិន​ចេះ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​តែម្តង ដែល​ប្រការ​នោះ ធ្វើឱ្យ​ការងារ​ដើរ​មិន​ទាន់​បច្ចេកវិទ្យា ។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា បច្ចុប្បន្ននេះ គឺ​គេ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា តាម​អន​ឡា​ញ ដើម្បី​ជូន​ដំណឹង ឬ​ទំនាក់ទំនង​ការងារ​ផ្សេងៗ តាម​កម្មវិធី Telegram ឬ WhatsApp គឺ​ធ្វើឲ្យ​ទទួល​ព័ត៌មាន​បាន​លឿន និង​ធ្វើ​ការងារ​បាន​ឆាប់រហ័ស ។​ដូច្នេះ​តម្រូវឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​ក្នុង​ខេត្ត​កំពង់ចាម ចាំបាច់​ត្រូវ​ចេះ និង​ត្រូវ​មាន​ការ​វិវឌ្ឍន៍​ខ្លួន​ដល់​កម្រិត​មួយ ដែល​យើង​អាច​ទទួល​ព័ត៌មាន ឬ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស ដើម្បី​ឈាន​ឆ្ពោះទៅរក​ការរីកចម្រើន នៃ​ការបំពេញ​មុខងារ​របស់​យើង ជា​មន្ត្រី​រាជការឲ្យ​សាកស​មជាមន្ត្រី បម្រើ​ប្រជាពលរដ្ឋ ។​

​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ ដោយសារ​មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លើកឡើង​អំពី​បញ្ហា​ការកើតឡើង​នូវ​ជំងឺ​កូវី​ដ​១៩ បំលែង​ថ្មី​ពី​អូ​មី​ក្រុង មក​ប្រភេទ (​ប៊ី​អេ​4,​ប៊ី​អេ​5) ឯកឧត្តម​អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​មន្ទីរ​សុខាភិបាល​រដ្ឋបាលខេត្ត សូម​ឱ្យ​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដើម្បី​ឲ្យ​ពួកគាត់​មាន​ការប្រុងប្រយ័ត្ន ជៀសវាង​ការឆ្លង​ជំងឺ​កូវី​ត​១៩ ប្រភេទ​ថ្មី​នេះ ។​

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា ជំងឺ​កូវី​ដ​១៩ ប្រភេទ​ថ្មី (​ប៊ី​អេ​4,​ប៊ី​អេ​5) គឺ​មាន​ការឆ្លង​ឆាប់រហ័ស និង​ឆ្លង​ឡើងវិញ​បើ​ទោះបីជា អ្នក​ធ្លាប់​កើត​ជំងឺ​កូរ​វិត​ព្យាបាល​ជា​ហើយ​ក៏​ដោយ ។ ហើយ​ការ​វិវិត្ត​ន៍​នៃ​ជំងឺ​នេះ​គឺ​មាន​ការលំបាក​ក្នុងការ ការពារ​មិន​ឱ្យ​កើត ប្រសិនបើ​បុគ្គល​ម្នាក់ៗ ខ្វះ​ការប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ជាពិសេស​ការឆ្លង ងាយ​និង​កើតឡើង​ក្នុង​ពេល​ទទួលទាន​អាហារ​ជុំគ្នា ក្នុង​ពិធីបុណ្យ ឬ​ពិធីជប់លៀង​ផ្សេងៗ​ជាដើម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com