ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ​សហការ​ជាមួយនឹង​កម្លាំង​ចម្រុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​មួយគ្រឿង​

សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ​សហការ​ជាមួយនឹង​កម្លាំង​ចម្រុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​មួយគ្រឿង​

កំពង់ធំ ៖ សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង​ស្វាយ រួមសហការ​ជាមួយនឹង​កម្លាំង​សមត្ថ​កិច្វ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​និង​មាន​សម្របសម្រួល​និតិ​វិធី​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​នៅ​ថ្ងៃ​ទី ១០​ខែ​ឧសភា​ឆ្នាំ​២០២២ វេលា ១២.១០​បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ត្រង់ចំណុច ភូមិ​រូង ឃុំ​ត្រពាំង​ឫស្សី​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ដោយ​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​នៅ​ឈើ​អារ​ប្រភេទ​ក្រោម​លំដាប់ថ្នាក់​ប្រភេទ​ស្ទាវ​ឬ​ខ្ទីង​ចំនួន ១៣៥​សន្លឹក​ស្មើរ​និង ១​ម៉ែត្រ​គីប​៦២០ ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ដឹងថា​មុន​ពេល​គាត់​រថយន្ត​ដឹក​បទល្មើស​នេះ​បាន​គឺ​សមត្ថកិច្ច​បាន​ដេញ​ប្រផាប់​ចាប់​ប្រភីង​នូវ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​​ពណ៌​ស ពាក់​ផ្លាកលេ​ភ្នំពេញ​2Q5052​កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​អារ​ប្រភេទ​ក្រៅ​លំដាប់​។​

​អ្នកបើកបរ​ដឹក​ឈើ ឈ្មោះ ហេង ប៊ុន​ហ៊ា ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ​មុខរបរ​ធ្វើស្រែ មាន​លំនៅឋាន​បច្ចុប្បន្ន​នៅ​ភូមិ អូរ​ក្រូច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ ។​

​ក្រោយ​ពិនិត្យ​ជនល្មើស​សារភាពថា​ ​ខ្លួន​ពិតជា​បាន​ធ្វើ​ការដឹកជញ្ជូន​ផល​អនុផល​ឈើ​ពិតមែន សមត្ថកិច្ច​យើង​បាន​នាំ​ឈ្មោះ​ហេង​ប៊ុន​ហ៊ាង​ទៅកាន់​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី​និង​បាន​នាំយក​វត្ថុតាង​ខាងលើ​ទៅកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ហើយ​ប្រគល់​ជូន​លោក ទូច សុខ​គីម មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ជា​អ្នកទទួល​ថែរក្សា​បណ្ដោះអាសន្ន រងចាំ​ការសម្រេច​ពី​សមត្ថកិច្ច​មក​ថ្នាក់លើ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com