ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អបអរសាទរ កីឡា​ការិនី អ៊ុក ស្រីមុំ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក គ្រង​មេដាយមាស​ព្រឹត្តិការណ៍ World Games 2022

អបអរសាទរ កីឡា​ការិនី អ៊ុក ស្រីមុំ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក គ្រង​មេដាយមាស​ព្រឹត្តិការណ៍ World Games 2022

​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ នៃ​ការប្រកួត​កីឡា​ពិភពលោក The World Games 2022 នៅ​ទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពី​យក​ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក Rebeka HOWE ដោយ​លទ្ធផល ៤១-២១​ពិន្ទុ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ (​ពេលវេលា​នៅ​កម្ពុជា​)​។​

​សម្រាប់​វិញ្ញាសា​វាយយក​ពិន្ទុ​នេះ គឺ​មាន​កីឡាការិនី ៨​ប្រទេស​ចូលរួម គឺ​មាន​កីឡាការិនី​កម្ពុជា កាណាដា អាមេរិក ដា​ណឺ​មាក បារាំង ថៃ ប៊ែល​ហ្សិ​ក និង​អាល្លឺម៉ង់ ដោយ​ប្រើ​រូបមន្ដ​ប្រកួត​វិលជុំ ហើយ​កីឡាការិនី ២​រូប ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ត្រូវ​ឡើង​ចាំ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ រីឯ​កីឡាការិនី ៦​រូប​ទៀត ត្រូវធ្វើ​ការប្រកួត​យក ២​រូប​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ឡើង​ទៅ​បង្គ្រប់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ជា​លទ្ធផល​ការប្រកួត​សន្សំ​ពិន្ទុ កីឡា​ការិនី អ៊ុក ស្រីមុំ ទទួល​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ដែល​ត្រូវ​ជួប​កីឡាការិនី​ឈរ​លេខ​២ នៃ​ជុំ​ដំបូង គឺ​កីឡាការិនី​ដា​ណឺ​ម៉ាក Katrine JUNGE ហើយ​វីរ​កីឡាការិនី​ម្ចាស់​មេដាយមាស​ពិភពលោក ឆ្នាំ​២០២១ របស់​កម្ពុជា​រូបនេះ ធ្វើ​បាន​យ៉ាង​ល្អ ដោយ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣៧-២៣​ពិន្ទុ ដើម្បី​បន្ដ​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ត្រូវ​ជួប​កីឡាការិនី​អាមេរិក បន្ទាប់​ពី​កី​ឡ​ការិនី​ម្ចាស់ផ្ទះ​នេះ បាន​ទម្លាក់​កីឡាការិនី​ថៃ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​។​

​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡាការិនី​កម្ពុជា អ៊ុក ស្រីមុំ ធ្វើ​បាន​កាន់តែ​ល្អ ដោយ​បាន​វា​យក​ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក Rebeka HOWE រហូតដល់ ៤១-២១​ពិន្ទុ ដើម្បី​ក្លាយជា​ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​នារី នៃ​ព្រឹត្តិការណ៍ The World Games 2022 តែម្ដង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com