ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​បូជា​គ្រឿង​សក្ការៈ​ចេតីយ៍​តម្កល់ស​ព​សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​បូជា​គ្រឿង​សក្ការៈ​ចេតីយ៍​តម្កល់ស​ព​សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២២​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ លាង វួ​ច​ឆេង ហ៊ុន​ណេង ឧបាសក ហ៊ុន ស៊ា​ង​ហេង លោកជំទាវ ហ៊ុន គឹម​ឡេង និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និង​លោកជំទាវ លោកស្រី ហ៊ុន ចាន់ធូ និង​ស្វាមី លោកស្រី ហ៊ុន ចាន់ថា និង​ស្វាមី លោក ហ៊ុន តុលា និង​ភរិយា ត្រូវជា​ភរិយា ប្អូន​បង្កើន ប្អូនថ្លែ កូនបង្កើត ប្អូន​ប្រសារ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ ប្រារព្វ​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ​ញ​ញាណ​ក្ខ​ន្ធ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង ដែល​បាន​ធ្វើ​កម្ម​កិរិយា​មរណភាព​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាង​មុខ​គម្រប់​១០០​ថ្ងៃ នៅ​១៤​កើត ១៥​កើត ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១១ និង​ទី​១២ ខែ​សីហា ឆ្នាំ​២០២២​។

​នៅមុន​ពិធីបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា លោកជំទាវ លាង វួ​ច​ឆេង ហ៊ុន​ណេង សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ឧបាសក ហ៊ុន ស៊ា​ង​ហេង លោកជំទាវ ហ៊ុន គឹម​ឡេង និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និង​លោកជំទាវ លោកស្រី ហ៊ុន ចាន់ធូ និង​ស្វាមី លោកស្រី ហ៊ុន ចាន់ថា និង​ស្វាមី លោក ហ៊ុន តុលា និង​ភរិយា ត្រូវជា​ភរិយា ប្អូន​បង្កើន ប្អូនថ្លែ កូនបង្កើត ប្អូន​ប្រសារ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង បាន​អញ្ជើញ​បូជា​ទៀនធូប ផ្គា​ភ្ញី​ទឹកអប់​ប្រេងម្ស៉ៅ​គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ​គ្រប់​សារពើ នៅ​ទី​សក្ការៈ​ចេតីយ៍​តម្កល់ស​ព​សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង ដែល​មាន​ទីតាំង​ស្ថិត​រម្មីយដ្ឋាន​ភ្នំ​ប្រុស ក្នុង​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។

​នៅក្នុង​ពិធី​តាម​បែប​សាសនា ក្រោម​កិច្ច​ដឹកនាំ​របស់​អ្នកឧកញ៉ា​ភក្តី ហេង គឹម​គុណ ធម្មការ​ព្រះបរមរាជវាំង បានធ្វើការ​បូ​ង​សួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី ថែរក្សា​ក្នុង​ចក្រ​វា​ឡ បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ថែរក្សា​ការពារ​ម្ចាស់​ទឹក​ម្ចាស់​ដី នៃរ​ម្មណី​ដ្ឋា​ន​ភ្នំ​ប្រុស នៃ​ទឹកដី​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ពិសេស​វិញ្ញាណក្ខន្ធ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង ដែល​បាន​ធ្វើ​កម្ម​កិរិយា​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាង​មុខ​គម្រប់ ១០០​ថ្ងៃ​ហើយ​នោះ សូម​ជួយ​ឃុំគ្រង​ថែរក្សា​ការពារ និង​ការ​ប្រារព្វ​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​របស់ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង ប្រព្រឹត្តិ​ទៅ​ដោយ​ភាពសុខដុមរមនា ត្រជាក់ត្រជុំ​ថ្កើនថ្កានដ​ល់​គ្រប់​ក្រុម​គ្រួសារ​ទាំងអស់ ពិសេស​ដើម្បី​ឧទ្ទិស​វិញ្ញាណក្ខន្ធ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង បាន​យោង​យិតទៅ​កាន់​ឋាន​បរមសុខ សុគតិភព​កុំបី ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។

​សូមបញ្ជាក់​ថា ចេតីយ៍ត​ម្ក​ល់​សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង ត្រូវបាន​កសាងឡើង​ក្រោម​រចនាបថ​សម័យ​ទំនើប​មាន​ទំហំ​១១​ម៉ែត្រ​បួន​ជ្រុង និង​កម្ពស់​៣៣​ម៉ែត្រ បំពាក់​ទៅ​ដោយ​គ្រឿង​រចនាបថ​ខ្មែរ និង​ការស្ថាបនា​សួនឧទ្យាន​ភ្លើង​បំពាក់​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com