ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ដឹកនាំ​សមាជិក​ជិត​៦០០​នាក់ ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥

ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ដឹកនាំ​សមាជិក​ជិត​៦០០​នាក់ ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥

(​កំពង់ធំ​)៖ លោក ឃុន ប៊ុន​ហូ ប្រធាន​ក្រុមការងារ​បក្ស ចុះ​មូលដ្ឋាន​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​ក្រុមការងារ​បក្ស​ជិត​៦០០​នាក់ ចុះ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ព្រមទាំង​បន្ត​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិក​នៅតាម​មូលដ្ឋាន​ផងដែរ​។​

​នា​ឱកាស​នោះ​លោក ឃុន ប៊ុន​ហូ ក៏បាន​អំពាវនាវ​ដល់​សមាជិក​ទាំងអស់ ដែល​គ្រប់​អាយុ​បោះឆ្នោត និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា​ព្រោះ​ការបោះឆ្នោត​នេះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ពេញចិត្ត​ដែល​អាច​ថែរក្សា​សុខសន្តិភាព និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ភាពជឿនលឿន​បន្ត​ទៀត និង​បាន​ផ្សព្វផ្សាយ​នៅ​ស្នាដៃ​ធំៗ​ជាច្រើន​ទៀត ដែល​ជា​សមិទ្ធផល​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា បាន​កសាង​កន្លង​មក​ឱ្យ​សមាជិក​សមាជិការ​បាន​យល់​កាន់តែ​ច្បាស់​នៅ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ និង​សមិទ្ធផល​ធំៗ ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេចបាន​ជូន​ជាតិ​និង​ប្រជាជន​កម្ពុជា​ព្រមទាំង​ផ្សព្វផ្សាយ​អំពី​ផែនការអភិវឌ្ឍន៍​ឃុំ​។​

​លោក​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រួសារ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ម្សាក្រង​ទាំងមូល សូម​អញ្ជើញ​ទៅ​បោះឆ្នោត​គាំទ្រ បេក្ខជន​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​មាន​លេខ​រៀង​ទី​៣ នៅលើ​សន្លឹក​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com