ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជួប​សម្តែង​ការគួរសម​!

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជួប​សម្តែង​ការគួរសម​!

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក យ៉ូ​ស៊ីហ៉ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ (Minebea Mitsumi) ចូលជួប​សម្តែង​ការ​គួរ និង​ពិភាក្សា​កិច្ច​មួយ​ចំនួន​ពាក់ព័ន្ធ​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

​លោក កៃ​នូ​ម៉ា បាន​គោរព​រាយការណ៍​ជូន សម្ដេច​តេជោ​
​ពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន ១០​ឆ្នាំកន្លងមក ដែល​ក្នុងនោះ ក្រុមហ៊ុន​បាន​ដាក់ទុន​វិនិយោគ សរុប​ប្រមាណ ១.១២៤​ពាន់​លាន​យ៉េន នៅ​ទូទាំង​ពិភពលោក ដែលមាន ៩៥​កន្លែង ។

​លោក កៃ​នូ​ម៉ា បាន​គោរព​ជម្រាបជូន សម្ដេច​តេជោ​បន្តថា ក្រុមហ៊ុន​របស់​លោក គឺ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​គុណភាព តម្លៃ សេដ្ឋកិច្ច សេវា​ល្អ និង​ល្បឿន​លឿន និង​ជា​ពិសេស​ទៅទៀត​នោះ គឺ​យកចិត្តទុកដាក់​ខ្លាំង ទៅលើ​វិស័យ​បរិស្ថាន ។​

​លោក កៃ​នូ​ម៉ា បាន​បន្ថែមថា រោងចក្រ​របស់​លោក​ផលិត​ភ្លើង​អំពូល​អិល​អ៊ីឌី 100% នៅ កម្ពុជា ហើយ​បាន​នាំចេញ​ទៅ លើ​ទីផ្សារ​ទូទាំង​ពិភពលោក ។ ដោយឡែក​នៅ​កម្ពុជា​ក្រុមហ៊ុន​បាន​តំឡើង អំពូល LED បាន​ចំនួន 18.880 អំពូល ដែល​ក្នុងនោះ បាន​ជួយ​ដល់​ការកាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផង ការកាត់បន្ថយ​ការ​សាយភាយ​ឧស្ម័ន កាបូនិច​ផង ព្រមទាំង​កាត់​បន្ថយ ការចំណាយ​លើ អគ្គិសនី​ប្រមាណ​១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ផង​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក កៃ​នូ​ម៉ា បាន​គោរព​ថ្លែងអំណរគុណ សម្ដេច​តេជោ​, មន្ត្រី​សុខាភិបាល , ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដល់​កម្មករ ក្រុមហ៊ុន​ឲ្យ​រួចផុត​ពី​ការ​រាតត្បាត ពី​ជំងឺ​កូវី​ដ​-១៩, ដោយ​ក្នុង​ចំណោម កម្មករ​ជាង ៦​ពាន់​នាក់ មាន​តែ​កម្មករ​ចំនួន ៧៨​នាក់​ប៉ុណ្ណោះ ដែល​បាន​ឆ្លង​ជំងឺ covid-19 ហើយ​រោងចក្រ​របស់​លោក នៅ​បន្ត​ដំណើរការ​ជា​រៀងរហូត ពុំ​មាន​ការខកខាន​ក្នុង​ចង្វាក់​ផលិតកម្ម និង​ចង្វាក់​ផ្គត់ផ្គង់​ឡើយ ។ លោក​កៃ​នូ​ម៉ា បាន​គោរព​អញ្ជើញ​សម្ដេច​តេជោ​ជា​អធិបតី​ក្នុង ពិធី​ខួប​ទី ១០​ឆ្នាំ នៃ​វត្តមាន​របស់​ក្រុមហ៊ុន មី​នី​បៀ នៅ​កម្ពុជា ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ ចំពោះ​លោក​កៃ​នូ​ម៉ា ដែល​បាន​រាយការណ៍ អំពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន រយៈពេល ១០​ឆ្នាំកន្លងមក ហើយ​បាន​សម្ដែង​នូវ​ការរីករាយ​និង​សាទរ​ជូន​ចំពោះ ក្រុមហ៊ុន ដែល​រយៈពេល ១០ ឆ្នាំកន្លងមក ទទួលបាន​ជោគជ័យ​, ពង្រីក​សកម្មភាព​របស់ខ្លួន ជា​បន្តបន្ទាប់​។​

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​លោក​កៃ​នូ​ម៉ា ដែល​បាន​ចូលរួមចំណែក​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​19 ហើយ​សម្តេច​តេជោ ក៏​បាន​ទទួលយក​ការអញ្ជើញ ជា​អធិបតី ក្នុង​ពិធី​ខួប ១០ ឆ្នាំ របស់​ក្រុមហ៊ុន​មីនេ​បៀ​នៅ​កម្ពុជា ។​

​សម្ដេច​តេជោ បាន​រំឭក​អំពី​ប្រវត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជាពិសេស​នៅពេល​ដែល​ក្រុមហ៊ុន​សម្រេចចិត្ត​មក​វិនិយោគ នៅ​កម្ពុជា​ដែល​ពេលនោះ សម្ដេច​តេជោ បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ ២ នោះ​គឺ​ត្រី​ណា​មក​ដល់​មុន​គឺ​ចាប់​យក​ត្រី​នោះ និង​ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​ក្រុមហ៊ុន​ទាំងអស់ ដែល​មក​កម្ពុជា មាន​ជំនឿ​ចិត្ត ចំពោះ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com