ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ផ្ទៃដី​ចំនួន ៩៥.៥២១​ហិច​តា ស្មើនឹង ២៤៨៦​គ្រួសារ ត្រូវបាន​សម្ដេច​តេជោ​ហ៊ុនសែន កាត់​ឆ្វៀល​ចេញពី​តំបន់ ២ មក​តំបន់​១ នៅក្នុង​ឃុំ​ក្តី​ដូង និង​ឃុំ​កំពង់​គោ

ផ្ទៃដី​ចំនួន ៩៥.៥២១​ហិច​តា ស្មើនឹង ២៤៨៦​គ្រួសារ ត្រូវបាន​សម្ដេច​តេជោ​ហ៊ុនសែន កាត់​ឆ្វៀល​ចេញពី​តំបន់ ២ មក​តំបន់​១ នៅក្នុង​ឃុំ​ក្តី​ដូង និង​ឃុំ​កំពង់​គោ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ មានប្រសាសន៍​លើកឡើង​ថា ដោយ​យោង​លើ​ខ្លឹមសារ​លិខិត​លេខ ២២៤ ស​ជណ​.​ដប ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សិទ្ធិ​បន្ថែម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ជាក់ស្តែង​នៅក្នុង​ដី​តំបន់​២ កាត់​ឆ្វៀល​មក​តំបន់​១ នៅលើ​ក្រុង​ស្រុក​ចំនួន ៥ ក្នុងចំណោម ៩​ក្រុង​ស្រុក ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ នៅ​ឃុំ​កំពង់​គោ និង​ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​ឯកឧត្តម​បន្ថែមទៀតថា ពេល​ទទួលបាន​លិខិត​នេះ រដ្ឋបាលខេត្ត រួម​ជាមួយ​រដ្ឋបាល​ស្រុក មន្ទីរជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ និង​គោរព​ស្នើសុំ​ការកែសម្រួល​ផ្ទៃដី​សរុប​ចំនួន ៩៥.៥២១​ហិច​តា ដើម្បី ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល កាត់​ឆ្វៀល​ចេញពី​តំបន់ ២ មក​តំបន់ ១ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​ជាក់ស្តែង ប្រមាណ ២៤៨៦​គ្រួសារ នៅក្នុង​ឃុំ​កំពង់​គោ និង​ឃុំ​ក្ដី​ដូង នៃ​ស្រុក​កំពង់ស្វាយ ដែល​បន្ថែម​សិទ្ធិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ អាច​ធ្វើ​ប្លង់​កម្មសិទ្ធិ មាន​សិទ្ធិ​ចាត់ចែង ដាក់​បញ្ចាំ ឬ​ផ្ទេរមរតក​បាន​។​

​ឯកឧត្តម​មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ប្រកាស​សុពលភាព​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ លើ​ដី​ដែល​បាន​កាត់​ឆ្វៀល​ពី​តំបន់ ២ មក​តំបន់ ១ នៅក្នុង​ឃុំ​កំពង់​គោ និង​ឃុំ​ក្ដី​ដូង ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី ២៣ ខែ​ឧសភា ឆ្នាំ​២០២២​។​

​ជាមួយគ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​កំពង់​គោ និនិ​ង​ឃុំ​ក្ដី​ដូង សប្បាយចិត្ត​រីករាយ ដែល​សម្តេច​តេជោ ហ៊ុន សែន បាន​យកចិត្ត​ទុក្ខ​ដាក់​ពី​ផល​លំបាក​របស់​ពួកគាត់ ក្នុងការ​កាត់​ឆ្វៀល​ដី​ពី​តំបន់​២ មក​តំបន់​១ នៅពេលនេះ ព្រមទាំង​គោរព​ជូនពរ​សម្តេច​តេជោ មាន​សុខភាព​ល្អ បន្ត​ដឹកនាំ​ប្រទេសជាតិ មាន​ការរីកចម្រើន សម្បូរ​សប្បាយ ក្រោម​ម្លប់​សន្តិភាព​បន្តទៀត​។​

​ជា​ចុងក្រោយ ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​គោលនយោបាយ​ច្បាស់លាស់ ក្នុង​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច នឹង​ផ្ទះ ជូន​ដល់​អតីតយុទ្ធជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដី​លំនៅដ្ឋាន និង​ដី​អាស្រ័យ​ផល ជាពិសេស​គិតគូរ​ពី​សុខុមាលភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដោយ​បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​បាន​ទាន់ពេលវេលា ចាប់ពី​កុមារ​អាយុ ៣​ឆ្នាំ រហូត​ដល់​ចាស់ជរា និង​ជួយ​គាំទ្រ​សេដ្ឋកិច្ច​គ្រួសារ ជូន​ដល់​ប្រជាពលរដ្ឋ ក្រ​១ ក្រ ២ ដោយ​ផ្ដល់​ជា​កញ្ចប់​ថវិកា​ជា​រៀងរាល់ខែ ព្រមទាំង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​គ្រប់​អាយុ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជ្រើសរើស​ថ្នាក់ដឹកនាំ​មួយ​ណា​ដែល​យើង​ស្រលាញ់​ពេញចិត្ត ក្នុង​ការដឹកនាំ​ឃុំ​សង្កាត់ អោយមាន​ការរីកចម្រើន និង​រក្សាបាន​នូវ​សន្តិសុខ​បាន​ល្អ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com